វិភាគព័ត៌មានអន្តរជាតិ៖ ឥណ្ឌាប្តេជ្ញាទិញអាវុធពីសហរដ្ឋអាមេរិកមុនពេលលោក បារ៉ាក់ អូបាម៉ា បញ្ចប់អាណត្តិ

វិភាគព័ត៌មានអន្តរជាតិ៖ ឥណ្ឌាប្តេជ្ញាទិញអាវុធពីសហរដ្ឋអាមេរិកមុនពេលលោក បារ៉ាក់ អូបាម៉ា បញ្ចប់អាណត្តិ
នាវាផ្ទុកយន្តហោះឥណ្ឌា

រដ្ឋាភិបាលទីក្រុងញូវដេលីបានជំរុញ កិច្ចពិភាក្សាស្តីពីការទិញយន្តហោះចម្បាំងវាយលុកគ្មានមនុស្សបើករបស់អាមេរិក ដោយព្រួយបារម្ភខ្លាចមានការផ្លាស់ប្តូរ នយោបាយក្រោយអាមេរិកមានប្រធានាធិបតីថ្មី។

សារព័ត៌មានរ៉យទ័របានផ្សាយថា រដ្ឋា ភិបាលទីក្រុងញូវដេលីបានខិតខំឲ្យមាន កិច្ចព្រមព្រៀងទិញយន្តហោះគ្មានមនុស្សបើកប្រភេទ Predator សម្រាប់តាមដាន សកម្មភាព និងវាយលុកទៅលើទីតំាង សត្រូវ។

ឥណ្ឌាបានកុម្ម៉ង់ទិញយន្តហោះប្រភេទនេះរហូតដល់២២គ្រឿងឯណោះមុនពេលប្រធានាធិបតីអូបាម៉ាបញ្ចប់អាណត្តិរបស់លោក។ បច្ចុប្បន្នមេដឹកនាំឥណ្ឌានិងអាមេរិកមានទំនាក់ទំនងយ៉ាងល្អប្រសើរ ហើយ មិនដឹងថា ក្រោយអាមេរិកផ្លាស់ប្តូរប្រធានាធិបតីនោះមានទំនាក់ទំនងដូចដើមដែរឬក៏យ៉ាងណានោះទេ?

ការប្រកួតប្រជែងសព្វាវុធនៅតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែគគ្រឹកគគ្រេងពីមួយថ្ងៃទៅមួយថ្ងៃដោយល្បឿននៃការអភិវឌ្ឍលឿនហួសពីការស្មាន។ ស្ថានភាពទាំងនេះបានបង្ហាញយ៉ាងច្បាស់តាមរយៈការ ចំណាយប្រាក់ដ៏មហាសាលរបស់ប្រទេស មហាអំណាចសម្រាប់ផលិតសព្វាវុធទំនើបៗ របស់ខ្លួន។

ជាមួយនឹងការទិញដូរអាវុធកាន់តែកើន ឡើងនោះបានធ្វើឲ្យតំបន់អាស៊ីប៉ាស៊ីហ្វិកកាន់តែក្តៅខ្លាំងឡើងពីមួយថ្ងៃទៅមួយ ថ្ងៃ។ ពេលកន្លងមកថ្មីៗអាមេរិកសាកល្បង បានជោគជ័យនូវយន្ដហោះ X-37B ដែលអាចបំពេញភារកិច្ចយោធាបានយ៉ាងច្រើន។ ទន្ទឹមនឹងនោះអាមេរិកក៏ជំរុញឱ្យផលិត ឧបករណ៍ហោះហើរ X-47B ដែលទំនើប ជាងមុនទៅទៀត។ ក្នុងពេលនោះយន្ដហោះចម្បាំងបំបាំងកាយ F-22 របស់អាមេរិកក៏ដាក់ពង្រាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេសអាមេរិកកំពុងបង្កើនកម្លាំង សព្វាវុធដល់កម្លាំងទាហានដែលបោះទីតាំង នៅតំបន់អាស៊ីភាគឦសាន។

តាមបណ្ដាញផ្សព្វផ្សាយនានារបស់ អង់គ្លេសបានឱ្យដឹងថា អាមេរិកមានគម្រោង ចំណាយប្រាក់១២,៦ពាន់លានដុល្លារ ដើម្បីសាងសង់ និងពង្រីកទីតាំងយោធា នៅលើកោះ Guam ប្រទេសជប៉ុន។ ទាំងនោះជាការចំណាយប្រាក់ដ៏ធំបំផុតសម្រាប់ សាងសង់ទីតាំងយោធានៅអាស៊ីប៉ាស៊ីហ្វិក របស់អាមេរិកចាប់តាំងពីសង្គ្រាមលោកលើកទី២មកទល់ពេលនេះ។
បច្ចុប្បន្នចំនួនគ្រាប់បែក-ក្បាលគ្រាប់ បរមាណូរបស់អាមេរិកអាចបំផ្លាញពិភពលោកទាំងមូលឱ្យរលាយបាត់សូន្យឈឹង។ ប្រព័ន្ធការពារកាំជ្រួចមីស៊ីលរបស់អាមេរិកក្លាយជារនាំងមួយដ៏មានប្រសិទ្ធភាពគ្មានកាំជ្រួចមីស៊ីលណាមួយដែលអាចវាយ ប្រហារចូលទៅទឹកដីអាមេរិកបានឡើយ។ ចំណែកកងកម្លាំងកាំជ្រួចមីស៊ីលរយៈចម្ងាយ ឆ្ងាយរបស់អាមេរិកអាចវាយប្រហារបាន ចំគោលដៅណាមួយនៅលើភពផែនដីក៏ ដូចជាយន្ដហោះទម្លាក់គ្រាប់បែកអាចបំពេញ ភារកិច្ចវាយលុកដោយគ្មានសត្រូវណាមួយ អាចតដៃបាននោះឡើយ។

ពេលកន្លងមកថ្មីៗ ជប៉ុនបានប្រកាសគម្រោងដាក់បន្ថែមកាំជ្រួចមីស៊ីលការពារ Patriot និងជំរុញឱ្យផលិតនាវាចម្បាំងដែល បំពាក់កាំជ្រួចមីស៊ីល Aegis នៅក្នុងកម្មវិធីមួយសម្រាប់ទប់ទល់ការវាយលុករបស់ សត្រូវ។ ចាប់តាំងពីអំឡុងទសវត្ស៨០ សតវត្សទី២០ រហូតមកទល់ពេលនេះជាង៩០ភាគរយសព្វាវុធរបស់កម្លាំងការពារ ជាតិជប៉ុនគឺផលិតនៅក្នុងស្រុក ហើយភាគច្រើននៃសព្វាវុធទាំងនោះមានកម្រិតឈាន មុខគេនៅលើពិភពលោក។ បច្ចុប្បន្នវិស័យ ឧស្សាហកម្មអវកាស និងកាំជ្រួចមីស៊ីលរបស់ ជប៉ុនបានក្លាយទៅជាប្រព័ន្ធស្រាវជ្រាវវិទ្យា សាស្ដ្រ និងផលិតមានកម្រិតស្ដង់ដារខ្ពស់ ពិសេសកាំជ្រួចមីស៊ីលសម្រាប់នាំផ្កាយ រណបទៅកាន់លំហអាកាស H 2-A និង M-5។ ផ្កាយរណបត្រួតពិនិត្យនៅលើពិភព លោកស្ថានីយអវកាសពិភពលោករបស់ ជប៉ុនសុទ្ធតែមានកម្រិតល្អដាច់គេនៅលើពិភពលោក។

នាវាមុជទឹកធម្មតាដែលជប៉ុនស្រាវ ជ្រាវ និងផលិតឡើងក៏មានបច្ចេកវិទ្យានាំ មុខគេនៅលើពិភពលោកផងដែរ។ នាវា ចម្បាំង Aegis និង Osumi ក៏មានចំណុច ពិសេសដាច់គេទៀតផង។ អំពីឧបករណ៍ សម្រាប់ទាហានអាកាសជប៉ុនមានចំនួន យន្ដហោះចម្បាំង F-15 ច្រើនជាងគេបង្អស់ ទី២បន្ទាប់ពីអាមេរិក។ សមត្ថភាពធ្វើសង្គ្រាម នៅលើដែនអាកាសរបស់ជប៉ុនអាចនិយាយ បានថា ឈរលំដាប់កំពូលនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។
ចំណែកចិនក៏កំពុងកែប្រែលើវិស័យយោធាក្នុងពេលសេដ្ឋកិច្ចរបស់ខ្លួនទទួល បានជោគជ័យក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចទី២នៅលើពិភពលោក។ អំពី កម្លាំងយោធាចិននឹងមានគម្រោងផលិតយន្ដហោះទំនើបៗជាច្រើនគ្រឿង និងដាក់ឱ្យប្រើប្រាស់នៅឆ្នាំ២០១៧។ ចិនក៏ប្រកាស ពីប្រភេទយន្ដហោះបំបាំងកាយ J-20 របស់ខ្លួនផងដែរ។ កាំជ្រួចមីស៊ីលដែលទីក្រុងប៉េកាំងផលិតនោះអាចមានសមត្ថភាពបាញ់ចំគោលដៅបានចម្ងាយ៤ពាន់គីឡូម៉ែត្រ។ កាំជ្រួចមីស៊ីលថ្មីទាំងនោះជាផ្នែក មួយនៃប្រព័ន្ធការពារតាមដែនអាកាស របស់ចិន។ ទាំងនោះជាយុទ្ធសាស្រ្តក្នុងការ ទប់ស្កាត់ការវាយប្រហារណាមួយពីដែន សមុទ្រក៏ដូចពីលើដែនអាកាស។ លើសពី នេះទៅទៀតចិនក៏ខិតខំជំរុញដាក់ឱ្យប្រើប្រាស់នូវនាវាផ្ទុកយន្ដហោះនៅក្នុងឆ្នាំ នេះ។ តាមតួលេខរយៈពេល១០ឆ្នាំកន្លង មកចិនបានទិញសព្វាវុធដែលមានតម្លៃ រហូតដល់១៥០ពាន់លានដុល្លារ។

ឥណ្ឌាដែលជាប្រទេសចំណាយប្រាក់សម្រាប់ក្រសួងការពារជាតិ៣២ពាន់លាន ដុល្លារក្នុងមួយឆ្នាំក៏បានបង្កើនបន្ថែម៨ ភាគរយទៀតក្នុងពេលដែលកម្លាំងទ័ព របស់ចិន និងប៉ាគីស្ថានកាន់តែខ្លាំងឡើងៗនោះ។ ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត ឥណ្ឌានឹងមាននាវាផ្ទុកយន្ដហោះ២គ្រឿង ប្រភេទ INS Vikramaditya និង INS Vikrant ព្រមទាំងនាវាចម្បាំងប្រភេទទំនើប ជាច្រើនគ្រឿងទៀតផង។ ក្រោយពេល គម្រោងខាងលើបានជោគជ័យឥណ្ឌានឹងមាននាវាចម្បាំងទាំងអស់១៤០គ្រឿង។

ដោយឡែកកូរ៉េខាងត្បូងក៏សម្រេច ចំណាយប្រាក់៥៥០ពាន់លានដុល្លារ សម្រាប់អភិវឌ្ឍសព្វាវុធយោធាក្នុងរយៈ ពេល១៥ឆ្នាំ។ ចំណែកប្រទេសកូរ៉េខាង ជើងបានរក្សានូវអាថ៌កំបាំងស្ដីពីផែនការការពារជាតិ ប៉ុន្ដែកម្លាំងរបស់កូរ៉េខាងជើងក៏អាចប្រៀបផ្ទឹមនឹងប្រទេសជិតខាងដូច កូរ៉េខាងត្បូងបានដែរ។ ទាំងនោះហើយ ដែលធ្វើឱ្យរដ្ឋាភិបាលកូរ៉េខាងត្បូងសម្រេច ចិត្ដបង្កើនប្រាក់សម្រាប់អភិវឌ្ឍសព្វាវុធ។

ក្នុងពេលនោះដែរ តំបន់អាស៊ីភាគអាគ្នេយ៍ក៏បង្កើនការនាំចូលសព្វាវុធទំនើបៗពីបរទេស។ សិង្ហបុរីក៏មានគម្រោងទិញ នាវាមុជទឹក២គ្រឿងថែមទៀត។ អូស្ដ្រាលី មានគម្រោងចំណាយប្រាក់១៧៩ពាន់ លានដុល្លាររយៈពេល២០ឆ្នាំខាងមុខ ដើម្បីទិញនាវាមុជទឹកនាវាចម្បាំង និងយន្ដ ហោះចម្បាំង។

បណ្ដាប្រទេសជាច្រើននៅលើពិភព លោក ពិសេសប្រទេសមហាអំណាចធំៗ ដូចជាអាមេរិក ចិន ឥណ្ឌា រុស្ស៊ី កំពុងប្រកួត ប្រជែងសព្វាវុធយ៉ាងខ្លាំង។ ការប្រកួត ប្រជែងអាចនឹងបង្កឱ្យមានបដិវត្ដន៍មួយនៅក្នុងសង្គ្រាមលើដែនសមុទ្រធ្វើឱ្យផ្លាស់ប្ដូរតុល្យភាពនៃសិទ្ធិអំណាចលើពិភពលោក។ ឥណ្ឌានិងរុស្ស៊ីបានចាប់ដៃរួមគ្នាអភិវឌ្ឍកាំជ្រួចមីស៊ីល Brahmos ជំនាន់ ទី២ដែលអាចហោះហើរក្នុងល្បឿន ៧.៣០០គីឡូម៉ែត្រក្នុងមួយម៉ោង។ ចិនក៏កំពុងផលិតកាំជ្រួចមីស៊ីលវាយលុកដែលមានល្បឿនលឿនជាងសំឡេង DF-21D ។ ចំណែកអាមេរិកក៏កំពុងជំរុញផលិតកាំជ្រួច មីស៊ីលប្រភេទ X-51A ដែលមានល្បឿនលឿនជាងសំឡេងជាច្រើនដងទៅទៀត៕ ម៉ែវ សាធី

ប្រភព៖ Nokorwatnews

  • វិភាគព័ត៌មានអន្តរជាតិ៖ ឥណ្ឌាប្តេជ្ញាទិញអាវុធពីសហរដ្ឋអាមេរិកមុនពេលលោក បារ៉ាក់ អូបាម៉ា បញ្ចប់អាណត្តិ已关闭评论
  • 2 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: