សួង សាខារ៉ា​នីត​៖ «ខ្ញុំ​​ចូល​ចិត្ត​ស្លៀក​ពាក់​ ទាន់​សម័យ និង​សិច​ស៊ី​ ប៉ុន្តែ​ក៏​ត្រូវ​កាលៈ​ទេសៈ​ដែរ»

(ភ្នំពេញ​)៖ ស្របពេលដែល មួយរយៈពេលចុងក្រោយនេះ មានតារាខ្មែរមួយចំនួន បាននិយមជ្រើសយកការស្លៀកពាក់ ពីនារីស្រគត់ស្រគំ មកលេងខ្លួនសិចស៊ី បែបនារីអឺរ៉ុប ហើយក៏មានតារាស្រីខ្លះ ត្រូវរងនូវ​ព្រនង់នៃការរិះគន់ ពីសំណាក់មហាជនអ្នកគាំទ្រ ពេលនេះតារាសម្តែងស្រីរូបស្រស់ កញ្ញា សួង សាខារ៉ានីត ក៏បាន​បង្ហាញ ពីចំណាប់​អារម្មណ៍​របស់ខ្លួនថា នាងក៏ចូលចិត្ត​ភា​ព​ទាន់ស​ម័យ ដូ​ច​គ្នា​នឹងតារាស្រីផ្សេង ទៀតដែរ ប៉ុន្តែការស្លៀកពាក់សិចស៊ីរបស់នាង ក៏ត្រូវមើលទៅលើ​ទីតាំងផងដែរ។

ឆ្លើយតបនឹងសំណួរ ដែលសួរថា ​​តើកញ្ញា សួង សាខារ៉ានីត មិនខ្លាចការរិះគន់ ពីទស្សនិកជ​នទេឬ​ បានជាកន្លងមក ឃើញមាន​បង្ហោះរូបភាព ស្លៀកពាក់ខើចខ្លីសិចស៊ីបែបនេះ​? ត្រង់ចំណុ​ចនេះ​ ត្រូវបានតារាសម្តែងចង្កាស្រួច កញ្ញា សួង សុខារ៉ានីត បានថ្លែងប្រាប់ឲ្យដឹងថា «សម្រាប់ខ្ញុំ​ផ្ទាល់​ គិតថា បងប្អូនគាត់ច្បាស់ជា ចេះបែងចែកហើយថា យ៉ាងម៉េចនោះ បើមិនអ៉ីចឹងទេ ច្បាស់​ជា​ពួ​កគាត់នាំគ្នា ជេរផ្អើលតាំងពីខ្ញុំ ផុសដំបូងៗម្ល៉េះ!»។

កញ្ញា សួង សាខារ៉ានីត បាននិយាយទៀតថា «វាជាកាពិត សម្លៀកបំពាក់ទៅវត្តផ្សេង សម្លៀកបំ​ពាក់ទៅហាត់ប្រាណ ហែលទឹក​ផ្សេង។ និយាយទៅ កាលពីគេផ្អើលជេរ អ្នកដែលស្លៀកពា​ក់សិ​ច​ស៊ី​ កាលពីមុនក៏មានអ្នកកាសែតខ្លះ គាត់ក៏បានភ្ជាប់ទូរស័ព្ទ មកសម្ភាសន៍ សួ​រនាំ យោ​បល់ពីខ្ញុំថា យល់យ៉ាងម៉េចដែរ? ហើយខ្ញុំឆ្លើយប្រាប់គាត់ថា សម្រាប់ខ្ញុំផ្ទាល់ គឺខ្ញុំជាមនុស្សស៊ីវីល័យ គឺខ្ញុំក៏​ចូលចិត្តសម្លៀកបំពាក់ លេងខ្លួនទាន់សម័យដែរ​!»។

ជាមួយគ្នានេះ កញ្ញា សួង សាខារ៉ានីត ក៏បានបញ្ជាក់បន្ថែមថា ចំពោះការ​លេងខ្លួន ឬ​ស្លៀកពាក់​សិចស៊ី ណាមួយ គឺយើងក៏ត្រូវគិតពីទីតាំងផងដែរ ថាតើគួស្លៀកពាក់បែបណា​? ហើយស្លៀកពា​ក់​​ទៅ តើវាអាក្រក់មើល សមឬមិនសម​នឹងខ្លួន​យើងឬអត់? ​

ប្រភព ៖
Khmertalking

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  សួង សុខារ៉ានីត អន់​ចិត្ត​​ខ្លាំង​ជា​មួយ​​អ្នក​​ជ្រើស​​រើស​​តួ​​សម្តែង​​ម្នាក់ ​ប្រកាន់​​​​បក្ស​​ពួក និង​រួម​ដៃ​គ្នា​ធ្វើ​បាប​នាង ។ គួររំលឹកផងដែរថា តារាស្រីរូបស្រស់ សម្តែងក្នុងឈុតកាយវិកា​ខារ៉ាអូខេបទ «ស្រុកខ្មែរចាំអូន» របស់លោក ខាន់ ជេមស៍ កញ្ញា សួង សុខារ៉ានីត ថ្មីៗនេះ ត្រូវបានប្រភពបង្ហើបថា នាងហាក់មានការអាក់អ​ន់ស្រពន់ចិ​ត្តខ្លាំង ជាមួយអ្នកជ្រើសរើសតួសម្តែងម្នាក់ រួមនឹងតារាស្រីចំនួនពីរនាក់ផ្សេងទៀ​ត ដែលចូល​ចិត្តធ្វើការងារនិយមបក្សពួក និងគ្មានហេតុផលច្បាស់លាស់។

ប្រភពពីចង្កោមអ្នកសិល្បៈ បានបង្ហើបមកថា តារាសម្តែងសម្តីស្រទន់កញ្ញា សួង សុខារ៉ានីត មុ​ន​នេះបន្តិចបានផ្ទុះ​ជម្លោះ និងមានការអន់ចិត្តខ្លាំង ជាមួយបុរសម្នា​ក់ ដែលគេដឹងថាជាអ្នកជ្រើ​សរើសតួសម្តែង ប្រចាំស្ថាននីយ​ទូរទស្សន៍ក្នុងស្រុកមួយ ខណៈបុគ្គលរូបនេះ ធ្វើការងារតាមរយៈខ្សែ និងបក្សពួកនិយម ហើយគ្មានហេតុផល ពោលគឺស្តាប់តាមតែការញុះញុង​របស់ភាគីម្ខាងៗ រហូតធ្វើឲ្យនាងបញ្ចេញអារម្មណ៍ មិនសប្បាយចិត្តជាមួយមនុស្ស ប្រភេទនេះ។

ឆ្លើយតបនឹងការលើកឡើង​ខាងលើនេះ តារាសម្តែងស្រីមានប្រជាប្រិយភាព កញ្ញា សួង សុខារ៉ានីត បានថ្លែងប្រាប់ Khmertalking ឲ្យដឹងថា «ចា៎..បង ! ជាការពិត​ខ្ញុំមានបញ្ហាខ្លះៗ​ជាមួយ​ក្រុ​មការងារ​សម្តែងមែន ព្រោះគេអត់សូវយល់​​ពីការងារ និងឲ្យតម្លៃលើខ្លួនខ្ញុំខ្លះផងហ្នឹង។ ហៅគ្នាទៅថតនៅខេត្ត ប៉ុន្តែពេលទៅដល់ បែរជាទុកចោល​ពន្យាពេល ហើយដល់ថ្ងៃដែលត្រូវត្រឡប់ មកថតភាពយន្តផ្សេងមួយទៀត នៅភ្នំពេញវិញ បែរជាថាខ្ញុំមិនគោរពវេលា ធ្វើបាបខ្ញុំតែម្នាក់ចឹង!»។

កញ្ញា សួង សុខារ៉ានីត បាននិយាយទៀត «ខ្ញុំមិនដែលប្រកាន់ខ្លួនថា ទាន់តែតួធំទើបទទួលស​ម្តែ​ងនោះទេ តួអ្វីក៏ខ្ញុំសម្តែងបានដែរ ប៉ុន្តែប៉ុណ្ណឹងហើយ នៅតែមិនយល់ពីខ្ញុំទៀ​ត។ ម្យ៉ាងទៀត​សម្រាប់អ្នកជ្រើសរើស តួសម្តែង​ម្នាក់នេះ គឺគាត់អត់ស្តាប់ហេតុផល ប្រកាន់យកតែត្រូវរហូត ដូច្នេះជាហេតុធ្វើឲ្យខ្ញុំពិបាក ធ្វើការងារជាមួយណាស់។ រីឯតួឯកស្រីពីរនាក់ទៀត គឺបានតែផ្អែមពីខាងមុខទេ តែក្រោយខ្នងវិញ និយាយអាក្រក់ខ្ញុំយ៉ាងហុយ!»។ ចុចអានបន្ត៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload