​ទីបំផុត​ក្រុម​ហ៊ុត​ផលិតផល Johnson ទទួលស្គាល់ ផលិតផល​របស់​ខ្លួន​មាន​សារធាតុបង្កមហារីក​ហើយ​

​ទីបំផុត​ក្រុម​ហ៊ុត​ផលិតផល Johnson ទទួលស្គាល់ ផលិតផល​របស់​ខ្លួន​មាន​សារធាតុបង្កមហារីក​ហើយ​

​ដោយ​យោង​ទៅ​តាម​ការស្រាវជ្រាវ​ថ្មី​បំផុត​បានឲ្យដឹងថា វា​ហាក់បីដូចជា​ម្តាយ​ជា​ច្រើន​នៅលើ​លោក​យើង​នេះ​កំពុង​តែ​ប្រើ​ជាតិពុល​ដើម្បី​ងូតទឹក​ដល់​កូន​របស់​ពួកគេ​អញ្ចឹង​! មែន​ហើយ អ្វី​ដែល​ចង់​និយាយ​នោះ​គឺ​ផលិតផល Johnson & Johnson ដែល​ជា​ផលិតផល​ល្បី​ល្បាយ​បំផុត​មួយ​លើ​លោក ក្នុង​ការថែរក្សា​ទារក​។ ប៉ុន្តែ​គេ​បាន​រកឃើញថា ផលិតផល​មួយ​នេះ​គឺ​មាន​ផ្ទុក​ទៅដោយ​ជាតិពុល​ជាច្រើន​ដែល​ផ្តល់​គ្រោះថ្នាក់​ដល់​ស្បែក​របស់​ទារក​។

​ដូច​យើង​ធ្លាប់​ដឹង​រួចមកហើយ​ថា ប្រព័ន្ធ​ភាពស៊ាំ​របស់​ក្មេងៗ​គឺ​ខ្សោយ​ខ្លាំងណាស់ ដូច្នេះ​នៅពេល​ប៉ះពាល់​នឹង​ជាតិពុល​ច្រើន ពួកគេ​ពិតជា​ងាយ​ប្រឈម​នឹង​បញ្ហា​សុខភាព​យូរអង្វែង​ណាស់​។ តាមពិតទៅ ផលិតផល Johnson & Johnson ជា​អ្នកបង្ក​ការ​រលាក​ដល់​ស្បែក​របស់​ក្មេង ហើយ​ក៏​ធ្វើឲ្យ​ប្រព័ន្ធ​ភាពស៊ាំរ​បស់​គេ​ចុះខ្សោយ​ផងដែរ​។ ជាក់ស្តែង ភ្នាក់ងារ​ការពារ​បរិដ្ឋាន Environmental Protection Agency បាន​ភ្ជាប់​ទំនាក់ទំនង​មួយ​ថា ការ​រលាក​ស្បែក ឈឺក្បាល ចេះ​តែ​សន្លឹម ខូច​ថ្លើម និង​វិលមុខ គឺ​ជាប់​ទាក់ទង​នឹង​ផលិតផល​នេះ​តែម្តង​។

​លើសពីនេះទៅទៀត សារធាតុ​មួយ​ឈ្មោះថា Quartenium-15 ដែល​ត្រូវបាន​គេ​ស្គាល់​ថា​ជា​សារធាតុបង្កមហារីក ហើយ​វា​ក៏​មាន​វត្តមាន​ក្នុង​សាប៊ូកក់សក់​កូនក្មេងរ​បស់​ផលិតផល Johnson & Johnson ផងដែរ​។ សារធាតុ​នេះ​ត្រូវបាន​គេ​ដឹង​ទៀត​ថា នឹង​បញ្ចេញ Formaldehyde ដែល​ជា​សារធាតុ​គីមី​ពុល​មួយ​ប្រភេទ​អាច​បង្ក​ជាការ​រលាក​បែក​បាន​នៅពេល​ប្រើ​រយៈបេល​យូរ​។

​ថ្មីៗ​នេះ ក្រុមហ៊ុន​មួយ​នេះ​បានឲ្យដឹងថា ពួកគេ​កំពុងតែ​ចាត់វិធានការណ៍​ដក់ចេញ​សារធាតុ​គ្រោះថ្នាក់​ទាំងនោះ​ចេញ​ពី​ផលិតផល​របស់​ខ្លួន​។ ក្រោយពី​រឿង​នេះ​កើតឡើង​រួច អ្នក​គួរតែ​ព្យាយាម​ប្រើប្រាស់​ផលិតផល​ណា​ផ្សេង​វិញ ទោះ​បើ​សិន​ជា​ចង់​ថែរក្សា​សុខភាព​កូន​កាន់តែ​ល្អ​៕

​ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ healthtipsportal

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។