អាមេរិក​ បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ USS George ​Washingotn​ ដើម្បី​ជួយ​ប្រទេស​នៅ​សមុទ្រ​ការ៉ាប៊ីន​

កងទ័ពជើងទឹក សហរដ្ឋអាមេរិក បានបញ្ជូននាវាផ្ទុកយន្តហោះ USS George Washingotn ចេញពីមូលដ្ឋានទ័ពជើងទឹករដ្ឋ វីជីនៀ (Virginia) ទៅកាន់ប្រទេស ហៃទី ដើម្បីជួយដល់កិច្ចប្រឹងប្រែងជួយសង្គ្រោះ ក្រោយពីព្យុះហឺរីខេន ម៉ាធីវ (Mathew) បោកបក់ឆ្លងផុតប្រទេសនេះ ។

ព្យុះហឺរីខេន ម៉ាធីវ គឺជាព្យុះដ៏ខ្លាំងមួយ វាយប្រហារតំបន់សមុទ្រ ការ៉ាប៊ីន ក្នុងរយៈពេលជិត ១០ ឆ្នាំ កន្លងទៅនេះ បានឆ្លងកាត់ប្រទេស គុយបា និងប្រទេស ហៃទី ដោយមានកម្លាំងខ្យល់បក់ប្រមាណ ១៦០ គីឡូម៉ែត្រក្នុងមួយម៉ោង បណ្ដាលឲ្យទីប្រជុំជនជាច្រើនមានទឹកជំនន់ និងលិចលង់ដីស្រែចម្ការ ព្រមទាំងតំបន់ទេសចរ បង្ខំឲ្យមនុស្សរាប់ពាន់នាក់ភៀសខ្លួនចេញពីផ្ទះសម្បែង ។

អង្គការសហប្រជាជាតិចាត់ទុកថា ព្យុះទីហ្វុង ម៉ាធីវ គឺជាព្យុះដ៏ធំ មានអនុភាពដល់កម្រិតទី ៤ ដែលវាយប្រហារប្រទេស ហៃទី បន្ទាប់ពីប្រទេសនេះ ទទួលរងគ្រោះដោយការរញ្ជួយដីឆ្នាំ ២០១០ ។ ភ្លៀង និងខ្យល់ខ្លាំង បណ្ដាលឲ្យប្រទេសជាច្រើនក្នុងតំបន់ជួបនឹងគ្រោះទឹកជំនន់ ក្នុងនោះមានសាធារណរដ្ឋ ដូមីនីកា ផងដែរ ។

ព្យុះហឺរីខេន ក៏បានបោកបក់ឆ្លងកាត់ជ្រោយ ហ្កាន់តាណាម៉ូ (Guantanamo) របស់ប្រទេស គុយបា ផងដែរ ជាកន្លែងដេលមានជនស៊ីវិលប្រមាណ ៧០០ គ្រួសារ ត្រូវបានជម្លៀសចេញពីមូលដ្ឋានទ័ពអាកាសរបស់ សហរដ្ឋអាមេរិក នៅទីនោះ ជាកន្លែងដែលមានទាហាន អាមេរិក ៤៨០០ នាក់ ។

ប្រភព៖ kqube

  • អាមេរិក​ បញ្ចេញ​នាវា​ផ្ទុក​យន្តហោះ​ USS George ​Washingotn​ ដើម្បី​ជួយ​ប្រទេស​នៅ​សមុទ្រ​ការ៉ាប៊ីន​已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: