មកមើលតួសម្តែងស្រីថ្មី ក្នុងរឿងចាស់ៗល្បីៗរបស់ Aum Patcharapa ដែលទើបតែយកមក ថតសាឡើងវិញ

ថៃ៖ អាចនិយាយបានថានាង Aum Patcharapa គឺជាតារាសម្តែងជើងចាស់ ដែលពោរពេញទៅដោយសមត្ថភាពមួយរូប និងជាកំពូលតារាសម្តែងតួឯកស្រី សមជាងគេប្រចាំប្រទេសថៃ។ ចំណែកឯខ្សែភាពយន្តដែលនាងបានដើរតួ មួយរឿងៗគឺសុទ្ធសឹងតែជាខ្សែភាពយន្ត ដែលមានភាពល្បីល្បាញទូទាំងប្រទេស ដូចៗគ្នាទាំងអស់ ហើយតាមផ្ទៃសាច់រឿង និងសកម្មភាពសម្តែងទាំងនេះ គឺនៅតែមានការចាប់អារម្មណ៍គាំទ្រយ៉ាងខ្លាំងដដែល ពីសំណាក់ទស្សនិកជនគ្រប់វ័យ ទោះបីជាវាបានរំលងផុតទៅអស់រយៈពេលជាច្រើនឆ្នាំ ហើយយ៉ាងណាក៏ដោយ។

ជាក់ស្តែងរហូតមកដល់ពេលថ្មីៗនេះ ផលិតករល្បីៗមួយចំនួនធំរបស់ប្រទេសថៃ ក៏បានប្រមូលយករឿងពីមុនៗរបស់នាង Aum Patcharapa មកធ្វើការថតសារឡើងវិញ ដើម្បីកែប្រែជាថ្មីម្តងទៀត ដោយមានការផ្លាស់ប្តូរតួស្អាតៗក្មេងៗដែលកំពុង មានកេរ្តិ៍ឈ្មោះបោះសម្លេង នាពេលបច្ចុប្បន្ននេះរួមមានដូចជា៖

១. កញ្ញា Preawtussaneeya៖ ត្រូវទទួលតំណែងជានាង Pia នៅក្នុងរឿង «មនុស្សចិត្តបាប» ដែលជាតួរបស់ Aum Patcharapa សម្តែងកាលពីនៅក្នុងរឿងចាស់។

២. កញ្ញា Ice Amena៖ នារីមុខកូនកាត់បារាំងម្នាក់នេះ មានតួនាទីដើរតួជានាង Sarocha ក្នុងរឿង«ផ្កាកំភ្លឹងស៊ីជម្ពូ» ដែលបានថតចប់រួចស្រេចជាស្ថាពរហើយ។

៣. នាង Kwan៖ ត្រូវបានចាត់ឱ្យដើរតួសម្តែងជានាង Bai Lu កាន់កាំភ្លើងប្រយុទ្ធប្រឆាំងដោយមានភាពអង់អាចក្លាហាន វាយប្រហារក្នុងរឿង ពេជ្រកាត់ពេជ្រ ដែលAum ធ្លាប់សម្តែងកាលពីឆ្នាំ២០០២កន្លងទៅ។

៤.នាង Peakpattarasaya៖ សម្តែងជាតួនាង PraLee នៅក្នុងរឿង«អន្ទាក់ស្នេហា» ហើយមានការគាំទ្រជាខ្លាំងពីទស្សនិកជន។

៥. នាង Chris Horwang៖ សម្តែងជាតួឯកលើកដំបូងជានាង Ornin របស់នាង Aum ពីមុន នៅក្នុងរឿង«ម៉ែប្រពន្ធ»។

៦. នាង Nattaporn៖ ដើរតួជាស្រ្តីអ្នកមាន នៅក្នុងរឿងប្រវត្តិសាស្ត្រ «ទីក្រុងទេព» ដែលត្រូវបានក្រុមអ្នកគាំទ្រ មានការចាប់អារម្មណ៍មិនតិចនាក់នោះទេ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload