ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

​មនុស្ស​ចំនួន​ ៥នាក់​​​ បាន​ស្លាប់​បាត់​បង់​ជីវិត និង​​ម្នាក់​បាត់​ខ្លួន​ បន្ទាប់​ពី​ព្យុះ​ទីហ្វុង​​ឈ្មោះ​ថា​ Chaba ​បាន​វាយ​ប្រហារ​លើ​កោះ​​ជេជូ​ កាល​ពី​​​ល្ងាច​​ថ្ងៃ​អង្គារ និង​តំបន់​ផ្សេង​ទៀត​នៅ​​​ភាគ​ខាង​ត្បូង​ប្រទេស​​ កាល​ពី​ថ្ងៃ​ពុធ​​ម្សិលមិញ។

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ក្នុង​​ចំណោម​​អ្នក​ស្លាប់​​មាន​ម្នាក់​ជា​បុរស​​វ័យ​ ៦០​ឆ្នាំ ​​​ត្រូវ​ទឹក​ជំនន់​​ហូរ​កួច​យក​ទៅ​​នៅ​មុខ​​ផ្ទះ​ល្វែង​មួយ​ក្នុង​ទីក្រុង​​អ៊ូលសាន។ ​ប៉ុន្មាន​នាទី​ក្រោយ​មក ​​សាកសព​របស់​គាត់​​ត្រូវ​បាន​​គេ​រក​ឃើញ​ទើរ​លើ​បង្កាន់​ដៃ​ផ្លូវ​ចម្ងាយ​ប្រមាណ​​៦០​ម៉ែត្រ​ពី​កន្លែង​កើត​ហេតុ។ អ្នក​ពន្លត់​អគ្គិភ័យ​ម្នាក់​​បាន​ព្យាយាម​​​​សង្គ្រោះ​​មនុស្ស​​នៅ​តំបន់​ដាច់​ស្រយាល​​ក៏​ត្រូវ​លង់​ទឹក​ស្លាប់​ដែរ។

 

មនុស្ស​ ២​នាក់​​​​​ បាន​ស្លាប់​​នៅ​ទីក្រុង​ភូសាន កាល​ពី​ព្រឹក​​ថ្ងៃ​ពុធ និង​​​ស្ត្រី​ម្នាក់​ទៀត​ត្រូវ​កម្លាំង​ខ្យល់​បក់​ទម្លាក់​ពី​លើ​ផ្ទះ​ជាន់​ទី​ពីរ​​​នៅ​ស្រុក​ស៊ូយ៉ង់។ បុរស​ម្នាក់​ផ្សេង​ទៀត​​​បាត់​​ខ្លួន ក្រោយ​​ព្យាយាម​​ជិះ​ទូក​​​​នៅ​កំពង់ផែ​​កោះ​ជេជូ។

 

​ផ្ទះ​សម្បែង​ពលរដ្ឋ​​លើ​កោះ​​ប្រមាណ​​ ៤៩០០០​ខ្នង ​​ត្រូវ​ដាច់​អគ្គិសនី​​ប្រើ​ប្រាស់​ ក្រោយ​ដើម​ឈើ​ធំ​មួយ​បាន​បាក់​សង្កត់​បង្គោល​​ភ្លើង។ ​ជើង​​ហោះហើរ​ និង​កប៉ាល់​ជិះ​កម្សាន្ត​ជា​ច្រើន​ត្រូវ​បាន​លុប​ចោល​ ​អ្នក​ដំណើរ​ប្រមាណ​ ៦៥០០​នាក់​​ត្រូវ​​​ពន្យារ​ពេល​ធ្វើ​ដំណើរ​ចេញ​ពី​ព្រលាន​​​ជេជូ។

 

ព្យុះ​ទីហ្វុង​នេះ ​ត្រូវ​គេ​ចាត់​ទុក​​ថា​ជា​ព្យុះ​កម្លាំង​ខ្លាំង​​​បំផុត ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក ដោយ​មាន​ល្បឿន ៥៦,២​ម៉ែត្រ​ក្នុង​មួយ​វិនាទី​ ហើយ​មាន​កម្ពស់​ទឹក​​ភ្លៀង ៧០​មិល្លីម៉ែត្រ​​ក្នុង​មួយ​​ម៉ោង​នៅ​តំបន់​ភ្នំ​ Halla។

 

ព្យុះ​​កំណាច​ខាង​លើ​ បាន​ធ្វើ​ដំណើរ​​​ដល់​ទីក្រុង​អ៊ូលសាន​ ដែល​ស្ថិត​​នៅ​ភាគ​ខាង​ជើង​​ទីក្រុង​ភូសាន​​​ ៥៧​គីឡូម៉ែត្រ ​កាល​ពី​ល្ងាច​ថ្ងៃ​​ពុធ​ម្សិលមិញ បណ្ដាល​​ឲ្យ​​​រថភ្លើង​ល្បឿន​លឿន​ KTX ​ត្រូវ​ផ្អាក​ជាច្រើន​ រួម​ទាំង​ហេដ្ឋារចនាសម្ពន្ធ​ចរាចរណ៍​ជា​ច្រើន​​ត្រូវ​បាន​បំផ្លាញ​ផងដែរ​៕

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 

ព្យុះ​ទីហ្វុង​ Chaba ដ៏​កម្រ​​​​វាយ​ប្រហារ​​​​កូរ៉េ​ខាង​ត្បូង​​​​

 


 

 
ប្រែ​សម្រួល៖​ឡេង ភារុណ
ប្រភព៖ Koreatimes​