Aubameyang ជឿ​ថា​ Balotelli អាច​ស៊ុត​លើស​ពី​២០​គ្រាប់​នៅ​លីគ​បារាំង​

Pierre-Emerick Aubameyang បាន​និយាយ​សរសើរ​ Mario Balotelli ថា ​នឹង​អាច​រក​គ្រាប់​បាន​២០​គ្រាប់​ ឬ លើស​ពី​នេះ​ឲ្យ​ក្រុម​ Nice នៅ​លីគ​កំពូល​បារាំង​រដូវ​កាល​ដំបូង​របស់​ខ្លួន។

 

 Aubameyang ជឿ​ថា​ Balotelli អាច​ស៊ុត​លើស​ពី​២០​គ្រាប់​នៅ​លីគ​បារាំង​ Aubameyang និង Mario Balotelli

 

ការ​ជឿជាក់​ដូច្នេះ​របស់​ខ្សែ​ប្រយុទ្ធ​ឆ្នើម Dortmund ក្រោយ​ពេល​ Balotelli បង្ហាញ​ទម្រង់​លេង​ដ៏​ល្អ​នៅ​ក្លឹប​ថ្មី ដោយ​ស៊ុត​បញ្ចូល​ទី​ បាន​៦​គ្រាប់​ហើយ​ ត្រឹម​៥​ប្រកួត​ប៉ុណ្ណោះ​ឲ្យ​ Nice។

 

កីឡាករ​វ័យ​២៧​ឆ្នាំ​បន្ត​ថា Balotelli នឹង​បន្ត​ស៊ុត​បញ្ចូល​ទី តទៅ​ទៀត​ បើ​សិន​រូប​គេ​ព្យាយាម​ហ្វឹកហាត់​ និង​មាន​ការ​តាំង​ចិត្ត​ខ្ពស់។ “តើ Balo អាច​ស៊ុត​២០​គ្រាប់​បាន​ទេ​រដូវ​កាល​នេះ? ពិត​ណាស់​ខ្ញុំ​គិត​ថា ​គេ​ពិតជា​អាច​ធ្វើ​បាន​”។ Aubameyang ប្រាប់ Mondial ដូច្នេះ។

 

Aubameyang ជឿ​ថា​ Balotelli អាច​ស៊ុត​លើស​ពី​២០​គ្រាប់​នៅ​លីគ​បារាំង​

 

Balotelli ​ទទួល​ការ​ក្រហម​ក្នុង​ការ​ប្រកួត​ដែល​ Nice ឈ្នះ​ Lorient ២-១ កាល​ពី​សប្ដាហ៍​មុន​ ប៉ុន្តែ​ទំនង​ជា​ រួច​ផុត​ពី​ការ​ពិន័យ​ក្រោយ​លោក​អាជ្ញាកណ្ដាល Olivier Thual ទទួល​ស្គាល់​ថា​ ការ​ចាប់​កំហុស​របស់​លោកនា​ពេល​នោះ ​គឺមិន​ត្រឹម​ត្រូវ៕

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ Goal