ភិន សុដាលីស និងគ្រួសារ កំពុងត្រៀមទទួលសមាជិកថ្មី

6 Videos


នៅយប់ម្សិលមិញនេះ លោក អ៊ិន សុភិន បានបង្ហោះសារមួយឃ្លាអមមកជាមួយនូវរូបថតប៉ុន្មានសន្លឹកដែលបញ្ជាក់យ៉ាងច្បាស់ថា «ជូនកូនមកសម្រាលកូន» ជាមួយនឹងទឹកមុខញញឹមញញែមដើម្បីរីករាយស្វាគមន៍សមាជិកថ្មីដែលបម្រុងនឹងមានរូបមានរាងនៅលើផែនដីនេះ។

ភិន សុដាលីស និងគ្រួសារ កំពុងត្រៀមទទួលសមាជិកថ្មី

ជាមួយគ្នានេះដែរ តារាសម្ដែងដ៏ស្រស់សោភា អ្នកនាង ភិន សុដាលីស ដែលត្រូវជាម្ដាយរបស់កូនក្នុងផ្ទៃដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យនោះ ក៏បានបង្ហោះសារនៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់ខ្លួនដែរថា «see you soon @baby_katherina » ជាមួយនឹងទឹកមុខស្រស់បំព្រងក្នុងការធ្វើជាអ្នកម្ដាយដោយគ្មានឪពុកនៅក្បែរ។

ភិន សុដាលីស និងគ្រួសារ កំពុងត្រៀមទទួលសមាជិកថ្មី

បើយើងងាកមកចាប់អារម្មណ៍ពីប្រិយមិត្តអ្នកគាំទ្រវិញ គឺមានមិត្តៗអ្នកលេងបណ្ដាញសង្គមជាច្រើនបានចែកចាយនូវរូបថតនេះតៗគ្នា ក្នុងន័យជូនពរអ្នកម្ដាយដែលរឹងមាំមួយរូបនេះឱ្យសម្រាកកូនប្របកដោយជោគជ័យ៕ BeBe
ភិន សុដាលីស និងគ្រួសារ កំពុងត្រៀមទទួលសមាជិកថ្មី