De Gea ខំ​ប្រឹង​សង្គ្រោះ​បាល់​យ៉ាង​ខ្លាំង​តែ​ Van Gaal មិន​សរសើរ​ហើយ​ថែម​ទាំង​បង្អាប់​ទៀត​

ក្រោយ​ពី​ការ​ប្រកួត​ដែល​ Man Utd បាន​យក​ឈ្នះ​១​ទល់​នឹង​០​លើ​ក្លឹប​ Liverpool កាល​ពី​យប់​មិញ​គ្រូ​បង្វឹក​ Man Utd គឺ​លោក​ Luis Van Gaal បែរ​ជា​មិន​និយាយ​សរសើរ​កូន​ក្រុម​របស់​ខ្លួន​តែ​បែរ​បាន​និយាយ​បង្អាប់​អ្នក​ចាំ​ទី​ដ៏​ល្អ​របស់​ក្លឹប​ខ្លួន​គឺ​ David De Gea ថា​គ្មាន​អ្វី​អស្ចារ្យ​នោះ​ទេ​ ។

ដោយ​លោក​ Van Gaal និយាយ​បន្ទាប់​ពី​ប្រកួត​នោះ​ថា​ « គ្រប់​គ្នា​និយាយ​ថា​ De Gea គឺ​ជា​ Man of the Match សម្រាប់​ការ​ប្រកួត​នេះ​ ប៉ុន្តែ​ខ្ញុំមិន​គិត​អីចឹង​ទេ​ព្រោះ​ខ្ញុំ​មិន​ឃើញ​គាត់​បញ្ឈប់​បាល់​បាន​ច្រើន​លើក​នោះ​ទេ​​ » ។

លោក​ Van Gaal បាន​បន្ត​ « ខ្ញុំ​ចង់​និយាយ​ថា​ De Gea ធ្លាប់​បាន​បង្ហាញ​កម្រិត​លេង​ដ៏​អស្ចារ្យ​ ប៉ុន្តែ​ខ្ញុំ​គិត​គេធ្វើ​វា​មិន​បាន​ច្រើន​លើក​នោះ​ទេ​ មែន​គេ​បាន​សង្គ្រោះ​បាល់​តែ​គេមិន​បាន​បញ្ឈប់​បាល់​អោយ​នៅ​ស្ងៀម​បាន​ទេ​គឺ​គេ​​គ្រាន់​តែ​ដោល​បាល់​ចេញ​ប៉ុណ្ណោះ​ ដូច្នេះ​វា​នៅ​តែ​ជា​គ្រោះ​ថ្នាក់​សម្រាប់​ការ​វាយ​សម្រុក​របស់​គូប្រកួត​ដដែល​ » ។

ខាង​ក្រោម​វីដេអូ​នៃ​ការ​សង្រ្គោះ​បាល់​របស់​  De Gea យប់​មិញ ៖

តើ​ប្រិយមិត្ត​យល់យ៉ាង​ណា​ដែរ​ចំពោះ​ការ​និយាយ​របស់​ Van Gaal ?

ប្រភព ៖ 
ប្រែសម្រួល ៖ វិចទ័រ

  • De Gea ខំ​ប្រឹង​សង្គ្រោះ​បាល់​យ៉ាង​ខ្លាំង​តែ​ Van Gaal មិន​សរសើរ​ហើយ​ថែម​ទាំង​បង្អាប់​ទៀត​已关闭评论
  • 4 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ចំនេះដឹង
Tags: