អាជ្ញារ​​រឹបអូស​បាន​ឈើ​ខុស​ច្បាប់​ជាច្រើន​ដុំ​នៅ​លើ​ដី​​​របស់​​ក្រុមហ៊ុន​ចម្ការអំពៅ​មួយ​ជាថ្មី​ម្តងទៀត​​ 

អាជ្ញាធរក្នុងខេត្តកំពង់ស្ពឺ កាលពីម្សិលមិញបានរឹបអូសឈើជាង១.០០០ដុំនៅលើដីចម្ការអំពៅមួយកន្លែងដែលកាន់កាប់ដោយជនជាតិចិន ដោយកត់សម្គាល់ឱ្យឃើញជាលើកទី៣ចាប់តាំងពីក្រុមហ៊ុននេះត្រូវបានរកឃើញមានឈើខុសច្បាប់កាលពីឆ្នាំកន្លងមក។ ក្រុមមន្ត្រីមូលដ្ឋានមិនបានធ្វើការពន្យល់ពីមូលហេតុដែលរោងអារឈើនៅនឹងកន្លែងរបស់ក្រុមហ៊ុនចម្ការអំពៅនេះនៅប្រតិបត្តិនៅឡើយ បន្ទាប់ពីការរឹបអូសកាលពីលើកមុនៗឡើយ។ លោក ប៊ុន វិចិត្រ អភិបាលរងស្រុកឱរ៉ាល់បានមានប្រសាសន៍ថា អាជ្ញាធរបានឆ្មក់ចូលចម្ការអំពៅនេះដែលស្ថិតក្នុងដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់នៅពេលព្រឹក ហើយបានរកឃើញឈើប្រភេទលេខ១ចំនួន១.០៣៩ដុំ ដែលមួយដុំៗមានប្រវែងពី៣ម៉ែត្រទៅ៤ម៉ែត្រ។ លោកបានមានប្រសាសន៍ថា “យើងបានចំណាយពេលពីរសប្ដាហ៍ស៊ើបអង្កេតរឿងនេះ ហើយយើងបានឃើញរថយន្តធុនធំជាច្រើនគ្រឿងដឹកឈើនេះទៅកាន់ក្រុមហ៊ុន Yellow Great Field នៅព្រឹកនេះ ហើយយើងបានរកឃើញឈើមួយគំនរធំនៅក្នុងក្រុមហ៊ុននេះ”។ យោងតាមរបាយការណ៍របស់ក្រសួងពាណិជ្ជកម្មបានឱ្យដឹងថា ក្រុមហ៊ុន Yellow Field និងចម្ការអំពៅ Great Field នៅទល់មុខគ្នាស្ថិតក្នុងស្រុកឱរ៉ាល់ ប៉ុន្តែមិនមែនមានក្រុមហ៊ុន Yellow Great Field តែមួយនោះទេ។ លោក ប៊ុន វិចិត្រ បានមានប្រសាសន៍ថា មិនមាននរណាម្នាក់ត្រូវបានចាប់ខ្លួនទេ ប៉ុន្តែរោងអារឈើនេះត្រូវបានបិទ ហើយរណារយន្ត២០គ្រឿងត្រូវបានរឹបអូស។ លោកបានថ្លែងថា “ក្រុមហ៊ុន Yellow Great Field ត្រូវទទួលខុសត្រូវចំពោះឈើនេះ ពីព្រោះឈើនេះត្រូវបានរកឃើញនៅលើដីរបស់ក្រុមហ៊ុន។ យើងនឹងកោះហៅតំណាងក្រុមហ៊ុនទៅសាកសួរអំពីឈើនេះ។ បើយើងរកឃើញថា ក្រុមហ៊ុនពិតជាជាប់ពាក់ព័ន្ធមែននោះ យើងនឹងដាក់ពាក្យបណ្ដឹង ហើយបញ្ជូនសំណុំរឿងនោះទៅតុលាការ”។ លោក ចេង ខូវ អ្នកបកប្រែភាសាឱ្យក្រុមហ៊ុនចម្ការអំពៅនោះបានអះអាងថា ឈើនេះជាកម្មសិទ្ធិរបស់ក្រុមហ៊ុនផ្សេងដែលលោកប្រាប់ថា […]

The post អាជ្ញារ​​រឹបអូស​បាន​ឈើ​ខុស​ច្បាប់​ជាច្រើន​ដុំ​នៅ​លើ​ដី​​​របស់​​ក្រុមហ៊ុន​ចម្ការអំពៅ​មួយ​ជាថ្មី​ម្តងទៀត​​  appeared first on The Cambodia Daily.