កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

ខេត្តកំពង់ឆ្នាំង ៖ ទូកប្រណាំង មាន​ទូកង ទូក​ចែវ និង​ទូក​អុំ ប្រមាណ​២៤​គ្រឿង រួម​នឹង​កីឡាករ កីឡាការិនី​ប្រមាណ​ជិត​១.៣០០​នាក់ នឹង​ត្រូវ​បញ្ជូន​ទៅ​ចូលរួម​ប្រឡងប្រណាំង​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្តែត ប្រទីប អកអំបុក សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​មុខ​ព្រះ​បរមរាជវាំង នា​ថ្ងៃ​ទី​១៣,១៤​និង​១៥ ខែវិច្ឆិកា ឆ្នាំ​២០១៦ ខាង​មុខ​។ លោក សៀត គឹ​ម​លៀង ប្រធាន​គណៈកម្មការ​រៀបចំ​បុណ្យ​ជាតិ​ខេត្តកំពង់ឆ្នាំង មាន​ប្រសាសន៍​បែប​នេះ នៅ​ព្រឹក ថ្ងៃ​ទី​០៥ ខែតុលា ឆ្នាំ​២០១៦​។

លោក បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា នៅ​ក្នុង​ខេត្តកំពង់ឆ្នាំង​មាន​ចំនួន​៨​ក្រុង ស្រុក ក៏​ប៉ុន្តែ​មាន​តែ​៦​ក្រុង​ស្រុក​តែ​ប៉ុណ្ណោះ​ ដែល​មាន​ទូក​ចូលរួម​ប្រណាំង ដោយឡែក​ស្រុក​ទឹកផុស និង​ស្រុក​សាមគ្គី​មាន​ជ័យ ទឹកដី​ក្នុងស្រុក​មិន​មាន​ភូមិសាស្ត្រ​ជាប់​ដង​ទន្លេ​គឺ​ពុំ​មាន​ទូកប្រណាំង​ឡើយ​។

ក្រុង ស្រុក​ដែល​បា​នប​ញ្ជួ​ន​ទូក​ ចូលរួម​ប្រណាំង​រួម​មាន ស្រុក​បរិបូណ៌ មាន​ទូក​ចែវ​បុរស​ចំនួន​៣​ទូក ស្រុក​រលាប្អៀរ​មាន​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​៤​ទូក ស្រុក​កំពង់ត្រឡាច មាន​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​៣​ទូក ទូក​អុំ​បុរស​ខ្នាត​វែង​១​ទូក ទូក​អុំ​នារី​ខ្នាត​វែង​១​ទូក និង​ទូក​ចែវ​បុរស​២​ទូក ស្រុក​កំពង់លែង​មាន​ទូក​ចែវ​ បុរស​ចំនួន​១​ទូក ស្រុក​ជល​គី​រី​មាន​ទូក​ចែវ​បុរស​៥​ទូក ទូក​ចែវ​នារី​១​ទូក និង​ទូក​អុំ​បុរស​ខ្នាត​អន្តរជាតិ​ចំនួន​២​ទូក ចំណែក​ក្រុង​កំពង់ឆ្នាំង​មាន​ទូក​ចែវ​បុរស​ចំនួន​១​ទូក​ផង​ដែរ​។

កីឡាករ កីឡា​ការ​នី នៅ​លើ​ទូក​វិញ​មាន​ចំនួន​៨៨៣​នាក់ ក្នុង​នោះ​មាន​កីឡាការិនី​ចំនួន​៩៣​នាក់ និង​កីឡាករ កីឡាការិនី​បម្រុង​មាន​ចំនួន​៣៨៤​នាក់ ក្នុង​នោះ​កីឡាការិនី​មាន​ចំនួន​២២​នាក់ សរុប​ចំនួន​កីឡាករ កីឡាការិនី​ទាំងអស់​ចំនួន​១២៦៧​នាក់​។ បច្ចុប្បន្ន កីឡាករ កីឡា​ការី​នី​ទាំងអស់​កំពុង ធ្វើការ​ហាត់​សម​អុំទូក និង​ចែវ​ទូក​នៅ​តាម​មូលដ្ឋាន និង​តាម​ទី​វត្ត​អារាម​ដែល​មាន​ ទូក​រៀង​ៗ​ខ្លួន ហើយ​ការ​សាកល្បង​ប្រណាំង​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ចេញ​វស្សា​តាម​មូលដ្ឋាន​រៀង​ៗ​ខ្លួន​។

នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០១៦​ខាង​មុខ​នេះ គណៈ​អភិបាលខេត្ត​កំពង់ឆ្នាំង នឹង​រៀបចំ​ការ​ប្រណាំងទូក​សាកល្បង​ នៅ​មុខ​វត្ត​កំពង់ត្រឡាច​ក្រោម បន្ទាប់​មក​នឹង​ធ្វើ​ពិធី​ជូន​ដំណើរ​ទូក និង​កីឡាករ​កីឡា​ការ​នី ទៅ​ចូលរួម​ប្រណាំង​ក្នុង​ ព្រះរាជ​ពិធីបុណ្យ​អុំទូក​នៅ​ទីក្រុង​ភ្នំពេញ​៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ។ ក្រុមការងារ​បាន និង​កំពុង​មមាញឹក​ក្នុង​ការ​តម្លើង​ប្រ​ព​ន្ធ័​កាមេរ៉ា​សុវត្ថិភាព​ចំនួន​៦០០​គ្រឿង ក្នុង​រាជធានី​ភ្នំពេញ ធ្វើ​យ៉ាងណា​ឱ្យ​រួចរាល់​មុន​ថ្ងៃ​ព្រះរាជ​ពិធីបុណ្យ​អុំទូក បណ្ដែតប្រទីប អកអំបុក និង​សំពះ​ព្រះ​ខែ ដែល​នឹង​ប្រព្រឹត​ទៅ​ក្នុង​ពេល​ឆាប់​ខាង​មុខ​នេះ​។

លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា កាលពី​រសៀល​ថ្ងៃ​ទី​២១ ខែកញ្ញា​ កន្លងទៅ ឯកឧត្តម ប៉ា សុ​ជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​ដឹកនាំ​ប្រជុំ​សម្របសម្រួល​ជាមួយ​ក្រុមការងារ​រៀបចំ​តម្លើង​កាមេរ៉ា​សុវត្ថិភាព​ទាំង​៦០០​គ្រឿង​គ្របដណ្ដប់​ទូ​ទាំង​១២​ខណ្ឌ ដើម្បី​ព​ន្លឿ​ន​ឱ្យ​បាន​រួចរាល់​មុន​ពិធីបុណ្យ​អុំទូក​។

លោក​បន្ត​ថា ពេល​នេះ​សម្ភារ​ភាគច្រើន​ត្រូវ​បាន​បញ្ជូន​មក​ដល់ និង​ប្លង់​ដែល​ត្រូវ​បំពាក់​ក៏​រៀបចំ​រួចរាល់​ហើយ​ដែរ ចំណែក​ក្រុមការងារ កំពុង​មមាញឹក​ជម្រុញ​ឲ្យ​បាន​ឆាប់​រួចរាល់​តាម​ផែនការ ដើម្បី​ការពារ​សន្តិសុខ សណ្តាប់ធ្នាប់ និង​សុវត្ថិ ភាព​ជូន​ប្រជាពលរដ្ឋ ។

សមត្ថកិច្ច​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការ​បំពាក់​កា​មា​រ៉ា​សុវត្ថិភាព តាម​ដងផ្លូវ​សំខាន់​ៗ​មួយ​ចំនួន​កន្លង​មក បាន​ធ្វើ​ឲ្យ​សមត្ថកិច្ច​ងាយ​ស្រួយ​ក្នុង​ការ​កំណត់​រកមុខ​សញ្ញា និង​ទប់ស្កាត់ បាន​ទាន់​ពេលវេលា និង​ឈាន​ដល់​ការ​ចាប់ខ្លួន​ជនសង្ស័យ​ដែល​បង្ក​បទល្មើស​ផ្សេង​ៗ​។

សូម​បញ្ជាក់​ថា ប្រ​ព​ន្ធ័​កាមេរ៉ា ៦០០​គ្រឿង​នេះ ត្រៀម​បំពាក់​នៅ​តាម​ច្រក​សំខាន់​ៗ​មួយ​ចំនួន​នៅ​ក្នុង​ខណ្ឌ​ទាំង​១២​ក្នុង​រាជធានី​ភ្នំពេញ​មាន ខណ្ឌចំការមន​ចំនួន​១៤៧​គ្រឿង ដូនពេញ​១១៦​គ្រឿង ៧​មក​រា ៧៥​គ្រឿង ទួល​គោក​៥៤​គ្រឿង ដង្កោ​៨​គ្រឿង មាន​ជ័យ​៥១​គ្រឿង ឬ​ស្សី​កែវ​៥៣​គ្រឿង សែន​សុខ​២១​គ្រឿង ពោធិ​សែន​ជ័យ​២២​គ្រឿង ជ្រោយចង្វា​១៩​គ្រឿង ព្រែក​ព្នៅ​៨​គ្រឿង និង​ខណ្ឌ​ច្បារ​អំពៅ​ចំនួន​២៦​គ្រឿង​ផង​ដែរ​៕ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ

កីឡាករ​ជាង​១​ពាន់​នាក់ និង​ទូក​២៤​គ្រឿង​នឹង​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ