លោក Al Gore ចេញមុខ​ឃោសនា​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ និពន្ធដោយ : សៅ ផលនិស្ស័យ       October-06-2016, 9:57 am         192

សូមទំនាក់ទំនងផ្សព្វផ្សាយពាណិជ្ជកម្ម : 010 299 377 - 012 900 132លោក Al Gore ចេញមុខ​ឃោសនា​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ 
​លោក Al Gore អតីត​បេក្ខជន​ប្រធានាធិបតី និង​ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក​ត្រៀមខ្លួន​ដើម្បី​ជួយ​ឃោសនា​ឲ្យ​បេក្ខជន​ប្រធានាធិបតី​បក្ស​ប្រជាធិបតេយ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​។ លោក​នឹង​បញ្ចុះបញ្ចូល និង​កៀងគោ​រក​ការគាំទ្រ​ពី​រាល់​យុវវ័យ​អាមេរិក​ជាពិសេស​ក្មេង​ដែល​កើត​នៅមុន​និង​ឆ្នាំ ២០០០ ព្រោះ​ពួកគេ​មើលឃើញ​ពី​គ្រោះ​ថា្នក់​នៃ​ការប្រែប្រួល​អាកាសធាតុ​។​

​អតីត​បេក្ខជន​ប្រធានាធិបតី​និង​ជា​អតីត​អនុ​ប្រធានាធិបតី​អាមេរិក លោក Al Gore បានប្រកាសថា លោក​នឹង​ជួយ​ឃោសនា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដើម្បី​ស្វែងរក​សំឡេងឆ្នោត​។ លោក Al Gore នឹង​ប្រើប្រាស់​ប្រជាប្រិយភាព​របស់លោក​ដើម្បី​ជំរុញ​ឲ្យ​យុវវ័យ​អាមេរិក​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ដោយ​លោក​នឹង​ផ្តោតលើ​បញ្ហា​ប្រែប្រួល​អាកាសធាតុ​។​

​យោងតាម​សារព័ត៌មាន Washington Post លោក Al Gore សម្រេច​ចេញមុខ​ឃោសនា​ឲ្យ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន ដោយសារ​រយៈពេល​កន្លងមក​នេះ​លោកស្រី​ហាក់​ពុំ​សូវ​បានទទួល​ការគាំទ្រ​ច្រើន​ពី​បណ្តា​ក្រុម​យុវវ័យ​អាមេរិក​ឡើយ​។ ហើយ​ពួកគេ​ភាគច្រើន​បែរជា​គាំទ្រ​បេក្ខជន​បក្ស​ដទៃ​ក្រៅពី​បក្ស​ធំៗ​ទាំងពីរ​ទៅវិញ​។​

​លោក Al Gore នឹង​ប្រើប្រាស់​វេទិកា​ឃោសនា​ដើម្បី​បរិយាយ ពី​គោលនយោបាយ​របស់លោក​ស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រែប្រួល​អាកាសធាតុ ហើយ​អ្វីដែល​សំខាន់​នោះ​លោក​នឹង​ពន្យល់ថា ការគាំទ្រ​បេក្ខជន​បក្ស​តូចៗ​នឹង​នាំ​គ្រោះថ្នាក់​ព្រោះ​វា​មិន​ខុសពី​ជួយ​លោក ដូ​ណា​ល់ ត្រាំ ឲ្យ​ឈ្នះ​តំណែង​ប្រធានាធិបតី​ឡើយ​។ លោក​នឹង​លើកយក​ការបោះឆ្នោត​ឆ្នាំ ២០០០ នៅពេលដែល បេក្ខភាព​របស់លោក Ralph Nader មកពី​បក្ស​ទី​បី​ក្រៅពី​បក្ស​ធំៗ​នោះ ធ្វើ​ឲ្យ​លោក​ចាញ់ឆ្នោត​។​

​ដូច្នេះហើយ​បើសិនជា​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន​អា​ចរក​ការគាំទ្រ​បាន​ច្រើន​ពី​បណ្តា​យុវវ័យ​អាមេរិក លោកស្រី​នឹងមាន​ប្រៀប​លើ​លោក ដូ​ណា​ល់ ត្រាំ នៅតាម​រដ្ឋ​មួយចំនួន​ដែល​សំឡេងគាំទ្រ​រវាង​បេក្ខជន​ទាំងពីរ​មាន​ប្រកៀក​ប្រកិត​គ្នា (Swing States)​។​

​តាមពិតទៅ Al Gore បានប្រកាស​គាំទ្រ​លោកស្រី ហ៊ី​ឡា​រី គ្លី​ន​តុ​ន តាំងពី​ខែកក្កដា​មកម្ល៉េះ ប៉ុន្តែ​លោក​មិនទាន់​ចេញមុខ​ឃោសនា​ក្នុងការ​បោះឆ្នោត​ឲ្យ​លោកស្រី​ហ៊ី​ឡា​រី គ្លី​ន​តុ​ន ឡើយ​។ មូលហេតុ​ចម្បង ដោយសារ​លោក Al Gore មិនសូវមាន​ទំនាក់ទំនង​ល្អ​ជាមួយ​ស្វាមី​លោកស្រី គឺ លោក Bill Clinton​។ លោក Al Gore មិនសូវ​ប្រាស្រ័យ​ទាក់ទង​ជាមួយ​លោក Bill Clinton ចាប់ពី​ពេលដែល​លោក Bill Clinton ជួយ​រឿង​អាស្រ័យ​ផ្លូវភេទ​ជាមួយ Monica Lewinsky  ហើយ​មួយវិញទៀត​អ្នក​ទាំងពីរ​បាន​ប្រកួតប្រជែង​គ្នា​ដណ្តើម​ជំនួយ​សម្រាប់​បក្ស​ប្រជាធិបតេយ្យ ពេលដែល​ពួកគេ​ឈរឈ្មោះ​ជា​បេក្ខជន​ប្រធានាធិបតី​នៅក្នុង​ឆ្នាំ ២០០០៕