រំលឹកវីដេអូកម្ពុជា ចាញ់ហុងកុង ២-៤ មុនជួបគ្នាម៉ោង ៦៖៣០នាទីល្ងាចនេះ!

(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា នឹងបើកទ្វារពហុកីឡដ្ឋានជាតិទទួលក្រុមភ្ញៀវហុងកុង នាវេលាម៉ោង ៦៖៣០នាទីល្ងាច​នេះ​ហើយ នៅ​ក្នុង​ជំនួប​មិត្ត​ភាព​អន្ដរ​ជាតិ​ជើង​ទី​២ ខណៈជើងទី១ ក្រុមគោព្រៃមួយនេះ បានចាញ់ម្ចាស់ផ្ទះហុងកុង ដោយលទ្ធផល ២-៤ កាលពីដើមខែកញ្ញាកន្លងទៅ។

ft-img-template

គួរបញ្ជាក់ថា នេះគឺជាការប្រកួតកម្ដៅសាច់ដុំដ៏សំខាន់របស់ក្រុមជម្រើសជាតិកម្ពុជា ដើម្បីឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតជម្រុះ​ពាន​​រង្វាន់​អា​ស៊ាន AFF Suzuki Cup 2016 ចាប់ពីថ្ងៃទី១៥-២១ ខែតុលាខាងមុខ ដោយត្រូវប្រជែងកៅអីជុំផ្ដាច់ព្រ័ត្រជាមួយក្រុមជម្រើសជាតិប្រ៊ុយណេ ឡាវ និងទីម័រខាងកើត។

សូមទស្សនាវីដេអូកាលពីក្រុមគោព្រៃកម្ពុជា បរាជ័យក្រោមថ្វីជើងហុងកុង នៅលើទឹកដីហុងកុង កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦ មានដូចខាង​ក្រោម៖

ប្រភពពី khmertalking

The post រំលឹកវីដេអូកម្ពុជា ចាញ់ហុងកុង ២-៤ មុនជួបគ្នាម៉ោង ៦៖៣០នាទីល្ងាចនេះ! appeared first on CamboSport.