ចង់ដឹងទេថា ជាធម្មតា ប្រិយមិត្តយើងចូលចិត្តធ្វើអ្វីខ្លះ មុនពេលចូលគេង?

មិនថាអ្នកជានរណា មានវ័យចាស់ ឬក៏ក្មេង មានឋានៈជាអ្វីនោះទេ គឺសុទ្ធតែមានទម្លាប់ និងចំណង់ចំណូលចិត្ត អនុវត្តប្រចាំថ្ងៃរៀងៗខ្លួន។ ទាស់ត្រង់តែថា ទម្លាប់ និងចំណង់ចំណូលចិត្តប្រចាំថ្ងៃទាំងនោះ មានភាពខុសៗពីគ្នាប៉ុណ្ណោះ។

អ្នកខ្លះក្រោកតាំងពីព្រឹក ទៅរៀនទល់ព្រលប់ ខ្លះទៀតក៏ទៅរកស៊ីរវល់ញាប់ដៃញាប់ជើង មិនឈប់ឈរ ឯខ្លះទៀតក៏ទៅធ្វើការគ្មាន សឹងតែគ្មានពេលសម្រាក។ តែទោះបីជាយ៉ាងណាក៏ដោយ មនុស្សម្នាក់ៗ មិនថាមានសកម្មភាពមមាញឹក កម្រិតណាក៏ដោយ ក៏ពួកគេត្រូវការ សកម្មភាពលំហែខួរក្បាល ដែលជាការចូលចិត្ត និងជាចំណង់ចំណូលចិត្តរបស់ខ្លួនបន្ទាប់បន្សំជាមួយដែរ។ 

ដោយសារតែ ហេតុនេះហើយ ទើបក្រុមការងារ Khmerload មានគោលបំណងចង់វាស់ស្ទង់ ប្រិយមិត្តយើងសព្វថ្ងៃ ថាតើពួកគាត់ចូលចិត្តធ្វើអ្វីខ្លះជាទម្លាប់ មុនពេលដែលពួកគាត់ចូលគេង ជារៀងរាល់យប់នោះ?

ស្របពេលជាមួយគ្នានោះ ដើម្បីសម្រេចបាននូវការវាស់ស្ទង់មតិនេះ Khmerload ក៏បានបង្កើតជា  មួយសម្រាប់ ប្រិយមិត្តទូទៅទាំងឡាយ មកធ្វើការជ្រើសរើសសកម្មភាពជាចំណង់ចំណូលចិត្ត នៅពេលមុនចូលគេង ដែលរួមមានដូចជា ៖

A. លេងទូរសព្ទ (Facebook/Instagram/LINE?)

B. និយាយទូរស័ព្ទ (ជាមួយមិត្តភក្តិ/សង្សារ/Crush?)

C. រៀន (អានសៀវភៅ/ធ្វើលំហាត់/ស្រាវជ្រាវ?)

D. កម្សាន្ត (មើលទូរទស្សន៍/លេងហ្គេម/សា្តប់ចម្រៀង?)

E. ផ្សេងៗទៀត

ក្រលេកមកវិញ បើយោងតាមការស្ទង់មតិ យើងសង្កេតឃើញថា អ្នកដែលប្រើប្រាស់ទូរស័ព្ទ សម្រាប់លេង Facebook Instagram ឬ Line (ចំណុច A) មានចំនួនច្រើនជាងគេ ដែលមានទិន្នន័យរហូតដល់ទៅ ៤៨%។ ចំនួនភាគរយនេះ គឺសឹងតែពាក់កណ្តាលសរុបទៅហើយ។

បន្ទាប់ពីអ្នកប្រើប្រាស់ទូរស័ព្ទ អ្នកដែលជ្រើសរើស សកម្មភាពកម្សាន្ត ដូចជា មើលទូរទស្សន៍ លេងហ្គេម ឬស្តាប់ចម្រៀង មុនពេលចូលគេង (ចំណុច D) គឺស្ថិតនៅចំនួនច្រើនទីពីរ ដែលស្មើនឹង ២១% នៃទិន្នន័យសរុប។

ចំណែកឯ អ្នកដែលសុខចិត្តចំណាយពេលវេលារៀន ក៏មិនអន់ដែរ គឺចាញ់អ្នកចូលចិត្តសកម្មភាពកម្សាន្តតែ ៣% ប៉ុណ្ណោះ។ មិនថាជាការអានសៀវភៅ ធ្វើលំហាត់ ឬក៏ធ្វើការស្រាវជ្រាវអ្វីនោះទេ ទិន្នន័យត្រឹម ១៨% នេះ ក៏ជាលទ្ធផល ដែលសមគួរដែរ។ 

រីឯ ការនិយាយទូរស័ព្ទ ជាមួយសង្សារ ឬមិត្តភក្តិ បែរជាមិនសូវជាច្រើនទៅវិញ ដោយលទ្ធផលបានបង្ហាញថា មានតែ ៨% នៃទិន្នន័យសរុបប៉ុណ្ណោះ ដែលនិយាយទូរស័ព្ទ មុនពេលចូលគេង។ អ្នកដែលធ្វើសម្មភាពក្រៅពីចំណុច ទាំង ៤ ខាងលើនេះ យើងសង្កេតឃើញថា មានតែ ៤% ប៉ុណ្ណោះ (ចំណុច E)។

សរុបមក យើងអាចទាញបានថា អ្នកដែលចូលចិត្តប្រើប្រាស់ទូរស័ព្ទ តាមដានបណ្តាញសង្គម មុនពេលចូលគេង មានកម្រិតភាគរយច្រើនជាងគេ គឺមានរហូតដល់ទៅ ៤៨%។

នេះអាចមកពីសម័យឥលូវជាសម័យបច្ចេកវិទ្យា ហេតុនេះហើយទើប ការប្រើប្រាស់ឧបករណ៍អេឡិចត្រូនិច បានក្លាយជាចំណែកមួយផ្នែកធំ របស់មនុស្សពាសពេញពិភពលោក។ យ៉ាងណាមិញ ដោយសារតែបច្ចេកវិទ្យាទំនើបនេះហើយ ដែលបានធ្វើឲ្យអ្នកដឹងពីស្ថានភាពជុំវិញសាកលលោកបានទាន់ពេលវេលា និងក្លាយជាមនុស្សដែលមានភាពទាន់សម័យ។

Khmerload សូមធ្វើការបញ្ជាក់ឡើងវិញដែរថា នេះគ្រាន់តែជាការវាយតម្លៃ ដោយការស្ទង់មតិពីប្រិយមិត្តមួយផ្នែកតែប៉ុណ្ណោះ៕

តើប្រិយមិត្តមានមតិយោបល់យ៉ាងណាដែរ អំពីការវាស់ស្ទង់មតិនេះ? 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ចង់ដឹងទេថា ជាធម្មតា ប្រិយមិត្តយើងចូលចិត្តធ្វើអ្វីខ្លះ មុនពេលចូលគេង?

ចង់ដឹងទេថា ជាធម្មតា ប្រិយមិត្តយើងចូលចិត្តធ្វើអ្វីខ្លះ មុនពេលចូលគេង?

ចង់ដឹងទេថា ជាធម្មតា ប្រិយមិត្តយើងចូលចិត្តធ្វើអ្វីខ្លះ មុនពេលចូលគេង?