គណបក្សសង្គ្រោះ​ជាតិ​ហាក់​បោះ​ជំហាន​​​​​ឆ្ពោះទៅ​​​ការ​បញ្ចប់​​​ពហិការ​​នយោបាយ​របស់ខ្លួន​

កាលពីម្សិលមិញ គណបក្សសង្គ្រោះជាតិហាក់បានបោះជំហានឆ្ពោះទៅរកការបញ្ចប់ការធ្វើពហិការមិនចូលសភារយៈពេលជិត៥ខែរបស់ខ្លួន ទោះបីជាគណបក្សប្រឆាំងមួយនេះហាក់មិនទទួលបានសម្បទានគួរឱ្យកត់សម្គាល់ពីគណបក្សកាន់អំណាចក្ដី។ គណបក្សសង្គ្រោះជាតិមិនបានចូលរួមពេញលេញក្នុងសម័យប្រជុំសភាចាប់តាំងពីខែឧសភាមកម្លេ៉ះ ដើម្បីជំទាស់នឹងសំណុំរឿងតុលាការប្រឆាំងលោក កឹម សុខា អនុប្រធានគណបក្សនេះ។ លោក សម រង្ស៊ី ប្រធានគណបក្សនេះបានមានប្រសាសន៍កាលពីខែមុនថា ការធ្វើពហិការនឹងនៅតែបន្តដដែល ប្រសិនបើគ្មាន “ដំណោះស្រាយគ្រប់ជ្រុងជ្រោយសម្រាប់វិបត្តិនយោបាយនាពេលបច្ចុប្បន្ន” ទេនោះ។ ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានប្រសាសន៍ថា ការចរចាណាមួយជាមួយគណបក្សប្រឆាំងអាចកើតឡើងទៅបានទាល់តែក្រោយគណបក្សនេះចូលសភាវិញ។ បន្ទាប់ពីកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភាកាលពីព្រឹកម្សិលមិញ លោក យ៉ែម បុញ្ញឫទ្ធិ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិត្រូវអ្នកយកព័ត៌មានម្នាក់សួរថា តើគណបក្សនេះមានគម្រោងចូលរួមសម័យប្រជុំសភាពេញអង្គនៅថ្ងៃសុក្រដែរឬទេ។ លោកឆ្លើយតបថា “យើងពិតជាសង្ឃឹមដូច្នេះ។ ខ្ញុំសង្កេតឃើញថា ស្ថានការណ៍ស្ងប់ស្ងាត់ ដូច្នេះខ្ញុំសង្ឃឹមថា ភាពស្ងប់ស្ងាត់នេះនឹងជំរុញការចរចាដើម្បីដោះស្រាយបញ្ហា”។ លោក ឈាង វុន តំណាងរាស្ត្រ និងជា អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា  បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំនេះថា គណបក្សកាន់អំណាចរីករាយជានិច្ចក្នុងការត្រឡប់ទៅធ្វើការជាមួយគណបក្សប្រឆាំងវិញ។ លោកថ្លែងថា “យើងដឹងហើយថា សម្ដេចតេជោមានប្រសាសន៍ថា ពេលយើងចូលប្រជុំនៅរដ្ឋសភា យើងជួបគ្នាញឹកញាប់ ហើយការចាប់ដៃគ្នាអាចនាំមកនូវការផ្លាស់ប្ដូរ។ នយោបាយនៅកម្ពុជា រាល់ពេលដែលមានបញ្ហា គឺតែងតែមានដំណោះស្រាយ”។ ទោះជាយ៉ាងណា ការផ្ដន្ទាទោសនៅតែរក្សាទុកដដែលសម្រាប់លោក កឹម […]

The post គណបក្សសង្គ្រោះ​ជាតិ​ហាក់​បោះ​ជំហាន​​​​​ឆ្ពោះទៅ​​​ការ​បញ្ចប់​​​ពហិការ​​នយោបាយ​របស់ខ្លួន​ appeared first on The Cambodia Daily.