ភូមា​ លុប​ចោល​ច្បាប់​ដែល​ចាប់​ដាក់​គុក​ នូវ​អ្នក​ដែល​អាន​កាសែត​បរទេស​ ឬ ​ស្ដាប់វិទ្យុ​ BBC​

ភូមា​ លុប​ចោល​ច្បាប់​ដែល​ចាប់​ដាក់​គុក​ នូវ​អ្នក​ដែល​អាន​កាសែត​បរទេស​ ឬ ​ស្ដាប់វិទ្យុ​ BBC​
President Htin Kyaw of Myanmar and the leader of the National League for Democracy, Daw Aung San Suu Kyi

ប្រទេស ភូមា ដែលទើបផ្លាស់ប្ដូរនយោបាយ បានលុបចោលច្បាប់ចាស់មានអាយុកាលច្រើនទសវត្ស ដែលអនុញ្ញាតដល់រដ្ឋាភិបាល ចាប់ដាក់គុក នូវអ្នកទាំងឡាយណាដែលអានកាសែតបរទេស ឬ ស្ដាប់វិទ្យុបរទេស ដូចជា វិទ្យុ BBC ជាដើម ជាច្បាប់បង្កើតឡើងដោយរបបយោធា ដើម្បីចាប់ខ្លួនអ្នកប្រឆាំង និងជាច្បាប់ដែលបានធ្វើឲ្យអ្នកប្រឆាំងរដ្ឋាភិបាលរាប់ពាន់នាក់ ត្រូវបានបញ្ជូនទៅកាន់ពន្ធនាគារ ។

លោកប្រធានាធិបតី ទីន យ៉ាវ (Htin Kyaw) បានចុះហត្ថលេខាលើសេចក្ដីពង្រាង ដើម្បីលុបចោលច្បាប់ចាស់ក្រោយពីរដ្ឋសភា ដែលមានសមាជិកភាគច្រើនមកពីគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ (NLD) របស់លោកស្រី អោងសាន ស៊ូជី បានបោះឆ្នោតអនុម័តឲ្យលុបចោលច្បាប់នោះ ដោយនិយាយថា វាដល់ពេលដែលត្រូវបញ្ចប់ហើយ ។

ប្រធានក្រុមប្រឹក្សាព្រឹទ្ធសភា ភូមា ដែលជួយក្នុងដំណើរការលុបច្បាប់ចាស់និយាយថា យើងបានបំផ្លាញឧបករណ៍ដែលរបបយោធា ធ្លាប់ប្រើប្រាស់ដើម្បីកៀបសង្កត់អ្នកជំទាស់នយោបាយ ម្យ៉ាងទៀត ច្បាប់នេះ មិនសមស្របតាមស្ថានភាពបច្ចុប្បន្ននៃប្រទេសដែលដំណើរការទៅរកប្រជាធិបតេយ្យឡើយ ។

ច្បាប់ដែលមានឈ្មោះថា សច្ចាប័នបន្ទាន់ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៥០ ពីរឆ្នាំក្រោយពីប្រទេស ភូមា ទទួលបានឯករាជ្យពីចក្រភពអង់គ្លេស ។ លោក អ៊ូ បូ យី (U Bo Kyi) ជាអ្នកដែលធ្លាប់ជាប់គុកពីរលើកក្នុងទសវត្សឆ្នាំ ១៩៩០ ដោយសារច្បាប់នោះ និយាយថា ការលុបចោលសច្ចាប័នបន្ទាន់ គឺជាទង្វើដ៏ត្រឹមត្រូវមួយ ប៉ុន្តែអ្នកទោសនយោបាយប្រមាណ ២០០ នាក់ កំពុងជាប់ក្នុងពន្ធនាគារនៅឡើយ ដោយសារច្បាប់នោះ ។

ប្រភព៖ kqube, nytimes

  • ភូមា​ លុប​ចោល​ច្បាប់​ដែល​ចាប់​ដាក់​គុក​ នូវ​អ្នក​ដែល​អាន​កាសែត​បរទេស​ ឬ ​ស្ដាប់វិទ្យុ​ BBC​已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: