Chelsea ត្រៀម​​ ៦០លាន​​ផោន​យក​ Bonucci ​បំបែក​កំណត់ត្រា​ខ្សែ​ការ​ពារ​ថ្លៃ​បំផុត

Leonardo Bonucci នឹងក្លាយជា​គោលដៅ​ធំ​ជាង​គេ​របស់​តោ​ខៀវ​ Chelsea ពេល​ទីផ្សារ​ដោះ​ដូរ​កីឡាករ​បើក​ខែ​មករា​​ខាង​មុខ​នេះ​ បន្ទាប់​ពី​ មហាសេដ្ឋី​ Roman Abramovich បើ​ភ្លើង​ខៀវ​ឲ្យ​លោក Antonio Conte នាំ​យក​ខ្សែ​ការពារ​ល្អ​បំផុត​មក​កាន់​ទឹកដី Stamford bridge។

 Chelsea ត្រៀម​​ ៦០លាន​​ផោន​យក​ Bonucci ​បំបែក​កំណត់ត្រា​ខ្សែ​ការ​ពារ​ថ្លៃ​បំផុតLeonardo Bonucci

 

ដើម្បី​មក​ពង្រឹង​តំបន់​ខាង​ក្រោម ​អ្នក​ចាត់​ការ​សញ្ជាតិ​អ៊ីតាលី​ បាន​ត្រៀម​៦០​លាន​ផោន​​​​ដើម្បី​នាំ​យក​ Bonucci ពី Juventus ជា​តម្លៃ​ថ្លៃ​បំផុត​មិន​ធ្លាប់​មាន​សម្រាប់​ការ​ដោះដូរ​ខ្សែ​ការពារ ​មក​ចាប់​ដៃ​គូ​ជាមួយ​កីឡាករ​ដែល​មាន​ស្រាប់​ដូច្នេះ David Luiz, John Terry និង​ Gary Cahill។

 

ខ្សែ​ការពារ​កណ្ដាល​វ័យ​២៩​ឆ្នាំ​ ធ្លាប់​លេង​ក្រោម​ការ​ដឹក​នាំ​របស់​លោក Conte ៣​ឆ្នាំ​នៅ​ Juventus ហើយ​បន្ទាប់​មក​នៅ​ក្រុម​ជម្រើស​ជាតិ​អ៊ីតាលី មុន​ពេល​ដែល​ទំនាក់​ទំនង​អ្នក​ទាំង​ពីរ​ត្រូវ​កាត់​ផ្ដាច់​ពេល​ Antonio Conte ទៅ​ដឹក​នាំ​ Chelsea នៅ​ Premier League៕

 

Chelsea ត្រៀម​​ ៦០លាន​​ផោន​យក​ Bonucci ​បំបែក​កំណត់ត្រា​ខ្សែ​ការ​ពារ​ថ្លៃ​បំផុត

 

Chelsea ត្រៀម​​ ៦០លាន​​ផោន​យក​ Bonucci ​បំបែក​កំណត់ត្រា​ខ្សែ​ការ​ពារ​ថ្លៃ​បំផុត

 

ប្រែ​សម្រួល៖ វីរ៉ុត
ប្រភព៖ TheSUN