រដ្ឋបាលរាជធានីភ្នំពេញ បដិសេធសំណើសុំសួនច្បារវត្តបុទុមវត្តី រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ នៃការស្លាប់របស់លោក កែម ឡី

(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញលិខិតមួយច្បាប់ បញ្ជាក់ឲ្យដឹងថា ការស្នើសុំទីតាំងសួនច្បារវត្តបុទុមវត្តី រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃនៃការស្លាប់ លោក កែម ឡីដែលគ្រោងនឹងរៀបចំឡើងរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ខាងមុខនេះ គឺមិនត្រូវបានអនុញ្ញានោះឡើយ។

លិខិតដដែលបានបញ្ជាក់ថា រដ្ឋបាលរាជធានីភ្នំពេញ នឹងពិភាក្សាជាមួយក្រុមគ្រួសារសព លោក កែម ឡី វិញថា នឹងត្រូវរៀបចំនៅគេហដ្ឋាន ឬកន្លែងបញ្ចុះសពនៅខេត្តតាកែវ ឬយ៉ាងណា ពីព្រោះថា ការរៀបចំនៅមុខសួនវត្តបុទុមវត្តី ហាក់ដូចជា មិនសមនឹងប្រពៃណីទំនៀបទំលាប់បែបសាសនាឡើយ។

ការបញ្ជាក់នេះបានធ្វើឡើងក្រោយពី លោក ប៉ា ងួនទៀង ប្រធានគណៈកម្មការរៀបចំបុណ្យសព លោក កែម ឡី បានដាក់លិខិតស្នើសុំពីរដ្ឋបាលរាជធានីភ្នំពេញ យកទីតាំងសួនច្បារវត្តបុទុមវត្តីជាកន្លែងរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃនៃការស្លាប់ លោក កែម ឡី។

គួរបញ្ជាក់ថា លោកបណ្ឌិត កែម ឡី អ្នកវិភាគឯករាជ្យ ត្រូវបានឃាតកចូលបាញ់សម្លាប់ ខណៈលោកអង្គុយទទួលទានកាហ្វេ នៅក្នុងស្តាម៉ាត នៃស្ថានីយ៍សាំងកាលតិចស្តុបបូកគោ កាលពីម៉ោង៨៖៥០នាទីព្រឹក ថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ភរិយា​លោក​កែម ឡី សម្រាលកូន​ហើយ ។ គួររំលឹកផងដែរថា ប្រភព​ពី​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី បាន​ឲ្យ​ដឹង​ថា ភរិយា​លោក កែម ឡី គឺ​លោកស្រី ប៊ូ រចនា សម្រាល​បានកូន​ប្រុស​កាលពី​ល្ងាច​ថ្ងៃ​ទី​០២ តុលា ២០១៦ កន្លងទៅនេះ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

រដ្ឋបាលរាជធានីភ្នំពេញ បដិសេធសំណើសុំសួនច្បារវត្តបុទុមវត្តី រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ នៃការស្លាប់របស់លោក កែម ឡី

រដ្ឋបាលរាជធានីភ្នំពេញ បដិសេធសំណើសុំសួនច្បារវត្តបុទុមវត្តី រៀបចំពិធីបុណ្យគម្រប់ខួប១០០ថ្ងៃ នៃការស្លាប់របស់លោក កែម ឡី