កម្ពុជា​ទទួល​ហុងកុង​សម្រាប់​ជំនួប​មិត្តភាព​លើក​ទី​២​នា​ល្ងាច​នេះ​ដើម្បី​ត្រៀម Suzuki Cup និពន្ធដោយ : សឿន វណ្ណឌេត       October-06-2016, 7:39 am         333

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កម្ពុជា​ទទួល​ហុងកុង​សម្រាប់​ជំនួប​មិត្តភាព​លើក​ទី​២​នា​ល្ងាច​នេះ​ដើម្បី​ត្រៀម Suzuki Cup 
​គ្រូ​ប​ង្វឹ​ក្រុម​ជម្រើសជាតិ​កម្ពុជា​រំពឹងថា កម្ពុជា​នឹង​ទទួលបាន​បទពិសោធន៍​ល្អៗ ដើម្បី​ត្រៀម​ការប្រកួត​វគ្គ​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup 2016 ពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​ហុងកុង​ដែល​ធ្វើ​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នា​វេលា​ម៉ោង​៦ និង​៣០​នាទី ថ្ងៃទី​៦ ខែតុលា  នេះ​។​

​លោក Lee Tae Hoon គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​បានចាត់ទុក​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង​ដែល​ធ្វើឡើង​នៅក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​នា​ថ្ងៃទី​៦ ខែតុលា នេះ ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ដកស្រង់​បទពិសោធន៍ ក៏ដូចជា​បច្ចេកទេស​ល្អៗ  ដើម្បី​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​ការប្រកួត​ជម្រុះ​ពានរង្វាន់ AFF Suzuki Cup ប្រចាំឆ្នាំ​២០១៦​។

​លោក Lee Tae Hoon ក្នុង​សន្និសីទ​សារព័ត៌​មាននៅ​សណ្ឋាគារ​ណាហ្គា​វើ​ល​កាលពី​ព្រឹក​មិញ​បានបញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​ខ្ញុំ​រំពឹងថា​កម្ពុជា​នឹង​ទទួលបាន​បទពិសោធន៍​ច្រើន​ពី​ការប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ហុងកុង​នៅ​ថ្ងៃស្អែក​។ ហើយ​ខ្ញុំ​យល់ថា វា​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​កម្ពុជា​ក្នុងការ​ត្រៀម​ធ្វើជា​ម្ចាស់ផ្ទះ​វគ្គ​ជម្រុះ​ពានរង្វាន់ Suzuki Cup ប្រចាំឆ្នាំ​២០១៦»​។ 
កម្ពុជា​ទទួល​ហុងកុង​សម្រាប់​ជំនួប​មិត្តភាព​លើក​ទី​២​នា​ល្ងាច​នេះ​ដើម្បី​ត្រៀម Suzuki Cup និពន្ធដោយ : សឿន វណ្ណឌេត       October-06-2016,  7:39 am         333
​លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​កម្ពុជា​រូបនេះ​រំពឹងថា កម្ពុជា​នឹងធ្វើ​បានល្អ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ហុងកុង​នា​ថ្ងៃស្អែក​នេះ ព្រោះ​កម្ពុជា​បាន​ត្រៀមខ្លួន​យ៉ាង​ល្អ បន្ទាប់ពី​ឆ្លងកាត់​ការប្រកួត​មិត្តភាព​៣​លើក និង​ហ្វឹកហាត់​ពង្រឹងសមត្ថភាព និង​បច្ចេកទេស​នៅ​សិង្ហ​បុរី​អស់​រយៈ​១០​ថ្ងៃ​កន្លងមក​។ ហើយ​លោក​រំពឹងថា ក្រោយ​ចប់​ការប្រកួត​មិត្តភាព​អន្តរជាតិ​នេះ សមត្ថភាព​របស់​កម្ពុ​ជា​នឹងមាន​ការវិវត្ត​មួយកម្រិត​ថែមទៀត​។ 

​ទោះបី​កម្ពុជា​បច្ចុប្បន្ន​មានការ​រីកចម្រើន​គួរ​ឲ្យ​ភ្ញាក់ផ្អើល​ក៏ដោយ ប៉ុន្តែ​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​នៅ​ថ្ងៃ​ស្អេក​នេះ​លោក Kim Pan Gon គ្រូបង្វឹក​របស់​ក្រុម​ជម្រើសជាតិ​ហុងកុង​បាន​ប្តេ​ជា្ញ​ថា នឹង​ខិតខំ​ប្រឹងប្រែង​ព្យាយាម​ធ្វើ​ឲ្យ​ល្អ​បំផុត ដោយ​លោក​នឹងដាក់​កីឡាករ​ល្អៗ​ឲ្យ​លេង​ក្នុងជំនួប​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​កម្ពុជា​។

​ទន្ទឹមនឹងនេះ លោកគ្រូ​បង្វឹក​ក្រុម​ជម្រើសជាតិ​ហុងកុង​រូបនេះ​បាន​ចាត់ទុកថា ចំនួន​អ្នកគាំទ្រ​ច្រើន​ក្នុងជំនួប​នៅ​ថ្ងៃស្អែក​វា​ការដាក់​សម្ពាធ​មួយ​មកលើ​ក្រុម​របស់លោក​ក្នុងការ​យកឈ្នះ​លើ​ក្រុម​កម្ពុជា​។ ម្យ៉ាងវិញទៀត​ការចេញ​ទៅ​ហ្វឹកហាត់​ពង្រឹង​បច្ចេកទេស​នៅ​សិង្ហ​បុរី​រយៈពេល​១០​ថ្ងៃ វា​ជា​សម្ពាធ​មួយ​យ៉ាងខ្លាំង​មកលើ​ក្រុម​លោក​ផងដែរ​។
កម្ពុជា​ទទួល​ហុងកុង​សម្រាប់​ជំនួប​មិត្តភាព​លើក​ទី​២​នា​ល្ងាច​នេះ​ដើម្បី​ត្រៀម Suzuki Cup និពន្ធដោយ : សឿន វណ្ណឌេត       October-06-2016,  7:39 am         333
​ដោយឡែក កីឡាករ ប្រាក់ មុន្នី​ឧ​ត្ត​ម ខ្សែប្រយុទ្ធ​របស់​ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង​បានកត់សម្គាល់​ឃើញថា ក្រោយពី​ឆ្លង​ការហ្វឹកហាត់ និង​ប្រកួត​នៅ​ប្រទេស​សិង្ហ​បុរី​ក្រុម​ជម្រើសជាតិ​កម្ពុជា​មានកា​រ​សហការគ្នា​បាន​យ៉ាង​ល្អ ទាំង​ការហ្វឹកហាត់ និង​ការប្រកួត​។ កីឡាករ​រូបនេះ​រំពឹងថា ក្នុងជំនួប​ជាមួយ​ហុងកុង​នៅលើ​ទឹក​កម្ពុជា​លើក​នេះ​នឹងមាន​ភាពល្អប្រសើរ​ជាង​ជំនួប​កាលពី​ខែ​មុន​នៅលើ​ទឹកដី​ហុងកុង ដែល​នៅពេលនោះ ម្ចាស់ផ្ទះ​ឈ្នះ​ក្នុង​លទ្ធផល ៤-២​។​

​ជាមួយគ្នានេះ ខ្សែប្រយុទ្ធ​របស់​ក្លិប​ស្វាយរៀង​រូបនេះ​ក៏បាន​កត់សម្គាល់​ផងដែរ​ថា ក្រុម​កម្ពុជា​ប​ច្ចុ​ប្ប​មាន​ទម្រង់​លេង​ល្អ​ក្រោយពី​ហ្វឹកហាត់​អស់​រយៈពេល​ជាច្រើន​ថ្ងៃ​មកនេះ​។ ហើយ​រូបគេ​ក៏បាន​ចាត់ទុក​ផងដែរ​ថា ការប្រកួត​មិត្តភាព​អន្តរជាតិ​នៅ​ស្អែក​ជាការ​ប្រកួត​មួយ​ដ៏​សំខាន់​សម្រាប់​រូបគេ ក៏ដូចជា​ក្រុម​កម្ពុជា​ទាំងមូល​ក្នុងការ​ដកស្រង់​បទពិសោធន៍ និង​បច្ចេកទេស ដើម្បី​ត្រៀម​ប្រកួត​វគ្គ​ពានរង្វាន់ AFF Suzuki Cup ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​គួរ​បញ្ជាក់ថា ការប្រកួត​វគ្គ​ជម្រុះ​កីឡាបាល់ទាត់​ដណ្តើម​ជើងឯក​អាស៊ាន AFF Suzuki Cup 2016 នឹង​ប្រព្រឹត្តទៅ​នៅ​រាជធានី​ភ្នំពេញ​ពីថ្ងៃ​ទី​១៥ ដល់​ថ្ងៃទី​២១​ខែតុលា ខាងមុខ ដោយ​ក្រុម​ដែលមាន​ចំណាត់​ថ្នាក់ទាប កម្ពុជា ព្រុយ​ណេ ទី​ម័​រ​ខាងកើត និង​ឡាវ ត្រូវ​ប្រជែង​គ្នា​ដើម្បី​បំពេញ​មួយ​កៅអី​ក្នុង​ពូ​ល B នៅ​ជុំ​ចុងក្រោយ​។ ប្រសិនបើ​ក្រុម​ណា​មាន​ពិន្ទុ​ខ្ពស់​នឹង​ឡើងទៅ​ជួប​ជាមួយ​ម្ចាស់ផ្ទះ​មី​យ៉ាន់​ម៉ា វៀតណាម និង​ម៉ាឡេស៊ី នៅ​ជុំ​បន្ទាប់​ក្នុង​ពូ​ល​B៕