នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត

នាវា​ទេសចរណ៍​ធំ​បំផុត​មិន​ធ្លាប់​មាន ត្រូវ​បាន​ផលិត​ជា​លើក​ដំបូង​ដោយ​អ្នក​បច្ចេកទេស​ជនជាតិ​ខ្មែរ។ នៅ​ពេល​ដែល​ក្រុម​ការងារ “ផ្លូវ​ទៅ​ស្រុក” ទៅ​ពិនិត្យ​ទីតាំង​ផលិត​នាវា​នេះ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ភូមិ​ទ្វី​ខាង​ត្បូង សង្កាត់​អណ្តូង​ខ្មែរ​ ក្រុង​កំពត ខេត្ត​កំពត មាន​នាវា​មួយ​ចំនួន​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ផលិត និង​មួយ​ចំនួន​ទៀត​ក៏​ស្ទើរ​រួច​រាល់​ទាំង​ស្រុង​ទៅ​ហើយ។

 

អ្នក​គ្រប់គ្រង​ក្រុមហ៊ុន ហេង រស្មី អ៊ីមផត អិច​ផត ជា​ក្រុមហ៊ុន​ដែល​ដំឡើង​នាវា​ទេសចរណ៍​​បាន​ឲ្យ​ដឹង​ថា យានដ្ឋាន​ផលិត​នាវា​នេះ​​ទើប​ចាប់​ផ្តើម​ដំណើរការ​​នៅ​ដើម​ឆ្នាំ ២០១៦ នេះ ដែល​មាន​ការ​គាំទ្រ​ពី​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​ខេត្ត​កំពត និង​ចាត់​ទុក​ថា​ជា​កន្លែង​ផលិត​នាវា​ទេសចរ​ដំបូង​និង​ធំ​ជាង​គេ​ដែល​មាន​នៅ​ស្រុក​ខ្មែរ។

 
នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត
នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត
នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត
នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត
នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត
នាវា​ទេសចរណ៍​ធំ​បំផុត ផលិត​ក្នុង​ខេត្ត​កំពត
 

អាន​អត្ថបទ​ទាំង​អស់​ពី​ខេត្ត​កំពត​របស់​ “ផ្លូវទៅស្រុក” ​ចុច​ទីនេះ

 

លោក​ថា នាវា​ដែល​ក្រុមហ៊ុន​ផលិត ទាំង​ការ​ឌីហ្សាញ​រូបរាង​និង​បច្ចេកទេស​គឺ​ដោយ​ក្រុម​អ្នក​ជំនាញ​ក្នុង​ស្រុក មិន​មែន​យក​នាវា​ពី​ក្រៅ​មក​កែច្នៃ​បន្ថែម ដើម្បី​ថា​ជា​នាវា​ផលិត​ក្នុង​ស្រុក​នោះ​ទេ។

 

ក្នុង​តួ​នាវា​ទាំង​មូល​រួម​ទាំង​បច្ចេកវិទ្យា​ដំណើរការ​ជាង ៩០ ភាគរយ​ផលិត​ក្នុង​ស្រុក។ ប៉ុន្តែ​គ្រឿង​ម៉ាស៊ីន​នាំ​ចូល​ពី​ក្រៅ ដោយសារ​ក្នុង​ស្រុក​មិន​អាច​ផលិត​បាន។

 

លោក​ថា គ្រប់​ដំណាក់​ការ​ការ​ផលិតមាន​ការ​ត្រួត​ពិនិត្យ​ពី​មន្ទីរ​ជំនាញ​​ ដើម្បី​ធានា​បាន​ថា​នាវា​ទាំង​នោះ​អាច​ប្រើប្រាស់​ស្រប​តាម​ស្តង់ដា និង​​ប្រកប​ដោយ​បច្ចេកទេស​​ត្រឹមត្រូវ។

 

នាវា​​ដែល​ក្រុមហ៊ុន​ផលិត​ អតិថិ​ជន​អាច​កុម្ម៉ង់​តាម​តម្រូវការ​ ដែល​​ទំហំ​ធំ​បំផុត​អាច​ចំណុះ​មនុស្ស​បាន ១២០ នាក់

 

បើ​តាម​អ្នក​គ្រប់គ្រង​រូប​នេះ​បញ្ជាក់​ថា នាវា​ទេសចរណ៍​​ដែល​ក្រុមហ៊ុន​បាន​ផលិត តម្លៃ​ថោក​ជាង​នាវា​នាំ​ចូល​រហូត​ដល់ ៥០ ភាគរយ។  បច្ចុប្បន្ន​​មាន​ក្រុមហ៊ុន​ក្នុង​ស្រុក​​មួយ​ចំនួន​បាន​កុម្ម៉ង់ ដោយ​គិត​មក​ទល់​ពេល​បាន​ចំនួន​ពីរ​គ្រឿង​ហើយ។

 

វីដេអូ៖

 

 

អត្ថបទ៖ ប៊ុណ្ណារ៉ា