“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

ប្រធាន​គ្រប់​គ្រង​ផលិតកម្ម​ Rock យឹម សុសត្យា​ មាន​ប្រសាសន៍​ក្នុង​ឱកាស​សម្ពោធ​រឿង “នារី​វេទ​មន្ត”​ កាល​ពី ល្ងាច​មិញ​ថា​ ឈុត​​ស្រើប​ស្រាល​មួយ​ចំនួន​​ដែល​បាន​កាត់​ចោល​ ​អាច​នឹង​​បញ្ចូល​​ឡើង​វិញ​ ប្រសិន​បើ​យក​ទៅ​​បញ្ចាំង​នៅ​ស្រុក​ក្រៅ។

 

“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

 

 លោក​ យឹម សុសត្យា ប្រធាន​គ្រប់​គ្រង​ផលិតកម្ម​ Rock

 
ប្រធាន​គ្រប់​គ្រង​ខាង​លើ​ បញ្ជាក់​​​៖ “ដើម្បី​កុំ​ឲ្យ​ប៉ះ​ពាល់​ប្រពៃណី​ និង​វប្បធម៌​ខ្មែរ​ ខ្ញុំ​ និង​ក្រុម​ការងារ​​ត្រូវ​តែ​កាត់​ចោល​ ប៉ុន្តែ​បើសិន​​យក​ទៅ​បញ្ចាំង​នៅ​បរទេស​ អាច​នឹង​បញ្ចូល​វិញ​ អាស្រ័យ​ទៅ​លើ​ពេល​វេលា​កំណត់​ដែល​រោង​ភាពយន្ត​នៅ​ក្រៅ​ស្រុក​គេ​កំណត់​”។​​
 

លោក​ យឹម សុសត្យា បន្ត​ឲ្យ​ដឹង​ទៀត​ថា​ក្រោយ​ពី​ឆ្លង​កាត់​ក្រសួង​ពត៌មាន​ និង​ក្រសួង​វប្បធម៌​រួច​មក​ ឈុត​ស្រើប​ស្រាល​ទាំង​នោះ​មិន​បាន​កាត់​ចោល​ច្រើន​ឡើយ​ គ្រាន់​តែ​ធ្វើ​ការ​បង្រួម​នាទី​​ឲ្យ​ខ្លី​ជាង​មុន​ ជាក់​ស្តែង​ត្រង់​ឈុត​តួ​ស្រី​ ឌុច លីដា​ ត្រូវ​គេ​រំលោភ​នៅ​លើ​ដើមឈើ អា​ក្រាត​កាយ​ពេល​រត់​ចូល​ព្រៃ​ និង​គេង​នៅ​លើ​វាល​ខ្សាច់។

 

“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

 

ជួប​ជាមួយ​តួ​ឯក​ស្រី​ក្នុង​រឿង​ “នារី​វេទមន្ត”​ ឌុច លីដា ប្រាប់​ថា​​ នាង​មាន​ការ​ព្រួយ​បារម្ភ​ និង​ទទួល​បាន​ការ​រិះ​គន់​ពី​បណ្តា​អ្នក​គាំទ្រ​ច្រើន​គួរសម​ដែរ​។ តែ​ក្នុង​នោះ ​ក៏​មាន​អ្នក​គាំ​ទ្រ​មួយ​ចំនួន​បាន​យល់​អំពី​អ្វី​ដែល​ហៅ​ថា​ សិល្បៈ ដូច្នេះ​ រាល់​ឈុត​ឆាក​សិចស៊ី និង​ស្រើប​ស្រាល​ ក្នុង​សាច់​រឿង​ លីដា អះអាង​ថា​សុទ្ធ​តែ​ថត​បែប​សិល្បៈ​ និង​​​លាយ​ឡំ​ជាមួយ​បច្ចេក​ទេស​ថត​ទាំង​អស់។

 

ភាពយន្ត​ខ្នាត​ធំ​ “នារី​វេទមន្ត” របស់​ផលិតកម្ម​ Rock ចាប់​សម្ពោធ​កាល​ពី​ល្ងា​ចមិញ នៅ​រោង​ភាពយន្ត​ Major Cineplex by Cellcard  ដែល​មាន​ការ​ចូល​រួម​ពី​សិល្បករ​ជា​ច្រើន​ដូចជា​ ឌុច លីដា អ៊ូ ដារ៉ា សាហ្វីន ភីលីព សែម ឆវី ដួង​ ម៉ានិច វណ្ណឌី​ ពិសិដ្ឋ និង​តារា​កិត្តិយស​ជា​ច្រើន​ដួង​ទៀត។ រឿង​នេះ​នឹង​ចាក់​បញ្ចាំង​ជា​ផ្លូវ​ការ​នៅ​ថ្ងៃ​ទី ០៧ ខែ​តុលា គ្រប់​រោង​កុន​នៅ​រាជធានី​ភ្នំពេញ៕

 

 

“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

 

“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

 

លោក Jimmy Henderson អ្នកដឹកនាំ​រឿង ” នារីវេទមន្ត”

 

“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

 

“នារី​វេទមន្ត” ​ត្រង់​ប្លង់​សិចស៊ីដែល​កាត់​ចោល​ អាច​នឹង​បញ្ចូល​វិញ

 

អត្ថបទ៖ ថា ម៉ាលីដា​