ឪពុក​ម្ដាយ​ចេញ​ទៅ​ស៊ីឈ្នួល​គេ កូនស្រី​តូច​ដាំបាយ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

ខេត្តឧត្តរមានជ័យ ៖ លំនៅ​ឋាន​មួយ​ខ្នង​ដែល​មាន​ទំហំ ៥​គុណ​នឹង​៦​ម៉ែត្រ សាងសង់​អំពី​ឈើ​ដំបូល​ប្រក់​ស័ង្កសី ជញ្ជាំង​ក្តារ ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​ម៉ត់ រូ​ម​ទាំង​សម្ភារ​មួយ​ចំនួន កាលពី​វេលា​ម៉ោង​២​រសៀល ថ្ងៃ​ទី​៤ ខែតុលា ឆ្នាំ​២០១៦​។ ហេតុការណ៍​នេះ​កើតឡើង​ក្នុងភូមិ​ព្រះ​ចំបក់ ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្តឧត្តរមានជ័យ​។

ម្ចាស់ផ្ទះ​ដែល​ត្រូវ​រង​គ្រោះ​ឈ្មោះ សែ​ម អុ​យ ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ មុន ស្រី​ទុំ អាយុ​៣០​ឆ្នាំ មានកូន​៤​នាក់ ស្រី​២​នាក់ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​។ អ្នក​ភូមិ​ដែល​រស់នៅ​កន្លែង​កើត​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​បានឃើញ​ក្មេង​ស្រី​ម្នាក់ ទើបតែ​មាន​អាយុ​៩​ឆ្នាំ អង្គុយ​ដាំបាយ ដោយ​មិន​បានដឹង​ថា​ឪពុក​ម្តាយ​ទៅ​ណា​មក​ណា​ទេ មួយសន្ទុះ​ក្រោយមក​ស្រាប់តែ​មាន​អណ្តាតភ្លើង​ឆាបឆេះ​ឡើង បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ឆោ​រ​ឡោ ដល់​អ្នក​ភូមិ​ជិតខាង​នាំ​គ្នារ​ត់ទៅ​ជួយ​ពន្លត់ តែ​ទោះជា​បែប​ណា​ក៏​ដោយ​ភ្លើង​បាន​ឆាបឆេះ​ហ្មត់​។

ក្រោយ​ពី​កើតហេតុ​ម្ចាស់ផ្ទះ បាន​រៀបរាប់​ថា ពួក​ខ្លួន​ទាំង​ពី​នាក់​ប្តី​ប្រពន្ធ និង​កូន​តូច​ៗ​បាន​ចាក​ចេញពីផ្ទះ​ទៅ​ស៊ីឈ្នួល​គេ ដោយ​ទុក្ខ​កូន​ដែល​មាន​អាយុ​៩​ឆ្នាំ​ឱ្យ​ចាំផ្ទះ​នឹង​ដាំបាយ​ស្រាប់តែ​កើតហេតុ​បែប​នេះ​។ រូប​គាត់​បាន​បញ្ជាក់​ការ​បាត់បង់​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ដែល​អគ្គី​ភ័យ​លេប​ត្របាក់​នោះ រួម​មាន​អង្ករ​ចំនួន​១​ការុង ទូរស័ព្ទ​មួយ​គ្រឿង ប​ណ្ណ័​ក្រីក្រ​១​សន្លឹក ទូរ​ទស្ស​១​គ្រឿង លុយ​ចំនួន​១​លាន​៥​សែន​រៀល​ឆេះ​អស់ទាំង​ស្រុង

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត ។ ផ្ទះប្រជាពលរដ្ឋមួយគ្រួសារ ត្រូវអគ្គិភ័យឆាបឆេះផ្ទះ អស់សល់តែគំនរផះប៉ុណ្ណោះ ខណៈចេញទៅដងទឹកនៅអូរខាង នៅក្រោយផ្ទះ បង្កាត់ភ្លើងដាក់ដាំបាយចោល ភ្លើងឆេះផ្ទះម៉ត់ នៅរសៀលថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៦ ត្រង់ចំណុចអូរ១៧ ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់ ។

លោកវរៈសេនីយ៍ទោ ញឹម នី មេបញ្ជាការរង អាវុធហត្ថខេត្តពោធិ៍សាត់ បានប្រាប់ភ្នាក់ងារ Fresh News ឲ្យដឹងព្រឹកនេះថា ផ្ទះដែលអគ្គីភ័យលេបត្របាក់អស់ទាំងស្រុងនោះ មានទំហំ ៤ម៉ែត្រគុណ៦ម៉ែត្រ ជញ្ជាំងធ្វើពីឈើ និងប្រក់ស័ង្កសី សង់ផ្ទាល់ដី ។ លោកមេបញ្ជាការរងបានបន្តថា ទំហំនៃការខូចខាត ក្នុងផ្ទះទាំងស្រុងរួមមាន ៖ ម៉ាស៊ីនកាត់ស្មៅ ០១គ្រឿង និងសម្ភារៈប្រើប្រាស់ មួយចំនួនទៀត ។

លោកមេបញ្ជាការរងបានបន្តទៀតថា ម្ចាស់ផ្ទះមានឈ្មោះ ទឹម ធី ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ហើយករណីនេះ កើតឡើងដោយសារតែ ម្ចាស់ផ្ទះបង្កាត់ភ្លើងដាក់ដាំបាយចោល បណ្តាលឲ្យអណ្តាតភ្លើងរាលឆេះផ្ទះម៉ត់តែម្តង ខណៈចេញទៅដងទឹកនៅអូរនៅក្រោយផ្ទះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឪពុក​ម្ដាយ​ចេញ​ទៅ​ស៊ីឈ្នួល​គេ កូនស្រី​តូច​ដាំបាយ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

ឪពុក​ម្ដាយ​ចេញ​ទៅ​ស៊ីឈ្នួល​គេ កូនស្រី​តូច​ដាំបាយ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់

ឪពុក​ម្ដាយ​ចេញ​ទៅ​ស៊ីឈ្នួល​គេ កូនស្រី​តូច​ដាំបាយ​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​ហ្មត់