BIG BANG នឹង​មក​ធ្វើ​ការ​ប្រគំតន្ត្រី​នៅ​បាងកក នៅ​ចុង​ខែ​តុលា​នេះ

ក្រុម​ចម្រៀង​កូរ៉េ​​ល្បី​ BIG BANG នឹង​មក​ទីក្រុង​បាងកក​ ប្រទេស​ថៃ​ដើម្បី​ធ្វើ​ការ​ប្រគំតន្ត្រី​ពិសេស “2016 BIGBANG MADE [V.I.P] Tour” នៅ​ថ្ងៃ​ទី​ ២៩ ខែ តុលា ឆ្នាំ ២០១៦​នេះ​​​ ឯ​កីឡាដ្ឋាន Impact Arena។

 

BIG BANG នឹង​មក​ធ្វើ​ការ​ប្រគំតន្ត្រី​នៅ​បាងកក នៅ​ចុង​ខែ​តុលា​នេះ

 

ក្នុង​កាល​បរិច្ឆេទ​ ក្រុម​ចម្រៀង​ដែល​មាន​សមាជិក​៥​​នេះ​​ មាន​ការ​សម្ដែង​ចំនួន​២១​កម្មវិធី​​ក្នុង​ប្រទេស​ចិន, ​៤​កម្មវិធី​នៅ​​ហុងកុង​ ២​កម្មវិធី​នៅ​ម៉ាកាវ, ​២កម្មវិធី​នៅ​តៃប៉ិ​ និង​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ និង​សិង្ហបុរី។ សម្រាប់​កម្មវិធី​បន្ថែម ​គេ​នឹង​រៀបចំ​​ធ្វើ​ក្នុង​ពេល​ឆាប់​ៗ​ទីក្រុង Honolulu ហាវ៉ៃ ​ថ្ងៃ​ ២២ ខែ តុលា និង​ទីក្រុង​បាងកក​ ថ្ងៃទី ២៩ ​ដល់​ ៣០​ ខែ តុលា ឆ្នាំ ២០១៦​នេះ។

 

​លើស​ពី​នេះ អ្នក​គាំទ្រ​ ក៏​អាច​មាន​ឱកាស​បាន​ជួប​សមាជិក​ក្រុម BIGBANG ទាំង​អស់​​ និង​លេង​ល្បែង​ជាមួយ​គ្នា។ អ្នក​រៀបចំ​កម្មវិធី​ប្រគំតន្ត្រី “2016 BIGBANG MADE [V.I.P] Tour” បាន​និយាយ​ថា​៖ “​ចំណុច​ពិសេស​ខុស​គ្នា​រវាង​ ការ​ជួប​ជុំ​អ្នក​គាំទ្រ (Fans Meeting) និង​ការ​ប្រគំតន្ត្រី​ គឺ​​អ្នក​គាំទ្រ​អាច​ឃើញ​​ចរិត​ធម្មជាតិ​ និង​រប៉ិលរប៉ូច​របស់​ក្រុម BIGBANG ពេល​សម្ដែង​។

 

អំឡុង​ពេល Fans Meeting អ្នក​គាំទ្រ​សំណាង​៥​នាក់​អាច​​មាន​ឱកាស​លេង​ល្បែង​ជាមួយ​សមាជិក BIGBANGនៅ​លើ​ឆាក៕ ​​​​​​​​

 

 

ចុចអាន៖បទ Big Bang ជាប់​លេខ​១​ក្នុង​បញ្ជី​​ចម្រៀង​​ក្រុម​បុរស​កំពូល​ទាំង​១០​ក្នុង​រយៈ​២០​ឆ្នាំ​នេះ
​​​​​​​
ប្រែសម្រួល៖ ហេង​ សុធារិទ្ធិ
ប្រភព៖​ allkpop