ភ្ញាក់ផ្អើលនឹងសាកសពអប់របស់ព្រះស្រីអាយុ ៣០០ ឆ្នាំ ក្នុងព្រះវិហារនៅ Mexico «បើកភ្នែក» (Video Inside)

សាកសពអប់ដាក់ក្នុងទូកញ្ចក់របស់ស្ត្រីវ័យក្មេង១រូប បានស្លាប់មុននេះ ៣០០ ឆ្នាំ នៅក្នុងព្រះវិហារមួយ នាប្រទេសម៉ិចស៊ិកូ ស្រាប់តែ “បើកភ្នែក” បង្កឡើងនូវការភ្ញាក់ផ្អើលដល់មនុស្សម្នាទាំងឡាយដែលកំពុងទស្សនា ។

សាកសពរបស់ព្រះស្រីវ័យក្មេងឈ្មោះ Santa Innocence ត្រូវបានដាក់ក្នុងទូកញ្ចក់ថ្លាឈ្វេង ក្នុងព្រះវិហារ Guadalajara នៅ Jalisco, Mexico ស្រាប់តែបើកភ្នែក រួចសម្លឹងចំកាមេរ៉ាតែម្តង, នេះបើតគេហទំព័រ Mirror ផ្សាយពីថ្ងៃទី ២៤ កញ្ញា កន្លងទៅនេះ ។

Loading...

មានរឿងនិទានច្រើនពីការស្លាប់របស់ Santa Innocence ដែលតំណាលតៗគ្នា ។ រឿងដែលគេច្រើននិយាយនោះគឺ Innocence មានបំណងចង់ចូលរួមពិធីបុណ្យនៅក្នុងព្រះវិហារ ជាមួយមិត្តភក្តិក្នុងសាលា តែត្រូវឪពុកប្រឆាំងដាច់អហង្ការ ។ ប៉ុន្តែ នៅពេលដែលដូនជីស្រែកអំពាវនាវ នាងបានលបលួចចេញពីផ្ទះ ទៅកាន់ព្រះវិហារ ។ បុរសជាឪពុក ក្រោយពីដឹងថា កូនស្រីបញ្ឆោតខ្លួន ក៏បានចាក់សម្លាប់តែម្តងទៅ ។

ដោយសារគោរពចំពោះភក្តីភាពរបស់នាងចំពោះព្រះ ពលរដ្ឋក្នុងតំបន់នោះ បាននាំយកសាកសពរបស់នាងមកកាន់ព្រះវិហារ រួចលាបក្រមួនអប់សាកសព តម្កល់ទុកក្នុងទូរកញ្ចក់ ទុកជានិម្មិតរូបនៃទឹកចិត្តស្មោះសចំពោះព្រះ បានរហូតទល់បច្ចុប្បន្ន ដោយពុំមានភាពប្រែប្រួលខុសប្លែកពីសណ្ឋានដើមឡើយ ៕