ផ្ស​ព្ធ​ផ្សាយ​និង​ចែក​ខិតប័ណ្ណ​អប់រំ​ពី​ជំងឺ ZlkA ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀង

ផ្ស​ព្ធ​ផ្សាយ​និង​ចែក​ខិតប័ណ្ណ​អប់រំ​ពី​ជំងឺ ZlkA ដល់​ប្រជាពលរដ្ឋ​នៅ​ក្រុង​ស្វាយ​រៀងស្វាយ​រៀង​: មន្ទីរ​សុខាភិបាល​ខេត្ត​បាន​ចុះ​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង ជំងឺគ្រុនឈាម និង​ជំងឺ Zika ដោយ​បាញ់ថ្នាំ​មូស នៅ​ក្នុង​មូលដ្ឋាន​ក្រុង​ស្វាយ​រៀង​។

លោក​កែ រ​ដ្ឋា​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានអោយ​ដឹង​ថា​នៅ​ថ្ងៃ​ទី​៥​ខែតុលា​ឆ្នាំ​២០១៦​មន្ទីរ​សុខាភិបាល សហការី និង​លោក​គ្រួ​ពេទ្យ បាន​ធ្វើការ​បិទ​ខិតប័ណ្ណ​និង​ផ្សព្វ​ផ្សាយដំណឹង​ជួន​ប្រជាពលរដ្ឋ​អោយ​យល់​ដឹង​អំពី​ជំងឺ​ZlkA​នៅ​ក្នុង​ខេត្តស្វាយរៀង​និង​បាន​ធ្វើការ​ផ្សព្វ ផ្សាយ​ទៅ​តាម​រថយន្ត​រដ្ឋ​របស់​មន្ទីរ​សុខាភិបាល តាម​រថយន្ត​សង្គ្រោះ តាម​ទីកន្លែង​ធ្វើការ​ជុំវិញ​ក្រុង​ស្វាយ​រៀង ជុំវិញ​ផ្សារ​វាល​យន្ត មន្ទីរ​សុខាភិបាល ស្រុក​ប្រតិបត្តិ មន្ទីរពេទ្យ មណ្ឌល​សុខភាព និង​នៅ​មាត់ច្រក​អន្តរជាតិ​បា​វិត ដោយ​បាន​ចែក​ខិតប័ណ្ណ​អប់រំ​អំពី​ជំងឺ ZIKA ដល់​គ្រប់​អ្នកដំណើរ​ឆ្លងកាត់​និង​ប្រជាពលរដ្ឋ​មួយ​ចំនួន​ផង​ដែរ​។

យុទ្ធនាការ​នេះ នឹង​ធ្វើ​បន្ត នៅ​ក្រុង​ស្វាយ​រៀង និង​ស្រុក​ក្រុង​មួយ​ចំនួន​ទៀត​មាន​ចុះ​ផ្សាយ​តាម ទូរទស្សន៍​និង​តាម​ការ​ផ្ស​ព្ធ​ផ្សាយ​ផ្សេង​ៗ​។

លោក​កែ រ​ដ្ឋា​បាន​បន្តម​ថា​មន្ទីរ​សុខាភិបាល​ខេត្ត បាន​ចុះ​ធ្វើ​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង ជំងឺគ្រុនឈាម និង​ជំងឺ​Zika​ដោយ​បាញ់ថ្នាំ​មូស​នៅ​ក្នុង​ឃុំ​កំពង់ត្រាច ស្រុក​ប្រតិបត្តិ​រមាស​ហែក​កន្លង​ថ្មី​ទៅ​នេះ​ហើយ​ការ​ផ្ស​ព្ធ​ផ្សាយ​អំពី​ជំងឺ​ZlkA​នេះ​គ្រប់ ក្រុង​ស្រុក​ទូ​ទាំង​ខេត្ត​តែ​ម្ដង​ដើម្បី​អោយ​ប្រជាពលរដ្ឋ​យល់​ដឹង​និង​ទប់ស្កាត់​អោយ​បាន​មុន​៕