ពេល​ឈាម​ច្រមុះ និង​ពេទ្យ​នៅ​ឆ្ងាយ លែង​ជា​បញ្ហា​ទៀតហើយ​!!!

ពេល​ឈាម​ច្រមុះ និង​ពេទ្យ​នៅ​ឆ្ងាយ លែង​ជា​បញ្ហា​ទៀតហើយ​!!!

​ការ​ឈាម​ច្រមុះ​គឺជា​បញ្ហា​សុខភាព​ដែល​កើតមាន​ជា​ញឹកញាប់​មួយ ហើយក៏​អាច​កើតមាន​លើ​មនុស្ស​ស្ទើរតែ​គ្រប់​គ្នា​ផង​ដែរ​។ ការ​ឈាម​ច្រមុះ​ច្រើនតែ​កើតឡើង​ដោយសារតែ​បញ្ហា​ជាច្រើន​ក្នុង​ភ្នាស​របស់​ច្រមុះ​ខាងក្នុង​ដូចជា មាន​របួស ឬ​ស្ងួត​ពេក ដែល​ជាហេតុ​នាំ​ដោយ​ដាច់ដោច​ដល់​សរសៃឈាម​ក្នុងនោះ និង​បង្ក​ជាការ​ហូរ​ឈាម​តែ​ម្តង​។ ភាគច្រើន ការ​ឈាម​ច្រមុះ​កើតឡើង​នៅ​ខ្ទង​ច្រមុះ​ខាង​មុខ​តែម្តង​។ ចំពោះ​អ្នក​ដែល​មាន​ការ​រលាក​ប្រហោង​ឆ្អឹង​ច្រមុះ ការ​ហូរ​ឈាម​ខុសធម្មតា លើស​សម្ពាធ​ឈាម និង​អា​លែ​ហ្ស៊ី​ច្រមុះ​ពិតជា​ងាយ​មាន​អាការៈ​ឈាម​ច្រមុះ​នេះណា​ស់​។

​ទោះបីជា​យ៉ាងណា​ក៏ដោយ ខាងក្រោម​នេះ​គឺជា​វិធីសាស្ត្រ​ខ្លះ​ដែល​អាច​ជួយ​អ្នកគ្រប់គ្រង​ការ​ឈាម​ច្រមុះ​បាន​ដោយ​ខ្លួនឯង​៖

រក្ស​ជំហ​ឲ្យ​ត្រឹមត្រូវ​
នៅពេល​ដឹងថា មូលហេតុ​នៃ​ការ​ឈាម​ច្រមុះ​មិនមែនជា​រឿង​ធ្ងន់ធ្ងរ ដូចជា​គ្រាន់តែ​របួស​ធម្មតា​នោះ អ្នក​អាច​ប្រើ​វិធី​សង្គ្រោះ​បឋម​នៅ​ផ្ទះ​ដើម្បី​គ្រប់គ្រង​ការ​ហូរឈាម​ច្រមុះ​នេះ​បាន​ហើយ​។ ដំបូង​ឡើយ​ចូររ​កន្លែង​ណា​សមស្រប​ដើម្បី​អង្គុយ ព្រោះ​កាលណា​ឈរ​កាន់តែ​យូរ ការ​ឈាម​ច្រមុះ​នឹង​កាន់តែ​ខ្លា​មង​។ ចូរ​អង្គុយ​ចុះ ហើយ​ងើយ​ក្បាល​ឡើង​ទៅលើ តែ​មិន​ត្រូវ​ងើយ​ខ្លាំងពេក​ទេ ព្រោះ​វា​អាច​បណ្តាលឲ្យ​ឈាម​ហូរ​ចូល​បំពង់​ក និង​បង្ក​ការឈ្លួកបាន​។ ចូរ​មិន​ត្រូវ​គេង​ឡើយ ព្រោះ​វា​អាច​ធ្វើឲ្យ​ឈាម​ហូរ​កាន់តែខ្លាំង​។ បន្ទាប់មក​ចូរ​រក​កន្សែង​ដើម្បី​ខ្ទប់​ឈាម​ចេញពី​ច្រមុះ​។

ការ​ខ្ទប់​ឈាម​ចេញពី​ច្រមុះ​
បើសិនជា​ឈាម​នៅតែ​មិន​ឈប់​ក្រោយពី​ប្រើ​ម្រាមដៃ​ខ្ទប់​ពីរ​ពី​នាទី​ហើយ​នោះ ចូរ​ឈ្លី​ច្រមុះ​ផ្នែក​ខាង​ក្រោម​ដើម្បី​ជួយ​ឲ្យ​ឈាម​ឈប់​ហូរ ប៉ុន្តែ​មិន​ត្រូវ​ធ្វើ​ខ្លាំងពេក​ទេ ព្រោះ​អាច​បណ្តាល​ឲ្យ​ជាំ​ស្បែក​បាន​។ ចូរ​ឈ្លី​កន្លែង​នេះ​ប្រមាណ ១០​នាទី ហើយ​ឈប់​វិញ​។ បើសិនជា​នៅតែ​ហូរ​ឈាម​ទៀត ចូរ​ចង្ក​ត់​នៅ​កន្លែង​នេះ ១០​នាទី​ទៀត​។

ធ្វើឲ្យត្រជាក់​
យក​ល្អ​អ្នកជំងឺ​គួរតែ​ចេញពី​កន្លែង​ដែល​ក្តៅ ឬ​មាន​សំណើម​នៅពេល​ឈាម​ច្រមុះ​បែបនេះ​។ ការបន្ថយ​សីតុណ្ហភាព​របស់​រាងកាយ​អាច​ជួយ​កាត់បន្ថយ​លំហូរ​ឈាម​បាន​។ អ្នក​អាច​ធ្វើ​បែប​នេះ​តាមរយៈ​ការ​នៅក្នុង​កន្លែង ឬ​បន្ទប់​ដែល​ត្រជាក់ ឬ​បៀម​ដុំ​ទឹកកក​ក្នុង​មាត់​។ ការធ្វើ​បែប​នេះ​អាច​ជួយ​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​បាន​កាន់តែ​លឿន​ជាង​ការ​ស្អំ​ទឹក​ក​នៅលើ​ច្រមុះ ឬ​ផ្នែក​ខាងក្រៅ​នៃ​រាងកាយ​ថែមទៀត​។ នេះ​គឺជា​វិធីសាស្ត្រ​ដ៏​មាន​ប្រយោជន៍​មួយ​សម្រាប់​អ្នក​ដែល​ងាយ​នឹង​ឈាម​ច្រមុះ​ដោយសារ​តែ​កម្តៅ​ក្តៅ​។ បើសិន​ជា​អ្នក​មិន​មាន​ដុំ​ទឹកកក​ទេ អ្នក​អាច​ប្រើ​អ្វី​ផ្សេង​ជំនួស​បាន​ឲ្យតែ​ត្រជាក់ ដូចជា ទឹក​ត្រជាក់ ឬ​ផ្លែឈើ​ក្លាសេ​។

ទោះបីជា​យ៉ាងណា​ក៏ដោយ បើសិន​ជា​អ្នក​ជា​មនុស្ស​ដែល​ឧស្សាហ៍​ឈាម​ច្រមុះ​ញឹកញាប់​មែន​នោះ វិធីសាស្ត្រ​ខាងលើ​អាច​នឹង​មាន​ប្រយោជន៍​ណាស់​ចំពោះ​អ្នក ប៉ុន្តែ​គួរតែ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ​ផង​ដើម្បី​រក និង​ព្យាបាល​មូលហេតុ​របស់​វា កុំឲ្យ​កើត​ឡើង​នៅ​ថ្ងៃក្រោយ​ទៀត​៕

ប្រែ​សម្រួល​៖ វេ​ជ្ជ​. ម៉េង សុខ​សៀន​
​ប្រភព​៖ wellnessbin

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 944 977 , 098 444 004

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី06 
តុលា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។