Angelina Jolie នៅ​តែ​រឹង​ប៉ឹង​ជាមួយ​កូន​ៗ​ ទោះ​​​ឈឺ​ចាប់​​ដោយ​ការ​លែងលះ

រឿងរ៉ាវ​​ដ៏​ភ្ញាក់ផ្អើល​ នៃ​ការ​ដាក់​ពាក្យ​លែងលះ​របស់​កំពូល​តារា​សម្ដែង ​Angelina Jolie ជាមួយ​ស្វាមី​ Brad Pitt កាល​ពី​២​សប្ដាហ៍​កន្លង​ទៅ បាន​ធ្វើ​ឲ្យ​សមាជិក​គ្រួសារ​ទាំងអស់​​មាន​អារម្មណ៍​មិន​ស្ងប់។

 

Angelina Jolie នៅ​តែ​រឹង​ប៉ឹង​ជាមួយ​កូន​ៗ​ ទោះ​​​ឈឺ​ចាប់​​ដោយ​ការ​លែងលះ

 

បើ​តាម dailymail បាន​បញ្ជាក់​ថា ពេល​នេះ​តារា​ស្រី​វ័យ​៤១​ឆ្នាំ​ និង​កូន​ៗ​ទាំង​៦​នាក់​ កំពុង​ចាប់​ផ្ដើម​សម្រាក​ព្យាបាល​​ផ្លូវ​ចិត្ត​ ដើម្បី​ទប់ទល់​​អារម្មណ៍​ដែល​ត្រូវ​​បំផ្លាញ​ដោយ​សារ​​ការ​លែងលះ។ ខណៈ​ប្រភព​មួយ​បាន​ចេញ​មក​ប្រាប់​ជា​សាធារណៈ​ថា Angelina កំពុង​រស់​នៅ​ដោយ​ភាព​រឹង​ប៉ឹង ដើម្បី​ជា​ប្រយោជន៍​​របស់​កូន​ៗ។

 

នៅ​ពេល​នេះ Jolie បាន​នាំ​កូន​ទាំងអស់​ទៅ​រស់​នៅ​ផ្ទះ​ជួល​មួយ​កន្លែង​ក្នុង​ទីក្រុង Malibu រដ្ឋ  California ដែល​ជា​កន្លែង​កូន​ៗ​អាច​​ចំណាយ​ពេល​មើល​ភាពយន្ត​ក្នុង​ផ្ទះ​ និង​ហែល​ទឹក​នៅ​ខាង​ក្រៅ​ដើម្បី​បន្ធូរ​អារម្មណ៍។ ប្រភព​ខាង​លើ​បាន​បន្ថែម​​ទៀត​ថា​ ៖ ” អ្វី​គ្រប់​យ៉ាង​ដែល​ Angelina ធ្វើ​ គឺ​ដើម្បី​ការពារ​សុវត្ថិភាព​កូន​ៗ។

 

Angelina Jolie នៅ​តែ​រឹង​ប៉ឹង​ជាមួយ​កូន​ៗ​ ទោះ​​​ឈឺ​ចាប់​​ដោយ​ការ​លែងលះ

 

ក្នុង​បញ្ហា​លែងលះ​ ​របស់​តារា​ជួរ​មុខ​អាមេរិក​ទាំង​ពីរ ​Angelina Jolieចង់​សុំ​សិទ្ធិ​ចិញ្ចឹម​កូន​ទាំង​៦​នាក់​ផ្ដាច់​មុខ​ ប៉ុន្តែ Brad Pitt មិន​យល់​ព្រម​ទេ​ ដោយលោក​ចូលរួម​ក្នុង​ការ​សុំ​សិទ្ធិ​ថែរក្សា​កូន​ៗ​ពី​តុលាការ​ផង​ដែរ៕

 

Angelina Jolie នៅ​តែ​រឹង​ប៉ឹង​ជាមួយ​កូន​ៗ​ ទោះ​​​ឈឺ​ចាប់​​ដោយ​ការ​លែងលះ

ផ្ទះ​ជួល​ថ្មី​របស់ Angelina-Jolieនិង​កូនៗ

ចុចអាន៖Angelina និង Brad Pitt បារម្ភ​រឿង​កូន មិន​ខ្វល់​រឿង​ចែក​ទ្រព្យ​​និង​ផ្ទះ​រាប់​លាន​
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ dailymail