កម្មវិធី​ថត​រូប​​អាច​កែ​ ISO បាន​កំពុង​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ

ACDSee Camera Pro ជា​កម្មវិធី​ថត​រូប​ដ៏​អស្ចារ្យ​មួយ​ដែល​អាច​ឲ្យ​អ្នក​កែ​កម្រិត​ ISO, Shutter Speed និង​ Setting ដទៃ​ទៀត​បាន​ដូច​ជា​កាមេរ៉ា​ឌីជីថល​យ៉ាង​អ៊ីចឹង។

 

កម្មវិធី​ថត​រូប​​អាច​កែ​ ISO បាន​កំពុង​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ

 

កន្លង​មក​កម្មវិធី​នេះ​មាន​ដាក់​លក់​ក្នុង​តម្លៃ​ ៤,៩៩ ដុល្លារ ប៉ុន្តែ​ថ្ងៃ​នេះ​បាន​កែ​ប្រែ​ដោយ​ដាក់​ឲ្យ​អ្នក​ប្រើ​ប្រាស់​ទាញ​យក​ដោយ​ឥត​គិត​លុយ​ ក្នុង​រយៈ​ពេល​កំណត់​មួយ។ មុខងារ​ពិសេសៗ​របស់​កម្មវិធី​នេះ​មាន​ដូច​ជា អាច​ថត​រូបភាព​ RAW, Manual Controls សម្រាប់​កំណត់​​ White Balance ឬ កម្រិត​ Exposure, HDR Fusion, Flash Fusion, Video Mode រួម​ទាំង​មុខងារ​ពិសេសៗ​ដទៃ​ទៀត។

 

កម្មវិធី​ថត​រូប​​អាច​កែ​ ISO បាន​កំពុង​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ

 

បញ្ជាក់​ថា​កម្មវិធី​នេះ​អាច​ដំឡើង​បាន​តែ​នៅ​លើ iPhone ចាប់​ពី​ iPhone 5s ឡើង​ទៅ, ម៉ូដែល​ iPad Air ឡើង​ទៅ, ម៉ូដែល​ iPad mini 2 ឡើង​ទៅ, iPad Pro គ្រប់​ម៉ូដែល និង iPod touch ជំនាន់​ទី​ ៦។ មួយ​វិញ​ទៀត​តម្រូវ​ឲ្យ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​ចាប់​ពី​ iOS 9.3 ឡើង​ទៅ៕

 

ចុច​រូបខាងក្រោមដើម្បីទាញយកកម្មវិធី៖

 

កម្មវិធី​ថត​រូប​​អាច​កែ​ ISO បាន​កំពុង​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ

 

ចុច​អាន៖ កម្មវិធី​ថ្មី​មាន​សមត្ថភាព​កែ​រូបភាព​មិន​ចាញ់​ Prisma

 

ប្រែ​សម្រួល៖ ហៃ សុខ​ហេង
ប្រភព៖ App Store
​​​