យកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ខេត្តកណ្តាលៈ ក្មេងប្រុសម្នាក់ ខណៈយកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម កាលពីថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប្រឡាយទឹកបឹងធំ ក្នុងភូមិតារាបដូនស ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ជនរងគ្រោះ ឈ្មោះឈួន ប៊ុនថាត ហៅក្រឹប ភេទប្រុស អាយុ៩ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ទីលំនៅ់ ភូមិ ឃុំកើត ហេតុខាងលើ ។

យកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅថ្ងៃ ខែ ឆ្នាំ និងពេលវេលាកើតហេតុ ជនរងគ្រោះ និងបងប្រុស ឈ្មោះឈួន ប៊ុនថា បានជិះម៉ូតូយកបាយទៅជូនឪពុករបស់ខ្លួន ដែលដេកចាំដាក់មងនៅក្នុងបឹងធំ ពេលទៅដល់បឹងទាំងពីរអ្នកបងប្អូនបានដើរឆ្លងកាត់ទឹកជំរៅត្រឹមភ្លៅយកបាយទៅឲ្យឪពុក ពេលនោះមេឃមានភ្លៀងយ៉ាងខ្លាំង បងប្រុសបានដេញអោយជនរងគ្រោះដើរមកលើគោកមុន ចំណែកខ្លួននៅឈរចាំឪពុកអុំទូកមកយកបាយ ពេលឲ្យ បាយ ឪពុករួច ក៏ដើរឡើងមកវិញ ស្រាប់តែប្រទះឃើញជនរងគ្រោះ ជាប្អូនប្រុសលង់ទឹកប្រឡាយ រួចក៏បានស្រែកប្រាប់ឪពុកថា៖ ពុកអើយ អាក្រឹប លង់ទឹកហើយ ឮដូចនេះ ឪពុកជនរងគ្រោះបានមកលើកជនរងគ្រោះពីទឹកយកមកផ្ទះ ។

យកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម

លុះដល់ម៉ោង២០និង៣០នាទី ថ្ងៃ ខែ ដដែល លោក សរ ចាន់ថន ជាមេភូមិ បានរាយការណ៍មកកំលាំងប៉ុស្តិ៍នគរបាលរដ្ឋបាលគគីរ ។ ក្រោយទទួលព័ត៌មាន    កំលាំងជំនាញ       សហការជាមួយកំលាំងប៉ុស្តិ៍អាជ្ញាធរ ភូមិ ឃុំនិង គ្រូពេទ្យឃុំ បានចុះពិនិត្យសពក្មេងរងគ្រោះ និងបានបញ្ជាក់ថា៖ នៅលើសាកសពពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សំគាល់ពាក់ព័ន្ធនឹងបទល្មើសព្រហ្មទណ្ឌទេ ។

ការសន្និដ្ឋាន ៖ ជនរងគ្រោះស្លាប់ដោយល ង់ទឹកប្រាកដមែន សពបានប្រគល់ជូនឪពុកម្តាយដើម្បីយកធ្វើបុណ្យតាមប្រពៃណី ៕

ប្រភព ៖ nokorwatnews

  • យកបាយជូនឪពុកដេកចាំដាក់មង បែរជាលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម已关闭评论
  • 1 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: