ជើង​ហោះហើរ​Boeing 737របស់​ចិន​បាន​ពន្យារ​ហោះហើរ​ភ្លាមៗ បន្ទាប់ពី​បុរស​ម្នាក់​បាន​បើក​ទ្វារ​សង្គ្រោះ​បន្ទាន់​ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ

ទោះ​ជា​យ៉ាង​ណា​កាល​ពី​ម្សិលមិញ​បុរស​ម្នាក់​នៅ​ ខេត្ត​ស៊ីឈួន​ភាគ​និរតី​របស់​ប្រទេស​ចិន​បាន​សម្រេច​ចិត្ត​បើក​ទ្វារ​សង្គ្រោះ​បន្ទាន់​របស់​យន្ត​ហោះ​ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​មុន​ពេល​យន្តហោះ​ធ្វើ​ការ​ហោះហើរ​ ។

ជើង​ហោះហើរ​Boeing 737 នៅ​​ភាគ​ភាគ​និរតី​​​ប្រទេស​ចិន​​មួយ​នេះ​ត្រូវ​បាន​ពន្យា​ពេល​ហោះហើរ​ជា​បន្ទាន់ និង​បាន​រង់​ចាំ​ដើម្បី​កំណត់​ពេល​ធ្វើ​ការ​ចាកចេញ​សារ​ជា​ថ្មី។ជើង​ហោះហើរ​នេះ​ត្រូវ​បាន​ពន្យារ​ពេល​អស់​រយៈ​ពេល​ជិត​ 40 នាទី។

បុរស​ម្នាក់​ដែល​បើក​ទ្វារ​សង្គ្រោះ​បន្ទាន់​របស់​យន្ត​​បាន​ពន្យល់​ថា​គាត់​គ្រាន់​តែ​ចង់​បើក​បង្អួច​ដើម្បី​​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​មួយ​ចំនួន​មុន​ពេល​ដែល​យន្ដហោះ​នេះ​ធ្វើ​ការ​ហោះហើរ​ តែប៉ុណ្ណោះ​។

ជើង​ហោះហើរ​Boeing 737របស់​ចិន​បាន​ពន្យារ​ហោះហើរ​ភ្លាមៗ បន្ទាប់ពី​បុរស​ម្នាក់​បាន​បើក​ទ្វារ​សង្គ្រោះ​បន្ទាន់​ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ

យោង​ទៅ​តាម​ច្បាប់​អាកាសចរណ៍ស៊ីវិល​របស់​ប្រទេស​ចិន​បាន​ចែង​ថា​ជន​ណា​ដែល​ធ្វើ​ឱ្យ​មាន​ការ​រំខាន ឬ​ការ​បំផ្លាញ​ដោយ​ចេតនា​ដល់​ការ​ហោះហើរ​និង ប៉ះពាល់​ដល់​សុវត្ថិភាព​របស់​យន្តហោះ​អាច​ត្រូវ​ទទួល​ទោស​ព្រហ្មទណ្ឌ។

ជើង​ហោះហើរ​Boeing 737របស់​ចិន​បាន​ពន្យារ​ហោះហើរ​ភ្លាមៗ បន្ទាប់ពី​បុរស​ម្នាក់​បាន​បើក​ទ្វារ​សង្គ្រោះ​បន្ទាន់​ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ

ប្រភព ៖ប្រែសម្រួល ៖ រាជសីហ៍

  • ជើង​ហោះហើរ​Boeing 737របស់​ចិន​បាន​ពន្យារ​ហោះហើរ​ភ្លាមៗ បន្ទាប់ពី​បុរស​ម្នាក់​បាន​បើក​ទ្វារ​សង្គ្រោះ​បន្ទាន់​ ដើម្បី​ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កំសាន្ត
Tags: