បិទ​កំណាត់​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​៩​ម៉ោង ដើម្បី​អ៊ុត​កៅស៊ូ​ផ្លូវ​អម​សងខាង​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ

បិទ​កំណាត់​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី​៩​ម៉ោង ដើម្បី​អ៊ុត​កៅស៊ូ​ផ្លូវ​អម​សងខាង​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ



ភ្នំពេញ​: មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា នៅ​វេលា​យប់​ថ្ងៃ​ទី​៥​ខែតុលា​ឆ្នាំ​២០១៦​នេះ ការដ្ឋាន​ស្ថាបនា​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ ប្រសព្វ​រវាង​មហាវិថី​សហ​ព័​ន្ឋ​រុ​ស្ស៊ី និង​វិ​ថី​ហាណូយ នឹង​ត្រូវ​ដំណើរការ​អ៊ុត​កៅស៊ូ​ផ្លូវ​អម​សងខាង​ស្ពាន​។ ដំណើរការ​អ៊ុត​កៅស៊ូ នឹង​ចាប់ផ្តើម​ពី​ម៉ោង ៩​យប់​ដល់​ម៉ោង ៥​ទៀប​ភ្លឺ ដោយ​បិទផ្លូវ​១​ចំហៀង​ស្ពាន​ម្តង​ៗ និង​ដាក់​អោយ​ចរាចរ​ទ្វេរ​ទិស​១​ចំហៀង​ផ្លូវ​មួយទៀត​។ អាស្រ័យ​ហេតុនេះ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន​៕