អាពាហ៍ពិពាហ៍​ភ្លោះ​ដ៏​ចម្លែក​​ដែល​កម្រ​នឹង​ជួប​ប្រទះ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​

មាន​គូស្នេហ៍​ជា​ច្រើន​ដែល​ចង់​អោយ​ថ្ងៃ​រៀបការ​របស់​ពួក​គេ​មាន​លក្ខណៈ​ពិសេស​និង​មិន​អាច​បំភ្លេច​បាន សម្រាប់​គូស្នេហ៍​ភ្លោះ​ពីរ​គូរ​នេះ​ក៏​មិន​ខុស​ពី​គូ​ស្នេហ៍​ដទៃ​ទៀត​ដែរ​។​

ពិធី​មង្គលការ​របស់​កូន​ភ្លោះ​នេះ​ត្រូវ​បាន​ប្រារព្ធ​ឡើង​នៅ Thrissur រដ្ឋ Kerala ​នៅ​លើ​ឆ្នេរ​សមុទ្រ​ភាគ​ខាង​លិច​នៃ​ប្រទេស​ឥណ្ឌា​។​ អាពាហ៍ពិពាហ៍​ដ៏​ចម្លែក​នេះ​ បាន​ធ្វើ​អោយ​អ្នក​ចូល​រូម​មាន​ការ​ភាន់​ច្រឡំ​ថា​ខ្លួន​ព្រិល​ភ្នែក​ដែល​បាន​ឃើញ​កូន​ក្រមុំ​កូន​កំលោះ​បែង​ភាគ​ដោយ​ក្នុង​នោះ​កូន​កំលោះ​ ,​កូន​ក្រមុំ​, អ្នក​កាន់​ផ្កា​ប្រុស​ស្រី​និង​អាចារ្យ​សុទ្ធ​តែ​ជា​កូន​ភ្លោះ សរុប​ទៅ​គឺ​៥​គូ។

កូន​កំលោះ​ភ្លោះ​ទាំង​ពីរ​បាន​ប្រាប់​អោយ​ដឹង​ថា​ តាំង​ពី​ពួក​កើត​មក​រហូត​ដល់​ធំ​ដឹង​ក្ដី​គឺ​ពួក​គេ​ចូល​ចិត្ត​ធ្វើ​អ្វី​ដែល​ដូចគ្នា ដូច​ជា​ការ​ស្លៀកពាក់ ចំណង់​ចំណូល​ចិត្ត​និង សូម្បី​តែ​ពិន្ទុ​រៀន​ក៏​បាន​សឹង​តែ​ទទួល​បាន​ស្មើ​គ្នា​គ្រប់​មុខ​ដែរ។ លុះ​ដល់​ពេញ​វ័យ​កំលោះ​ក៏​បាន​ជួប Reena និង Reemaដែល​ជា​បង​ប្អូន​ស្រី​ភ្លោះ ពួក​គេ​ក៏​សម្រេច​ចិត្ត​រៀបការ​ជាមួយ​គ្នា ដែល​ធ្វើ​ឲ្យ​មាន​អាពាហ៍ពិពាហ៍​ភ្លោះ​ដ៏​ចម្លែក​នេះ​កើត​ឡើង​តែ​ម្ដង៕

ប្រែសម្រួលដោយ ៖ GyGy
ប្រភព ៖ dailymail.co.uk

  • អាពាហ៍ពិពាហ៍​ភ្លោះ​ដ៏​ចម្លែក​​ដែល​កម្រ​នឹង​ជួប​ប្រទះ​​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: