បាល់​ទាត់៖ តើ​កម្ពុជា អាច​សង​សឹក​ហុង​កុង បាន​ទេ​ម៉ោង ៦៖​៣០​​នា​ទី​ល្ងាច​នេះ​នៅ​ស្តាត​អូ​ឡាំ​ពិក?

(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា ត្រូវជួបប្រកួតទល់នឹងក្រុមភ្ញៀវហុងកុង នាម៉ោង ៦៖៣០នាទីល្ងាចថ្ងៃ ព្រហស្បតិ៍ ទី០៦ ខែតុលា ឆ្នាំ២០១៦ នេះនៅពហុកីឡដ្ឋានជាតិអូឡាំពិក ដែលជាជំនួបសងសឹកក្នុងមិត្តភាពអន្តរជាតិ ជើងទី២ បន្ទាប់ពីបរាជ័យ ៤-២ នៅទឹកដីហុងកុង កាលពីថ្ងៃទី០១ ខែកញ្ញាកន្លងទៅ។

14502954_1786090098297174_7929789055207654164_n

សូមបញ្ជាក់ផងដែរថា នេះជាលើកទី៨ ហើយដែលក្រុមទាំងពីរនៅតំបន់អាស៊ីនេះជួបគ្នា ក្នុងនោះដែរក្រុមគោព្រៃកម្ពុជា ទើប​តែ​យក​ឈ្នះ​ក្រុម​ដែល​ស្ថិត​នៅ​លេខ​រៀង​ទី​១៤៣ ក្នុង FIFA Ranking បាន២ប្រកួតនៅឡើយ គ្រា​ដែល​បច្ចុប្បន្ន​ហុង​កុង សម្បូរ​ទៅ​ដោយ​កីឡាករ​ចូល​សញ្ជាតិ​យ៉ាង​ច្រើន​នោះ។

14542500_1786090104963840_7163048811581176454_o

ការប្រកួតមិត្តភាពអន្តរជាតិនេះសំខាន់ណាស់សម្រាប់កម្ពុជា ក្នុងការត្រៀមធ្វើម្ចាស់ផ្ទះនៃការប្រកួតវគ្គជម្រុះពានរង្វាន់អាស៊ាន AFF Suzuki Cup 2016 ដើម្បី​ស្វែង​រក​កៅអី​ទៅ​បង្រ្គប់​ពូល B ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​ដែល​នឹង​ចាប់​ផ្តើមចុងឆ្នាំ២០១៦ ខាងមុខធ្វើនៅ២ប្រទេសផ្សេងគ្នា បន្ទាប់ពីបោះជំរុំហ្វឹកហាត់ជុំគ្នានៅប្រទេសសិង្ហបុរីរយៈពេល១០ថ្ងៃមកនេះ។

កម្ពុជា ទើបតែបរាជ័យ ១ប្រកួតប៉ុណ្ណោះក្នុងចំណោម៥ប្រកួតផ្លូវការនាពេលថ្មីៗចុងក្រោយនេះ ដែលធ្វើឲ្យលេខរៀងក្នុងចំណាត់ថ្នាក់ពិភពលោក (World FIFA Ranking) ធ្លាក់ពីលេខ១៨២ មកនៅត្រឹមលេខរៀងទី១៧៣។ អ្វីដែលគួរ ឲ្យកត់សម្គាល់មួយទៀត កម្ពុជាបានបំបែកប្រវត្តិសាស្រ្តថ្មី ដោយបានយកឈ្នះក្រុមសិង្ហបុរី ២-១ ក្នុងមិត្តភាពអន្តរជាតិដូចគ្នាកាលពីខែកក្កដាកន្លងទៅនៅស្តាតអូឡាំពិកនេះដូចគ្នា ក្រោមតម្លៃសំបុត្រ ១០០០០រៀល ក្នុងដំបូល និង ៥០០០រៀល ក្រៅដំបូលជាបន្តទៀតផងដែរ៕

ប្រភពពី khmertalking

The post បាល់​ទាត់៖ តើ​កម្ពុជា អាច​សង​សឹក​ហុង​កុង បាន​ទេ​ម៉ោង ៦៖​៣០​​នា​ទី​ល្ងាច​នេះ​នៅ​ស្តាត​អូ​ឡាំ​ពិក? appeared first on CamboSport.