អ្នក​វិភាគ​នយោបាយ​ជឿ​ថា​ អាមេរិក​ មាន​ទំនាស់​ផ្ទៃ​ក្នុង​ បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​មួយ​ រុស្ស៊ី​

អ្នក​វិភាគ​នយោបាយ​ជឿ​ថា​ អាមេរិក​ មាន​ទំនាស់​ផ្ទៃ​ក្នុង​ បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​មួយ​ រុស្ស៊ី​
ក្រសួងការបរទេស សហរដ្ឋអាមេរិក បានប្រកាសផ្អាកកិច្ចពិភាក្សាស្ដីអំពីបទឈប់បាញ់ក្នុងប្រទេស ស៊ីរី ធ្វើឲ្យមានភាពស្មុគស្មាញកាន់តែច្រើនថែមទៀត ហើយនេះគឺជាទំនាស់នយោបាយក្នុងរង្វង់រដ្ឋបាល សហរដ្ឋអាមេរិក ជាហេតុធ្វើឲ្យមានការផ្អាកកិច្ចពិភាក្សាជាមួយប្រទេស រុស្ស៊ី ។

អ្នកវិភាគនយោបាយអះអាងថា មានការខ្វែងគំនិតគ្នាក្នុងរង្វង់អ្នកមានអំណាចនៅ សហរដ្ឋអាមេរិក ពិសេសក្រសួងការពារជាតិ, CIA និងក្រសួងការបរទេស ហើយការខ្វែងគំនិតគ្នានេះ កើតឡើងភ្លាមៗក្រោយពីរដ្ឋមន្ត្រីការបរទេស ចន ខឺរី និងសមភាគី រុស្ស៊ី លោក ហ្សឺកេ ឡារ៉ូហ្វ ព្រមព្រៀងគ្នាឲ្យមានការផ្អាកសង្គ្រាមក្នុងប្រទេស ស៊ីរី ប៉ុន្តែ ចំណែកទាហានរដ្ឋាភិបាល ស៊ីរី ទទួលរងការវាយប្រហារតាមអាកាសពីយន្តហោះ អាមេរិក ស្លាប់ទាហានជាង ៦០ នាក់ ។

មនុស្សមួយចំនួនជឿថា សហរដ្ឋអាមេរិក ធ្វើសហប្រតិបត្តិការជាមួយក្រុមឧទ្ទាម ក្រោយការផ្អាកកិច្ចពិភាក្សាជាមួយ រុស្ស៊ី អាចធ្វើ សហរដ្ឋអាមេរិក កាន់តែមានឥទ្ធិពលក្នុងប្រទេស ស៊ីរី ។ ទោះយ៉ាងណា លោក ចន ខឺរី បញ្ជាក់ថា ទីក្រុង វ៉ាស៊ីនតោន នឹងបន្តស្វែងរកដំណោះស្រាយវិបត្តិក្នុងប្រទេស ស៊ីរី ទោះជាភាពតានតឹងកើនឡើងយ៉ាងណាក៏ដោយ ប៉ុន្តែដំណោះស្រាយនឹងជាក់លាក់ នៅពេលដែល សហរដ្ឋអាមេរិក ធ្វើការបោះឆ្នោតប្រធានាធិបតី ។

ប្រភព៖ kqube, citizentv

  • អ្នក​វិភាគ​នយោបាយ​ជឿ​ថា​ អាមេរិក​ មាន​ទំនាស់​ផ្ទៃ​ក្នុង​ បណ្ដាល​ឲ្យ​មាន​បញ្ហា​ជា​មួយ​ រុស្ស៊ី​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: