តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…

6 Videos


ពិធីមង្គលការរបស់តារាសម្តែងហុងកុងល្បីឈ្មោះលោក Him Law និង នាង Tavia Yeung បានប្រារព្ធឡើងយ៉ាងគគ្រឹកគគ្រេងកាលពីយប់ថ្ងៃទិ ២ ខែតុលា ឆ្នាំ ២០១៦ ដែលមានភ្ញៀវកិត្តិយសចូលរួមជាច្រើន ប្រមាណជាង ១០០ តុ ដែលរួមមានសិល្បករ សិល្បការិនីហុងកុងល្បីឈ្មោះមួយចំនួនធំផងដែរ ។

តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…

នៅថ្ងៃជ័យមង្គលរបស់អ្នកទាំងពីរក៏មានការចូលរួមរបស់តារាស្រីជើងចាស់វ័យ ៤១ ឆ្នាំ នាង Charmaine Sheh ផងដែរ តែនាងវិះនឹងខ្មាសគេទៅហើយ ។ ព្រោះតែវាជាយប់ដ៏សប្បាយរីករាយ និង មានការចូលរួមពីអ្នកស្គាល់គ្នាច្រើន នាង Charmaine បានផឹកជាតិសុរាចូលខ្លួនជាច្រើនកែវ រហូតសឹងតែទប់លំនឹងមិនជាប់ ពេលដែលនាងឡើងរថយន្តត្រឡប់ទៅវិញ កុំតែបានជំនួយពីមិត្តភក្តិ កុំអីនាងប្រហែលជាដួលទៅនឹងដីបាត់ទៅហើយក្នុងថ្ងៃនោះ ។

តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…

គួររំឭកដែរថា តារាសម្តែងស្រីហុងកុងវ័យ ៤១ ឆ្នាំរូបនេះ បានដើរលើវិថីសិល្បៈតាំងពីឆ្នាំ ១៩៩៨ មកម្ល៉េះ ហើយនាងបានចូលប្រឡូកក្នុងខ្សែភាពយន្តជាច្រើន និង ធ្លាប់ឈ្នះពានរង្វាន់ធំៗជាច្រើនដងផងដែរ ៕ ថាវរិទ្ធ (ប្រភព ៖ ជេនស្តារ)

តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…តួឯកស្រីក្នុងរឿង «ព្រះនាងរៀបអភិសេក» វិះខ្មាសគេ ក្នុងមង្គលការតារាល្បី ព្រោះតែ…