រន្ធត់ ! ប្រកាច់​ស្លាប់​ភ្លាម​ៗ​យ៉ាង​អាណោចអាធ័ម

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ខណៈ​បាន​ប្រើ​ម៉ូ​ទ័​រ​កាត់​ដែក​ខុស​បច្ចេកទេស​បណ្ដាល​ឲ្យ​បាក់​ផ្លែ​ខ្ទាត​ចំ​ដើមទ្រូង​មុត​ជ្រៅ​បណ្ដាលឲ្យ​​ប្រកាច់​ស្លាប់​យ៉ាង​អាណោចអាធ័ម​កាលពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់ ថ្ងៃ​ទី​៥ ខែតុលា ឆ្នាំ​២០១៦ នៅ​ភូមិ​កំពង់ចម្លង ឃុំ​វត្ត​តា​មិ​ម ស្រុក​សង្កែ ខេត្ត​បាត់​ដំបង ។

ប្រភព​ពី​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ គី ភឿ​ក ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មានមុខ​រប​ជា​ជាងដែក រស់នៅ​ភូមិ​-​ឃុំ​ខាងលើ ។

ប្រភព​បន្ត​ទៀត​ថា មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះជា​ជាងដែក​បាន​ផ្លាស់​ប្តូរ​ផ្លែ​ម៉ូ​ទ័​រ​កាត់​ដែក​ដែល​មិនជា​ផ្លែ​របស់​វា​រួច​យក​កាត់​ដែក ភ្លាម​ៗ​នោះ​ផ្លែ​ម៉ូ​ទ័​រ​កាត់​បាន​បាក់​ខ្ទាត​ត្រូវ​ចំ​ដើមទ្រូង​មុត​ជ្រៅ​បណ្ដាល​ឲ្យ​ប្រកាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង ៕