ខ្សែ​បម្រើ​ប្រយុទ្ធ​ Real Madrid រូប​នេះ​ថា​ខ្លួន​មិន​មែន​មក​ប្រជែង​យក​កន្លែង​ James និង Isco នោះ​ទេ​

ខ្សែបម្រើប្រយុទ្ធវ័យទើបតែ២០ឆ្នាំគឺកីឡាករ Marco Asensio ក្លាយជាគោលដៅដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងក្រោយ ការប្រកួតកន្លងមកនាដើមរដូវកាល២០១៦/២០១៧នេះគេសុទ្ធតែស្ថិតក្នុងជម្រើស១១នាក់ដំបូងរបស់ក្លឹប Real Madrid ក្រោមការដឹកនាំរបស់ Zinedine Zidane ។

យ៉ាងណាស្របពេលដែល Marco Asensio បានឱកាសចូលលេងគេសង្កេតឃើញកីឡាករឆ្នើម២រូបគឺកីឡាករ James Rodriguez និង Isco ឯណោះវិញ ដែលធ្វើមានមតិលើកឡើងថាកីឡាករ Marco Asensio មកប្រជែងកន្លែងកីឡាករទាំង២នោះ ។

ខ្សែ​បម្រើ​ប្រយុទ្ធ​ Real Madrid រូប​នេះ​ថា​ខ្លួន​មិន​មែន​មក​ប្រជែង​យក​កន្លែង​ James និង Isco នោះ​ទេ​

ទន្ទឹមនឹងមតិលើកឡើងនេះ Asensio បាននិយាយថា « ខ្ញុំមកទីនេះដើម្បីយកកន្លែងរបស់ James និង Isco នោះទេ ប៉ុន្តែខ្ញុំនៅទីនេះគឺដើម្បីជួយក្រុមក្នុងការប្រជែងជ័យជំនះប៉ុណ្ណោះ ។ ច្បាស់ណាស់គ្រប់កីឡាករសុទ្ធតែចង់ទទួលបានឱកាសលេងក៏ប៉ុន្តែវាគឺអាស្រ័យការរៀបចំរបស់គ្រូបង្វឹក » ។

Asensio បន្តថា « Zidane គាត់ជាគ្រូបង្វឹកដ៏ល្អម្នាក់ អំឡុងពេលប្រកួតមុនបើករដូវកាលគាត់បានប្រាប់កីឡាករគ្រប់គ្នាឲ្យបង្ហាញពីសមត្ថភាពដែលខ្លួនមានទាំងអស់ ហើយក្រោយការប្រកួតមិត្តភាពបញ្ចប់គាត់បានប្រាប់ថាខ្ញុំមិនបាច់ចាកចេញពីក្លឹប Real Madrid ។ ពេលលឹហើយពិតជាធ្វើឲ្យខ្ញុំសប្បាយចិត្ត ហើយនៅពេលនេះអ្វីដែលខ្ញុំគិតថាប្រឹងលេងឲ្យអស់សមត្ថភាពដើម្បីជួយក្រុមឈ្នះពានឲ្យបាន » ។

ប្រភព ៖

  • ខ្សែ​បម្រើ​ប្រយុទ្ធ​ Real Madrid រូប​នេះ​ថា​ខ្លួន​មិន​មែន​មក​ប្រជែង​យក​កន្លែង​ James និង Isco នោះ​ទេ​已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:កីឡា
Tags: