ក្មេង​ៗ​សុខ​ចិត្ត​ទៅ​តាម​មនុស្ស​​ដែល​មិន​​ធ្លាប់​ស្គាល់​ដើម្បី​ចាប់​សត្វ Pokémon ដ៏​កម្រ​ លទ្ធផល …

ខេមបូមេកធ្លាប់ធ្វើការចុះផ្សាយរួចមកហើយនូវព័ត៌មានជាច្រើនដែលទាក់ទងទៅនឹងហ្គេមដ៏ពេញនិយមមួយគឺ Pokémon Go ដែលជាហ្គេមធ្វើឲ្យមនុស្សមួយចំនួនរងគ្រោះថ្នាក់ដោយសារតែងប់ងុលនឹងការលេងហ្គេមមួយនេះខ្លាំងពេក។

ជាក់ស្ដែងក្មេងជាច្រើនក្មេងៗមួយចំនួនបានយល់ព្រមទៅជាមួយនឹងមនុស្សដែលមិនដែលស្គាល់មុខម្នាក់ដើម្បីចាប់សត្វដ៏កម្រនៅក្នុងហ្គេម Pokémon នេះបើយោងតាមវីដេអូមួយដែលបានបង្ហោះចូលទៅក្នុង Youtube ។

ដោយក្នុងវីដេអូនោះបុរសម្នាក់បានដើរធ្វើជាដេញតាមចាប់សត្វ Pokémon ដ៏កម្រមួយគឺ Pikachu ហើយបានធ្វើជាសួរទីតាំង រួចបបួលក្មេងដែលគាត់បានសួរនោះទៅចាប់ Pikachu ជាមួយគ្នា ជាលទ្ធផលក្មេងៗទាំងនោះសុខចិត្តទៅតាមគាត់ ទាំងដែលមិនស្គាល់ថាគាត់ជានរណា ឬ មកពីណានោះទេ។

ជាលទ្ធផលគាត់បានណែនាំក្មេងៗទាំងនោះឲ្យមានការប្រុងប្រយ័ត្នពីមនុស្សដែលយើងមិនដែលស្គាល់ ព្រោះមនុស្សផ្សេងៗទៀតមិនប្រាកដថានឹងគ្រាន់តែហៅមកណែនាំដូចជាគាត់នោះទេ ប៉ុន្តែពួកគេអាចនឹងប្រព្រឹត្តិបទល្មើសផ្សេងៗដូចជា ចាប់ជំរិត ប្លន់ រំលោភ ឬ សម្លាប់ជាដើម៕

  • ក្មេង​ៗ​សុខ​ចិត្ត​ទៅ​តាម​មនុស្ស​​ដែល​មិន​​ធ្លាប់​ស្គាល់​ដើម្បី​ចាប់​សត្វ Pokémon ដ៏​កម្រ​ លទ្ធផល …已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: