បុរស​ឥណ្ឌូនេស៊ី​អាច​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ដោយសារ​បញ្ចាំង​រឿង​ស៊ិច​លើ​ផ្ទាំង​ប៉ាណូ

ប៉ូលិសឥណ្ឌូនេស៊ី បាននិយាយថា បុរសម្នាក់ដែលត្រូវបានចាប់ខ្លួនដោយសារលួចហ៊ែកចូលផ្ទាំងផ្សាយពាណិជ្ជកម្មមួយ និងចាក់បញ្ចាំងរឿងអាសអាភាសអំឡុងពេលមនុស្សម្នាបើកបរទៅមកនៅក្នុងទីក្រុងហ្សាកាតានោះ អាចប្រឈមនឹងជាប់ពន្ធនាគារ៦ឆ្នាំ។ នេះដោយយោងតាមទីភ្នាក់ងារព័ត៌មាន AFP។បើតាម AFP ខ្សែភាពយន្តអាសអាភាសជប៉ុនមួយ ត្រូវបានចាក់បញ្ចាំងលើផ្ទាំងប៉ាណូនោះអស់រយៈពេល ១០នាទី កាលពីថ្ងៃសុក្រសប្ដាហ៍មុន នៅចំចំណុចផ្លូវខ្វែងដ៏សំខាន់មួយក្នុងទីក្រុងហ្សាកាតា ដោយបានធ្វើឲ្យអ្នកបើកបរម៉ូតូភ្ញាក់ផ្អើល។

បុរស​ឥណ្ឌូនេស៊ី​អាច​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ដោយសារ​បញ្ចាំង​រឿង​ស៊ិច​លើ​ផ្ទាំង​ប៉ាណូ

AFP បានបន្តថា ចរន្តអគ្គិសនីត្រូវបានគេផ្ដាច់ពីផ្ទាំងប៉ាណូនោះ ប៉ុន្តែ វាកើតឡើងក្រោយពីសកម្មភាពស៊ិចក្ដៅសាច់ ត្រូវបានក្រុមអ្នកបើកបរម៉ូតូថតទុកក្នុងទូរស័ព្ទ និងចែកចាយលើបណ្ដាញសង្គម។ប៉ូលិស និងក្រុមជំនាញបង្ក្រាបបទល្មើសអ៊ីនធឺណិតនៅក្នុងប្រទេសឥណ្ឌូនេស៊ី បានចេញប្រតិបត្តិការស្វែងរកជនប្រព្រឹត្តល្មើស ហើយឈានទៅចាប់ខ្លួនអ្នកវិភាគផ្នែកបច្ចេកវិទ្យាអាយុ ២៤ឆ្នាំមួយរូប កាលពីថ្ងៃអង្គារម្សិលមិញ។

គេហទំព័រអាសអាភាស ត្រូវបានបិទនៅឥណ្ឌូនេស៊ី ដែលជាប្រទេសមូស្លីមធំជាងគេនៅលើពិភពលោក ហើយទិដ្ឋភាពស្នេហាស្រើបស្រាលនៅក្នុងខ្សែភាពយន្ត និងកម្មវិធីទូរទស្សន៍ ក៏តែងតែត្រូវបានគេដាក់ផ្ទៃបិទបាំង ឬក៏កាត់ចោលដោយសារប៉ះពាល់ដល់វប្បធម៌ប្រទេសនេះ៕

ប្រភព ៖ vodhotnews

  • បុរស​ឥណ្ឌូនេស៊ី​អាច​ជាប់​ពន្ធនាគារ​៦​ឆ្នាំ​ដោយសារ​បញ្ចាំង​រឿង​ស៊ិច​លើ​ផ្ទាំង​ប៉ាណូ已关闭评论
  • 3 views
  • Hide Sidebar
    A+
Publish on:2016/10/06  Category:ជីវិតនិងសង្គម
Tags: