ក្រុម​​​ស្រី​លង្កា ​មក​ដល់​កម្ពុជា​ម៉ោង​១:០០​រសៀល​ ថ្ងៃ​នេះ​​

​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​ស្រីលង្កា​ នឹង​មក​ដល់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​វេលា​ម៉ោង​១:០០​នាទី​រសៀល​ថ្ងៃ​​ទី​៦ ​ខែ​តុលា ឆ្នាំ​២០១៦ ដើម្បី​ត្រៀម​​ខ្លួន​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា​។

 

ក្រុម​​​ស្រី​លង្កា ​មក​ដល់​កម្ពុជា​ម៉ោង​១:០០​រសៀល​ ថ្ងៃ​នេះ​​ក្រុម​បាល់ទាត់​ស្រីលង្កា

 

​​បើ​តាម​លោក ចាន់​ មិថុនា មន្ត្រី​ព័ត៌មាន​របស់​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​​ឲ្យ​ដឹង​ថា បាន​ជា​ក្រុម​បាល់ទាត់​ខាង​លើ​មក​កម្ពុជា​​ថ្ងៃ​នេះ​មក​ពី​ថ្ងៃ​ស្អែក​គ្មាន​ជើង​ហោះហើរ​ពី​ប្រទេស​ស្រីលង្កា​មក​កម្ពុជា។ ​ការ​ធ្វើ​ដំណើរ​​​មក​ដល់​កម្ពុជា​​របស់​ក្រុម​បាល់ទាត់​មួយ​​នេះ​គឺ​​មក​​ទាំង​អស់​តែ​ម្ដង​​ទាំង​ថ្នាក់​ដឹក​នាំ​ និង​កីឡាករ​ជាដើម។

 

ក្រុម​​​ស្រី​លង្កា ​មក​ដល់​កម្ពុជា​ម៉ោង​១:០០​រសៀល​ ថ្ងៃ​នេះ​​ក្រុម​ជម្រើស​ជាតិ​កម្ពុជា

 

​ការ​ប្រកួត​បាល់ទាត់​មិត្ត​ភាព​អន្តរជាតិ​រវាង​កម្ពុជា និង​ស្រីលង្កា នឹង​ធ្វើ​ឡើង​​វេលា​ម៉ោង​៦:៣០​នាទី​ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​ដែល​មានការ​​ផ្សាយ​ផ្ទាល់​តាម​រយៈ​ទូរទស្សន៍​ BTV ៕

 

អត្ថបទ​៖ ស្រី សុវណ្ណដារ៉ា​​​

​​​​​