សម្តេច សាយ ឈុំ សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ ឆេ​ង ផុ​ន កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត

សម្តេច សាយ ឈុំ សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ ឆេ​ង ផុ​ន កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត



ភ្នំពេញ​: ព្រឹក​ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ សម្តេច​វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា បាន​អញ្ជើញ​សួរសុខទុក្ខ លោក​ព្រឹទ្ធាចារ្យ ឆេ​ង ផុ​ន អតីត​ប្រធាន គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត  ដែល​មាន​វ័យ​ជរា (៨៦​ឆ្នាំ​) ហើយ​មាន​ជំងឺ​ធ្ងន់ធ្ងរ កំពុង​ស្ថិត​ក្រោម​ការ​ពិនិត្យ ព្យាបាល យ៉ាង​យកចិត្តទុកដាក់ ពី​ក្រុម​គ្រូពេទ្យ​ជំនាញ នៅ​បន្ទប់​ប្រ​ពោ​ធន​កម្ម (​សង្គ្រោះ​បន្ទាន់​) នៃ​អគារ​មជ្ឈមណ្ឌល​វិទ្យាសាស្ត្រ​ប្រព័ន្ធ​ប្រសាទ មន្ទីរពេទ្យ​កាល់​ម៉ែ​ត​៕