ក្មេងប្រុស ២នាក់ ទៅលេងទឹកនៅស្ពានអូរក្រាំងអំបិល លង់ទឹកស្លាប់ រកឃើញសពម្នាក់ និងម្នាក់ទៀតមិនទាន់រកឃើញ (វីដេអូស្តែងៗ)

(កំពង់ស្ពឺ)៖ ក្មេងប្រុស២នាក់ បាននាំគ្នាទៅលេងទឹក នៅចំណុចស្ពានអូរក្រាំងអំបិល ក្នុងភូមិស្លា ឃុំវ័ល្លិ៍ស ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅល្ងាចថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦នេះ បានបណ្តាលឲ្យលង់ស្លាប់។

សពក្មេងប្រុសម្នាក់ត្រូវគេរកឃើញ និងស្រង់ដាក់លើគោក ខណៈម្នាក់ទៀត នៅបាត់ខ្លួននៅឡើយ។ សមត្ថកិច្ចមិនទាន់បានបញ្ជាក់ពីអត្តសញ្ញាណរបស់ជនរងគ្រោះនៅឡើយទេ៕

វីដេអូដកស្រង់ពីហ្វេសប៊ុកខាងក្រោម៖

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា បុរសរងគ្រោះម្នាក់​ឃើញក្មេង​៣លង់ទឹក​ ហើយក៏បានចុះជួយក្មេងទាំង៣នាក់នោះ ស្រាប់តែអកុសលអី បែរជាលង់ទឹកស្លាប់ខ្លួនឯង​ទៅវិញ។ ហេតុការណ៍នេះ កើតឡើងកាលពីរសៀលថ្ងៃទី០៣​ ខែតុលា​ ឆ្នាំ២០១៦ កន្លងទៅ នៅស្ពានកោះរលួស នៅឆ្ងាយពីប្រមាណ៣គីឡូម៉ែត្រ​ខាងលិច​ ភូមិរោគ ឃុំស្ពានស្រែង​ ស្រុកភ្នំស្រុក។

មន្ត្រីនគបាលប៉ុស្តិ៍ ឃុំស្ពានស្រែង បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែលស្លាប់មានឈ្មោះ ស សី ​អាយុ២៧ឆ្នាំ រស់នៅភូមិស្វាយ​ ឃុំសស្តម្ភ​ ស្រុកពួក ខេត្តសៀមរាប​ បានឃើញក្មេង៣នាក់ ដែលមានអាយុប្រមាណ៨ ទៅ៩ឆ្នាំ ដែលលេងទឹកជាច្រើននាក់​​ ហើយពេលនោះមានក្មេង៣នាក់ បានលង់ទឹក​ ស្រាប់តែជនរងគ្រោះឃើញ ក៏បានលោតចូល​ជួយ​ ពេលជួយក្មេងបានសម្រេច​ហើយ​ ស្រាប់តែលង់ទឹកខ្លួនឯង​តែម្តង។

ក្រោយពេលកើតហេតុ សមត្ថកិច្ច និងពលរដ្ឋ​ បាននាំគ្នារុករក​ជាច្រើននាទី​ ​តែរកមិនឃើញ ស្រាប់តែពេលប្រទះឃើញ ជននរងគ្រោះបានស្លាប់បាត់ទៅហើយ។ បច្ចុប្បន្នសព ត្រូវបានសមត្ថកិច្ចប្រគល់ ឲ្យ​ក្រុមគ្រួសារ យក​ធ្វើបុណ្យតាមប្រពៃណី​៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត