កូនប្រុស​មហាសេដ្ឋី​ចិន លោក Wang Jianlin ទិញ iPhone 7 ៨​គ្រឿង​ឲ្យ​សុនខ​ខ្លួន​ និពន្ធដោយ : ធីតា       October-06-2016, 8:19 am         770

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132កូនប្រុស​មហាសេដ្ឋី​ចិន លោក Wang Jianlin ទិញ iPhone 7 ៨​គ្រឿង​ឲ្យ​សុនខ​ខ្លួន​
Coco បាន​ក្លាយជា​សត្វ​ឆ្កែ​ដែលមាន​សំណាង​ជាង​មនុស្ស​ទៅទៀត ដោយ​វា​បាន​ក្លាយជា​ម្ចាស់​កម្មសិទ្ធិ​ទូរ​សព្ទ iPhone 7 ដែល​បច្ចេកវិទ្យា​ចុងក្រោយ​របស់​ក្រុមហ៊ុន Apple​។ យោងតាម​បណ្តាញ​សង្គម​ចិន Weibo ទូរ​សព្ទ​ទាំងនោះ គឺជា​កាដូ​ថ្ងៃ​ខួបកំណើត​របស់ Coco ដែល​ផ្តល់​ដោយ​ម្ចាស់​ឈ្មោះ Wang Sicong បុត្រា​ទោល​របស់​មហាសេដ្ឋី​អ​ចនទ្រ​ព្យ Wang Jianlin​។​

​ទូរ​សព្ទ​ដែល​សុនខ ឈ្មោះ Coco ទទួលបាន​នោះ គឺ​ម៉ូ​ដែល iPhone 7s ដោយ​ក្នុងចំណោម​៨​គ្រឿង មាន​ខ្លះ​ពណ៌​មាស ខ្លះ​ពណ៌​ខ្មៅ​។ តាម​ការវាយតម្លៃ​រប​ស់ Business Insider ទូរ​សព្ទ iPhone 7 ទំហំ ២៥៦GB មានតម្លៃ ៧៩៨៨​យន់ (​ប្រហែល​១១៨៩៨​ដុល្លារ​អាមេរិក​) ក្នុង​មួយគ្រឿង​។ នេះ​មានន័យថា លោក Wang Sicong អាច​ចំណាយ​ក្នុង​ខ្ទង់ ៩៥៨៤​ដុល្លារ​អាមេរិក​លើ​ការទិញ​ទូរ​សព្ទ​ទាំង​៨​គ្រង​នោះ​។​

​មិនមែនជា​លើកទីមួយ​នោះឡើយ សម្រាប់​សុនខ Coco ដែល​ទទួលបាន​វត្ថុ​អនុស្សាវរីយ៍​ដ៏​មានតម្លៃ​ពី​ម្ចាស់​។ កាលពី​ឆ្នាំ​២០១៥ បណ្តាញ​ព័ត៌មាន​លើ​ពិភពលោក មានការ​ភ្ញាក់ផ្អើល​រួច​ម្តង​ហើយ ដោយ​លោក Wang បាន​ទិញ Apple Watches ពណ៌​មាស​២​គ្រឿង ពាក់​ករ​បស់ Coco ដែល​ត្រូវបាន​គេ​ប៉ាន់​ស្មានថា មានតម្លៃ​១២០០០​ដុល្លារ​អាមេរិក​ក្នុង​មួយគ្រឿងៗ ។​

Wang Sicong គឺជា​កូនប្រុស​ទោល​របស់​មហាសេដ្ឋី​ចិន Wang Jianlin ដែលមាន​ទ្រព្យសម្បត្តិ​ប្រមាណ​ជា​២៨.៨​ពាន់​លាន​ដុល្លារ​អាមេរិក និង​ជា​មហាសេដ្ឋី​ម្នាក់​ក្នុងចំណោម​មហាសេដ្ឋី​កំពូលៗ​ទាំង​២០​លើ​លោក​។ លោក Wang Jianlin ជា​ម្ចាស់​ក្រុមហ៊ុន​អ​ចនទ្រ​ព្យ Dalian Wanda Group ដែល​ធំជាងគេ​នៅ​ប្រទេស​ចិន ហើយ​លោក​ក៏មាន​ភាគហ៊ុន​នៅ​ក្លិប​បាល់ទាត់​អេ​ស្ប៉ា​ញ Atletico Madrid ផងដែរ​៕
កូនប្រុស​មហាសេដ្ឋី​ចិន លោក Wang Jianlin ទិញ iPhone 7 ៨​គ្រឿង​ឲ្យ​សុនខ​ខ្លួន​ និពន្ធដោយ : ធីតា       October-06-2016,  8:19 am         770