ប្រទះ​ឃើញ​សាកសព​នាង​មច្ឆា ដេក​ងាប់​នៅ​លើ​ឆ្នេរសមុទ្រ​អង់គ្លេស

កាល​ពី​ពេល​ថ្មីៗ​នេះ បុរស​ម្នាក់​អះអាង​ថា ខ្លួន​បាន​ប្រទះ​ឃើញ​សាកសព​នាង​មច្ឆា​មួយ​ក្បាល ដេក​ងាប់​នៅ​លើ​ឆ្នេរ «Norfolk Beach» ស្ថិត​ក្នុង​ទីក្រុង Great Yarmouth នៃ​ប្រទេស​អង់គ្លេស។

 

ប្រទះ​ឃើញ​សាកសព​នាង​មច្ឆា ដេក​ងាប់​នៅ​លើ​ឆ្នេរសមុទ្រ​អង់គ្លេស

 

បុរស​ខាង​លើ​មាន​ឈ្មោះ​ថា Paul Jones បាន​បង្ហោះ​រូបថត​ជា​ច្រើន​សន្លឹក ទៅ​លើ​បណ្ដាញ​សង្គម ដោយ​មាន​ការ​ចុច Share រហូត​ដល់​ទៅ ១៥ ០០០​ដង ក្នុង​រយៈ​ពេល​២​ថ្ងៃ ដែល​បង្ហាញ​ឲ្យ​ឃើញ​សាកសព​នាង​មច្ឆា ដែល​មាន​រូបរាង​ដូច​មនុស្ស និង​មាន​កន្ទុយ​ដូច​សត្វ​ត្រី កំពុង​ដេក​ងាប់​នៅ​លើ​ឆ្នេរ​ និង​មាន​សភាព​រលួយ។ ភ្ជាប់​ជា​មួយ​រូបថត​ទាំង​នោះ លោក Paul បាន​សរសេរ​ថា «ថ្ងៃ​នេះ នៅ​ឯ Great Yarmouth យើង​បាន​ប្រទះ​ឃើញ សាកសព​នាង​មច្ឆា​នៅ​លើ​ឆ្នេរ​សមុទ្រ»។

 

ប្រទះ​ឃើញ​សាកសព​នាង​មច្ឆា ដេក​ងាប់​នៅ​លើ​ឆ្នេរសមុទ្រ​អង់គ្លេស

 

អ្នក​និយម​ប្រើ​ប្រាស់​អ៊ីនធឺណិត​ជា​ច្រើន បាន​គាំទ្រ​ទៅ​លើ​ការ​អះអាង​របស់ លោក Paul ថា​វា​ពិត​ជា​នាង​មច្ឆា​ក្នុង​រឿង​ព្រេង​ពិត​មែន ប៉ុន្តែ​អ្នក​ដទៃ​ទៀត​និយាយ​ថា វា​គឺ​ជា​សាកសព​សត្វ​ឆ្មា​ទឹក​ប៉ុណ្ណោះ ព្រោះ​នៅ​ភាគ​ខាងកើត​ឆ្នេរ​សមុទ្រ​នោះ សម្បូរ​ទៅ​ដោយ​សត្វ​ឆ្មា​ទឹក​ពណ៌​ប្រផេះ។ យ៉ាងណាមិញ មិន​មាន​ការ​អះអាង​ណា​មួយ​បញ្ជាក់​ថា វា​ពិត​​ជា​សាកសព​នាង​មច្ឆា ឬ​ឆ្មា​ទឹក​នោះ​ទេ៕

 

ប្រែសម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail