ដឹង​ថា ក្ដី​ស្រមៃ​​ដំបូង​បំផុត​របស់ ខាត់ វៃហាំង មុន​ចូល​សិល្បៈ ជា​អ្វី​ទេ?

អ​តី​ត ​​Freshie Boy ខាត់​ វៃហាំង បាន​ប្រាប់​ Sabay ថា ​លោក​មិន​នឹក​ស្មាន​ថា​ ខ្លួន​មាន​ឱកាស​បាន​ប្រឡូក​ក្នុង​សិល្បៈ​នោះទេ​ ព្រោះ​កន្លង​មក​​  មិន​​ដែល​សូម្បី​តែ​គិត​ ព្រោះ​អ្វី​ដែល​លោកប្រាថ្នា​នោះ​ គឺ​ចង់​ធ្វើ​ការ​ងារ​នៅ​ក្នុង​ធានាគា​ឯណោះ​ទេ។

 

ដឹង​ថា ក្ដី​ស្រមៃ​​ដំបូង​បំផុត​របស់ ខាត់ វៃហាំង មុន​ចូល​សិល្បៈ ជា​អ្វី​ទេ?

 

 

“បាទ​​កន្លង​មក ​ខ្ញុំ​មិន​ដែល​គិត​ និង​ស្រមើ​ស្រមៃ​ចង់​ក្លាយ​ជាអ្នក​សិល្បៈ​នោះ​ទេ​ ក្តី​ប្រាថ្នា ​​និង​ការ​ស្រមើល​ស្រមៃ​របស់​ខ្ញុំ​នោះ​គឺ​ចង់​ធ្វើ​ការ​នៅ​ក្នុង​ធា​នាគាមួយ​​។ អីចឹង​ហើយ​ពេល​​រៀន​ចប់​ថ្នាក់​ទី១២​ ខ្ញុំ​ក៏​សម្រេច​ចិត្ត​មករៀន​បន្ត​នៅ​ទី​ក្រុង​ភ្នំ​ពេញ​​ដោយ​ចាប់​យក​ផ្នែក​​ធានាគា និង​ហិរញ្ញវត្ថុ​ នៅ​សាកល​វិទ្យាល័យ​ជាតិ​គ្រប់​គ្រង​​ដើម្បី​សម្រេច​ក្តី​ប្រា​ថ្នា​របស់​ខ្ញុំ​​”។ ខាត់ វៃហាំង​ ថ្លែង​។

 

តារា​សម្តែង​មក​ពី​ទឹក​ដី​ខេត្ត​បន្ទាយ​មាន​ជ័យ​ ខាង​លើ​បន្ត​ថា​ បាន​ជា​លោក​​មិន​ដែល​គិត​ថា​ចង់​ក្លាយ​ជា​អ្នក​សិល្បៈ​ ដោយ​សារ​តែ​គិ​ត​ថា​ សិល្បៈ​អស្ចារ្យ​ពេក​ពិបាក​​នឹង​ឈោង​ចាប់ ផ្សំ​នឹង​ខ្លួន​ មិន​មាន​ខ្សែ​ស្រឡាយ​ជា​អ្នក​សិល្បៈ​ផង​ ទើប​គិត​​​តែ​ខំ​រៀន​ដើម្បី​ធ្វើ​ការ​ងារ​នៅ​ក្នុង​ធានាគា​វិញ​។

 

តារា​វ័យ​២៧ ឆ្នាំ​រូប​នេះ​បន្ថែម​ថា​៖ “តែ​អ្វី​ដែល​ខ្ញុំ​មិន​ធ្លាប់​គិត​​ ថា​អាច​​ទៅ​រួច​បែ​ជា​ទៅ​រួច​ទៅវិញ​ ខ្ញុំ​បាន​ជាប់​នៅ​ក្នុង​កម្ម​វិធី​​​ប្រ​ឡង​ជ្រើស​រើស​ Freshie boy and Girl កាល​ពីឆ្នាំ​ ២០១០​ រួចម​ក​ ធ្វើ​ឲ្យ​ផលិត​កម្ម​សាន់​ដេ​​ ទាក់​ទង​​មក​ខ្ញុំ​ឲ្យ​ថត​បទ​ចម្រៀង​មុន​គេ​បង្អស់​។បន្ទាប់​មក​ក៏​មាន​ផលិតកម្ម​ផ្សេងៗ​ទាក់​ទង​ឲ្យ​ខ្ញុំ​ថត​ខ្សែភាព​យន្ត​ជា​បន្ត​បន្ទាប់​ទៅ​”។

 

ចាប់​តាំង​ពី​ចូល​សិល្បៈ​រហូត​មក​ដល់​ពេល​នេះ​ ខាត់ វៃ​ហាំង​ បាន​ថត​ខ្សែ​ភាព​យន្ត​ជា​ច្រើន​ និង​ទទួល​បាន​ការ​គាំទ្រ​ពី​ទស្សនិកជន​មាន​ដូច​ជា​រឿង “សកល​វិទ្យា​ល័យ​កំណើត​​ស្នេហ៍” រឿង “វាសនា​កូន​ភ្លោះ​” រឿង​ “ផ្កាទីង​មោង” និង​រឿង “សង្រ្គាម​បង​ប្អូន”​ បូក​រួម​នឹង​ជា​ច្រើន​រឿង​ទៀត​កំពុង​តែ​ដំណើរ​ការ​ថត​ត្រៀម​ចាក់​បញ្ចាំង​នៅប៉ុស្តិ៍​ទូរទស្សន៍ផង​ដែរ​៕

 

ដឹង​ថា ក្ដី​ស្រមៃ​​ដំបូង​បំផុត​របស់ ខាត់ វៃហាំង មុន​ចូល​សិល្បៈ ជា​អ្វី​ទេ?

 

 

អត្ថ​បទ​៖ ឆុង ស៊ីណាន​