មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបប៉ុនប៉ងភៀសខ្លួនទៅកាន់ប្រទេសជប៉ុន

មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបប៉ុនប៉ងភៀសខ្លួនទៅកាន់ប្រទេសជប៉ុន

សារព័ត៌មាន Kyodo របស់ជប៉ុនបាន ផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងពីរ រូបបានរៀបគម្រោងរត់ភៀសខ្លួនទៅកាន់ប្រទេសជប៉ុន។សារព័ត៌មានក្យូដូរបស់ជប៉ុននៅថ្ងៃទី៥ ខែតុលា បានផ្សាយថាបច្ចុប្បន្នមន្ត្រីការបរទេសកូរ៉េខាងជើងពីររូប នៅទីក្រុងប៉េកាំងបានព្យាយាមភៀសខ្លួនទៅកាន់ប្រទេស ជប៉ុន។ តាមប្រភពព័ត៌មានខាងលើបាន ឲ្យដឹងទៀតថា មន្ត្រីការបរទេសកូរ៉េខាង ជើងពីររូបបានបង្ហាញពីបំណងចង់ភៀសខ្លួនកាលពីចុងខែកញ្ញា ហើយរដ្ឋាភិបាល ជប៉ុននិងចិនកំពុងតែពិភាក្សាពីបញ្ហានេះ។នៅក្នុងព្រឹត្តិការណ៍មួយផ្សេងទៀតដែល ពាក់ព័ន្ធនោះដែរ កូរ៉ែខាងជើងបានបញ្ជូនក្រុមសន្តិសុខទៅកាន់តំបន់ដែលកំពុងតែ រងគ្រោះដោយទឹកជំនន់ជាប់ព្រំដែនប្រទេស ចិនដើម្បីរារាំងការរត់ភៀសខ្លួនចេញពី ប្រទេសកូរ៉េខាងជើងចូលទៅកាន់ចិន ហើយ បន្តទៅកាន់ប្រទេសទី៣ទៀត។

កាលពីថ្ងៃទី១ ខែតុលា សារព័ត៌មានយ៉ុង ហាបរបស់កូរ៉េខាងត្បូងបានផ្សាយថា មន្ត្រីការបរទេសកូរ៉េខាងជើងបានភៀសខ្លួនពីកន្លែងធ្វើការនៅក្នុងប្រទេសរុស្ស៊ីទៅកាន់កូរ៉េខាងត្បូងជាមួយក្រុមគ្រួរសារ។ ការភៀសខ្លួននោះមានទាំងមន្ត្រីការបរទេសក្រោមឱវាទជាច្រើនរូបទៀត។
តាមសារព័ត៌មានលោកខាងលិចបានផ្សាយថា ការណ៍ដែលពលរដ្ឋកូរ៉េខាងជើងបន្តភៀសខ្លួនទៅកាន់ប្រទេសជិតខាងដោយ សារតែការរស់នៅក្នុងប្រទេសរបស់ខ្លួនមិន មានសុវត្ថិភាព និងការខ្វះខាតគ្រប់បែបយ៉ាងទើបធ្វើឲ្យមន្ត្រីការបរទេសដែលធ្វើការនៅក្រៅប្រទេសមិនចង់វិលត្រឡប់ទៅស្រុកវិញឡើយ ៕

ប្រភព ៖ nokorwatnews

  • មន្ត្រីការបរទេសកូរ៉េខាងជើងពីររូបប៉ុនប៉ងភៀសខ្លួនទៅកាន់ប្រទេសជប៉ុន已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: