ភិន សុដាលីស ចូលពេទ្យសម្រាលកូន ដោយគ្មាន ប៉ែន ចំរ៉ុង

ក្រោយចែកផ្លូវគ្នាយ៉ាងតក់ករហល់ជាលោក ប៉ែន ចំរ៉ុង ទាំងពពោះ៥ខែ នៅពេលនេះ ភិន សុដាលីស បានចូលពេទ្យសម្រាលកូននៅយប់នេះហើយ។

បើយោងតាមលោក អិុន សុភិន ជាឱពុករបស់ ដាលីស បានបញ្ជាក់ថា នៅពេលនេះ (ត្រឹមម៉ោង៨:៣០យប់) ដាលីស កំពុងនៅមន្ទីរពេទ្យដើម្បីត្រៀមខ្លួនសម្រាលកូនហើយ។

Loading...

យ៉ាងណាមិញការសម្រាលកូនរបស់តារារូបនេះ មិនមានវត្តមានលោក ប៉ែន ចំរ៉ុ ជាឱពុកទេ ដោយសារតែក្រោយចែកផ្លូវគ្នា ពួកគេបានផ្ទុះជម្លោះយ៉ាងខ្លាំងស្ទើរមិនគួរអោយជឿនោះ។

ជុំវិញព័ត៌មានសម្រាលកូនរបស់តារារូបនេះ យើងនឹងលម្អិតបន្តបន្ថែមទៀត ក្រោយសម្រាលរួចរាល់នោះ។

 

ភិន សុដាលីស ចូលពេទ្យសម្រាលកូន ដោយគ្មាន ប៉ែន ចំរ៉ុង