មក​កម្សាន្ត​ឧទ្យាន​ជាតិ រាម ភ្ញៀវ​ទេសចរ​អាច​ធ្វើ​អ្វី​ខ្លះ?

ឧទ្យានជាតិ​រាម មាន​លក្ខណៈ​វិសេសវិសាល​ទាក់ទាញ​ចិត្ត​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មក​កម្សាន្ត​កាន់​តែ​ច្រើន ខណៈ​ដែល​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក​ហាក់​មើល​រំលង​សក្ដានុពល​តំបន់​​ទេសចរណ៍​កម្សាន្ត​មួយ​នេះ។

លក្ខណៈ​អំណោយ​ផល​នៃ​ធនធាន​ធម្មជាតិ​ មាន​ឆ្នេរ​ខ្សាច់​លាត​សន្ធឹង​ប្រកប​ដោយ​រុក្ខជាតិ​ និង​ព្រៃ​ឈើ​គ្រប់​ប្រភេទ​ដុះ​លាយ​ចម្រុះ​គ្នា ព្រម​ទាំង​ទេសភាព​ល្អ​ប្រណីត​ ជា​ចំណុច​ទាក់ទាញ​នៃ​ឧទ្យាន​ជាតិ​រាម។ តើ​ភ្ញៀវ​ទេសចរ​អាច​ធ្វើ​អ្វី​ខ្លះ ពេល​មក​កម្សាន្ត​ឧទ្យានជាតិ​រាម?

មក​កម្សាន្ត​ឧទ្យាន​ជាតិ រាម ភ្ញៀវ​ទេសចរ​អាច​ធ្វើ​អ្វី​ខ្លះ?

១. គយគន់​ឆ្នេរ​ខ្សាច់​ដ៏​ល្អ​ប្រណីត ស្រូប​យក​ខ្យល់​អាកាស​បរិសុទ្ធ​តាម​មាត់​ឆ្នេរ​ជាមួយ​បរិយាកាស​ដ៏​ស្ងប់​ស្ងាត់។

២. ជិះ​ទូក​ទៅ​មើល​ព្រៃ​កោងកាង ទស្សនា​សត្វ​ស្លាប​ជា​ច្រើន​ប្រភេទ​រស់​នៅ​តាម​មាត់​ព្រែក ​មាន ត្រដក់ កុក ក្រសារ មាន់​ទឹក ទា​ទឹក ឬ​អាច​ទៅ​លេង​ភូមិ​នេសាទ​ថ្ម​ធំ​ដែល​មាន​បង​ប្អូន​ប្រជា​នេសាទ​រស់​នៅ​ជាង ៣០ គ្រួសារ ដែល​ទី​នោះ​ក៏​ជា​ជម្រក​នៃ​សត្វ​ដុលហ្វីន​សមុទ្រ​រស់នៅ​តែងតែ​បង្ហាញ​ខ្លួន​ឲ្យ​ភ្ញៀវ​ទស្សនា។

៣. ការ​ដើរ​កម្សាន្ត​ក្នុង​ព្រៃ​ក៏​ជា​បទពិសោធន៍​ដ៏​រំភើប​សម្រាប់​ភ្ញៀវ​ទេសចរ​ក្នុង​ស្រុក ដែល​វា​មាន​ភាព​ទាក់​ទាញ​ចិត្ត​បំផុត ​ជាពិសេស​ភ្ញៀវ​ទេសចរ​បរទេស។

ឧទ្យានជាតិ​រាម​មាន​ចម្ងាយ ១៨ គីឡូម៉ែត្រ​ពី​ក្រុង​ព្រះសីហនុ និង ១៩៤ គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំ​ពេញ។

អត្ថបទ៖ ប៊ុណ្ណារ៉ា