កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ចូល​បំភ្លឺ​តុលាការ​ករណី​មន្ត្រី​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង ​«គជប»​ ,​ លទ្ធផល​មិន​ត្រូវ​បង្ហាញ​

(ភ្នំពេញ)៖ កញ្ញា ខុម ចាន់តារាទី ហៅស្រីមុំ ដែលគេស្គាល់ថាជាស្រីកំណាន់ របស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅព្រឹកថ្ងៃទី៥ ខែតុលា បានចូលខ្លួនមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្ដល់ចម្លើយក្នុងសំណុំរឿង សូកប៉ាន់សាក្សី ដែលមានជនត្រូវចោទជាមន្ត្រីអាដហុក ៤រូបនិងអគ្គលេខាធិការរង គណៈកម្មាធិការជាតិរៀបចំ ការបោះឆ្នោតមួយរូប ។

លោក លី សុផាណា អ្នកនាំពាក្យអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជាក់តាមបណ្ដាញសង្គម Telegram កាលពីរសៀលថ្ងៃទី៥ ខែតុលា ថា លោក ធាម ច័ន្ទពិសិដ្ឋ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានស្តាប់ចម្លើយកញ្ញា ខុម ចាន់តារាទី ជាសាក្សី នៅក្នុងរឿងសូកប៉ាន់សាក្សី ដែលចោទប្រកាន់ទៅលើមន្រ្តីអាដហុក៤រូប ។

Loading...

ទោះបីយ៉ាងណា លទ្ធផលនៃការសាកសួរនេះពុំត្រូវបានលោក លី សុផាណា បញ្ជាក់ឲ្យដឹងនោះទេ ដោយលោកថ្លែងថា ចៅក្រមស៊ើបសួរ នឹងបន្តការស៊ើបសួរលើរឿងក្តីនេះ។

ជនត្រូវចោទទាំង៥រូប ត្រូវបានតុលាការចោទប្រកាន់ពីបទ សូកប៉ាន់សាក្សី និង សមគំនិតក្នុងអំពើសូកប៉ាន់សាក្សី ពាក់ព័ន្ធសំណុំរឿង អាស្រូវផ្លូវភេទរបស់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ និងនាង ខុម ចាន់តារាទី ហៅស្រីមុំ៕

កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ចូល​បំភ្លឺ​តុលាការ​ករណី​មន្ត្រី​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង ​«គជប»​ ,​ លទ្ធផល​មិន​ត្រូវ​បង្ហាញ​

កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ចូល​បំភ្លឺ​តុលាការ​ករណី​មន្ត្រី​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង ​«គជប»​ ,​ លទ្ធផល​មិន​ត្រូវ​បង្ហាញ​

កញ្ញា​ ខុម​ ចាន់​តារាទី​ ហៅ​ស្រី​មុំ​ ចូល​បំភ្លឺ​តុលាការ​ករណី​មន្ត្រី​អាដហុក​៤រូប ​និង​អគ្គ​លេខាធិការ​រង ​«គជប»​ ,​ លទ្ធផល​មិន​ត្រូវ​បង្ហាញ​

ប្រភព៖ freshnewsasia