ខេត្ត​ចំនួន​១០ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​០៩-១៣​តុលា​ និពន្ធដោយ : ថ្មីៗ       October-06-2016, 9:19 am         408

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132ខេត្ត​ចំនួន​១០ ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង​ពីថ្ងៃ​ទី​០៩-១៣​តុលា​
​ភ្នំពេញ​៖ ក្រសួង​ធនធានទឹក និង​ឧតុនិយម បានចេញ​សេចក្ដីជូនដំណឹង​ដល់​ប្រជាពលរដ្ឋ​ឲ្យ​យកចិត្ត​ដាក់ និង​ប្រុងប្រយ័ត្ន ចំពោះ​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា និង​អាច​បង្ក​ឲ្យ​មាន​ជំនន់​ទឹកភ្លៀង នៅតាម​បណ្ដា​ខេត្ត​មួយចំនួន​ដូចជា ខេត្ត​រតនគីរី មណ្ឌល​គី​រី ស្ទឹងត្រែង ព្រះវិហារ ឧ​ត្ត​រ​មានជ័យ កំពង់ធំ កំពង់ស្ពឺ និង​មួយផ្នែក​នៃ​ខេត្តបន្ទាយមានជ័យ សៀមរាប និង​បាត់ដំបង ចាប់ពី​ថ្ងៃទី ០៩ ដល់ ១៣ តុលា​។​

​បើ​ផ្អែក​តាម​ការ​ព្យាករ​អាកាសធាតុ​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញផ្សាយ​នៅ​ថ្ងៃទី ០៥ ខែតុលា  ខ្យល់មូសុង​និរតី​បាន និង​កំពុង​បន្ត​មាន​ឥទ្ធិពល​មកលើ​ប្រទេស​កម្ពុជា និង​ប្រព័ន្ធ​សម្ពាធ​ទាប​បន្ត​អូស​កាត់​លើ​ភាគ​ខាងជើង​នៃ​ប្រទេស​កម្ពុជា​។​

​យោងតាម​ការ​ព្យាករ​ដដែល ស្ថានភាព​អាកាសធាតុ​ក្នុងប្រទេស​កម្ពុជា មានការ​ប្រែប្រួល​តាម​តំបន់​មួយ​ចំនូ​ន ក្នុងនោះ​តំបន់​ទំនាប និង​ខ្ពង់រាប ភ្លៀង​នឹង​បន្ត​ធ្លាក់​រាយប៉ាយ​ក្នុង​បរិមាណ​ពី​មធ្យម​ទៅ​ច្រើន​។ ចំណែក​តំបន់​មាត់សមុទ្រ​អាច​នឹងមាន​ភ្លៀង​ធ្លាក់​ពី​មធ្យម​ទៅ​បង្គួរ ចាប់ពី​ថ្ងៃទី​០៥ ដល់​១២ ខែតុលា ឆ្នាំ​២០១៦៕